អត្ថបទក្រុមហ៊ុន

ធនាគារ ស្ថាបនា ផ្តល់ជូនសេវាធនាគារឱ្យកាន់តែមានភាពងាយស្រួលតាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី


ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា។
ធនាគារ ស្ថាបនា ចាប់ដៃគូជាមួយក្រុមហ៊ុន ដើម្បីផ្តល់ជូនសេវាធនាគារឱ្យកាន់តែមានភាពងាយស្រួល។ ទ្រូម៉ាន់នី

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិនៃ​ធនាគារ ស្ថាបនា និងលោក អ៊ាប បូណារ៉ូ នាយក​ប្រតិបត្តិ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈនៃ​ការ​យោគ​យល់គ្នា (MOU) ដែល​រៀបចំ​ធ្វើឡើង​​នៅអគារ ស្ថាបនា ក្នុង​រាជធានី​ភ្នំពេញ។

ការចុះកិច្ចព្រមព្រៀង នេះ នឹងផ្តល់ជូននូវ​សេវា​ដក​ប្រាក់​ទូទាំង​ប្រទេស ដែល​អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជន​របស់​​ធនាគារ​ ស្ថាបនា អាច​ផ្ទេរ​ប្រាក់​ពីកម្មវិធី​ទូរស័ព្ទដៃ និងធនាគារចល័ត​​របស់​ខ្លួន​​ទៅ​កាន់​បង​ប្អូន ​និង​ក្រុម​គ្រួសារ​​​ ដោយ​អា​ច​ធ្វើការដក​ប្រាក់​​​ពី​ភ្នាក់ងារ​​ទ្រូម៉ាន់នី ឬ​ ពី​ម៉ាស៊ីន​អេធីអឹម (ATM) របស់​ធនាគារ ស្ថាបនា នៅ​ទូទាំង​ប្រទេស។

អតិថិជន​របស់​ធនាគារ​ ស្ថាបនា ដែល​ប្រើប្រាស់​សេវា​នេះ នឹង​អាច​ដក​ប្រាក់​នៅតាម​ភ្នាក់ងារ ទ្រូម៉ាន់នី ដោយ​ប្រើប្រាស់​ស្ថាបនា ម៉ូបាល ហើយ​​ដូចគ្នានេះដែរ អតិថិជន​របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏​អាច​ដក​ប្រាក់បាន​​ពី​ម៉ាស៊ីន ATM របស់​ធនាគារ ស្ថាបនា ផងដែរ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា៖ «យើង​ខ្ញុំមាន​​សេចក្តី​​សោមនស្ស​រីករាយយ៉ាងខ្លាំងចំពោះការសហការរ​ជាមួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងការ​​ផ្តល់​​ជូន​​អតិថិជន​របស់​យើង​​នូវ​ភាព​​ងាយ​​ស្រួល​បន្ថែម​ទៀត​​សម្រាប់​សេវា​ធនាគារ​ប្រចាំថ្ងៃ។ តាមរយៈកិច្ចសហការនេះ អតិថិជ​នរបស់​យើង​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន និង​មាន​លទ្ធភាព​កាន់តែ​ទូលំ​ទូលាយ​ក្នុង​ការ​​ប្រើ​​ប្រាស់​​សេវា​​ដក​ប្រាក់​​​ តាមរយៈ​​​​​វត្តមាន​​ដ៏​ទូលំ​​ទូលាយនៃក្រុមហ៊ុន TrueMoney នៅ​ក្នុង​ប្រទេសកម្ពុជា​​​»។

លោក អ៊ាប បូណារ៉ូ នាយក​ប្រតិបត្តិពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​ប្រសាសន៍​ថា៖ «យើង​តែងតែ​ស្វែងរក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ផ្តល់​ជូន​​សេវាកម្ម​បន្ថែម​​ទៀត​ដល់​អតិថិជន​របស់​ ទ្រូម៉ាន់នី។ យើង​ជឿ​ជាក់​ថា ភាពជា​ដៃគូរបស់​យើង​​ជា​មួយ​ធនាគារ ​ស្ថាបនា នឹងពិត​ជា​ផ្តល់​ភាពងាយស្រួល​សម្រាប់​សេវា​ហិរញ្ញវត្ថុ និងការទូទាត់​ដល់​អតិថិជន​របស់​យើង​ទាំង​ពីរ»។

ការ​ផ្តល់​ជូនថ្មី​នេះ នឹង​ដាក់​ឱ្យដំណើរការ​​​ក្នុង​ខែ​មិថុនា និងអនុញ្ញាត​ឱ្យ​អតិថិជន​របស់​ធនាគារ ស្ថាបនា និង​អតិថិជនរបស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ​ធ្វើ​ការ​​ទូទាត់ប្រាក់​​បានភ្លាមៗ តាមរយៈប្រព័ន្ធ​​បាគង​​របស់​​ធនាគារជាតិ​​នៃ​​កម្ពុជា។ លើស​​​ពី​នេះ អតិថិជន​ដែល​ប្រើប្រាស់​សេវាថ្មីមួយនេះ​ក៏​អាច​ដកប្រាក់​បានយ៉ាងងាយស្រួលដោយ​ប្រើប្រាស់​លេខទូរស័ព្ទ​របស់​អ្នក​ផ្ញើ និង​អ្នក​ទទួល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនធ្វើសមយុទ្ធយោធាក្បែរកោះតៃវ៉ាន់ ដើម្បីពង្រឹងប្រតិបត្តិការប្រយុទ្ធ

ព័ត៌មាន
បញ្ហាកោះតៃវ៉ាន់នៅតែមានភាពតានតឹងខ្លាំង ខណៈដែលកងទ័ពរំដោះប្រជាជនចិន បានឲ្យដឹងនៅថ្ងៃចន្ទទី០៩ឧសភាថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទើបតែបាន…

កម្មវិធី SmartStart វគ្គ High School Edition រដូវកាលទី១ បង្កើនសក្តានុពលច្នៃប្រឌិតសម្រាប់សិស្សវិទ្យាល័យនៅតាមបណ្ដាខេត្ត

ព័ត៌មាន
ប្រតិបត្តិករទូរស័ព្ទឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុន Smart Axiata កាលពីថ្ងៃអាទិត្យបានប្រកាសបិទបញ្ចប់កម្មវិធី SmartStart High Sch…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ