ទីផ្សារជួញដូរឧបករណ៍និស្សន្ទ

គណៈកម្មការមូលបត្រកម្ពុជា៖ ទំហំវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ កើនលើស ១០០ លានដុល្លារហើយ!


បើទោះបីជាការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទជានិន្នាការវិនិយោគថ្មីនៅកម្ពុជាក៏ពិតមែន ប៉ុន្ដែ ទំហំវិនិយោគក្នុងទីផ្សារនេះ បានកើនឡើងយ៉ាងគំហុកនៅរយៈពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ ពោលគឺ គិតត្រឹមខែតុលាឆ្នាំនេះ ទំហំវិនិយោគនេះ បានកើនឡើងលើសពី ១០០ លានដុល្លារអាមេរិកហើយ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់គណៈកម្មការមូលបត្រកម្ពុជា។
គណៈកម្មការមូលបត្រកម្ពុជា៖ ទំហំវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ កើនលើស ១០០ លានដុល្លារហើយ!

ការជួញដូរ ឧបករណ៍និស្សន្ទ គឺសំដៅដល់​ការជួញដូរ​កិច្ចសន្យាលើគម្លាតថ្លៃ នៃឧបករណ៍​ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រ​កម្មសិទ្ធិ មូលបត្របំណុល សន្ទស្សន៍លោហៈធាតុ​មានតម្លៃ ប្រេងឆៅ ឧស្ម័នធម្មជាតិ និងរូបិយបណ្ណជាដើម។

ថ្លែង​ក្នុង​ពិធីសម្ពោធ​ និងទទួលបាន​អជ្ញាពន្ណ​ក្រុមហ៊ុន សមភាគីកណ្ដាល របស់​ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ូ​ សុជាតិ អគ្គនាយក​នៃគណៈកម្មការមូលបត្រ​កម្ពុជា បាន​លើកឡើងថា ទំហំ​វិនិយោគ​ក្នុងទីផ្សារ​ឧបករណ៍​និស្សន្ទ នៅក្នុងឆ្នាំ២០១៩ បានកើនឡើង​គួរឲ្យកត់សម្គាល់។ តួយ៉ាង បើគិត​មកត្រឹម​ខែតុលា​ឆ្នាំ២០១៩ ទំហំវិនិយោគនេះ បានកើនឡើង​លើសព ១០០ លាន​ដុល្លារអាមេរិកហើយ ខណៈដែលកាលពីឆ្នាំ២០១៨កន្លងទៅ ទំហំនៃការវិនិយោគ ឧបករណ៍និស្សន្ទ បានកើនឡើង​រហូតដល់ទៅ ៨២លាន​ដុល្លារអាមេរិក កើនឡើងពីប្រមាណ ៤លាន​ដុល្លារអាមេរិក កាលពីឆ្នាំ២០១៧ ពោលគឺបើគិតជាភាគរយ គឺកើនឡើង ២ពាន់ភាគរយឯណោះ។ 

លោក សៅ វ៉ន នាយក​ផ្នែលក់ ក្រុមហ៊ុន សមភាគីកណ្ដាល GLX បាន​ឲ្យដឹងថា ការវិនិយោគ​លើឧបករណ៍និស្សន្ទ​គឺជាការវិនិយោគ​បែបថ្មីមួយ​ ដែលទាមទារ​ឲ្យ​អ្នកវិនិយោគ​ត្រូវការ​មានចំណេះដឹង​ និងតាមដាននិន្នាការ​សេដ្ឋកិច្ច និងទីផ្សារ។ ពិសេស​គឺការជ្រើសរើស​វិនិយោគ​ជាមួយក្រុមហ៊ុន​ដែល​មានអាជ្ញាបណ្ណត្រឹមត្រូវ​ពីអាជ្ញាធរ គឺជាកត្តាចាំបាច់​បំផុត។

បើតាម​ការគូសបញ្ជាក់​របស់​ឯកឧត្តម ស៊ូ សុជាតិ បច្ចុប្បន្ន​គណៈកម្មការមូលបត្រ​កម្ពុជា បាន​ផ្ដល់អាជ្ញាបណ្ណ​ដល់ក្រុមហ៊ុន​ចំនួន​៥ ដើម្បីធ្វើអាជីវកម្ម​ជាក្រុមហ៊ុន​សមភាគីកណ្ដាល និងក្រុមហ៊ុន​ចំនួន​៣០ ដើម្បីធ្វើអាជីវកម្ម​ជាឈ្មួញកណ្ដាល​ជើងសាឧបករណ៍និស្សន្ទនេះ៕

None



អត្ថបទបន្ទាប់


រយៈពេល ១១ខែ វៀតណាម នាំចេញផលិតផលកសិកម្មជាង ៣៧ពាន់លានដុល្លារអាមេរិក

ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម បានសម្រេចការនាំចេញផលិតផលកសិកម្មជាង ៣៧ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣% ធៀបនឹងឆ្នាំមុ…

ក្រុមហ៊ុននាំចេញអង្ករកម្ពុជាចាប់ដៃគូនាំចេញអង្ករទៅកាន់ទីផ្សារចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប

ក្រុមហ៊ុនអ្នកនាំចេញអង្ករក្នុងស្រុកដ៏ធំមួយបានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនបរទេសចំនួនពីរផ្សេងទៀតមកពីចិន និងអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ