ការអភិវឌ្ឍខុនដូរ

វិនិយោគិនហុងកុងចំណាយថិវកា ១៥០០លានដុល្លារអាមេរិក អភិវឌ្ឍគម្រោងអគារដូដ៏ទំនើបនិងខ្ពស់ជាងគេ នៅផ្លូវ៦០ម៉ែត្រ


ក្រុមហ៊ុន Urban Hub Cambodia ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខុនដូទំនើបឈ្មោះ Urban Village បានប្រកាសការត្រៀមបើកលក់ អគារ Sky Prime Building H មួយទៀតហើយ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ (ហៅផ្លូវ៦០ម៉ែត្រ) ក្រោយពីជោគជ័យលើការលក់អគារ Sky Prime Building F ១០០% នាពេលថ្មីៗនេះ។
វិនិយោគិនហុងកុងចំណាយថិវកា ១០ពាន់លានដុល្លារអាមេរិក អភិវឌ្ឍគម្រោងអគារដូដ៏ទំនើបនិងខ្ពស់ជាងគេ នៅផ្លូវ៦០ម៉ែត្រ

គម្រោង​អគារ​ខុន​ដូ​ទំនើប​ឈ្មោះ Urban Village គឺជា​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ក្រុមហ៊ុន Urban Hub Cambodia ដែល​ជា​ការ​បណ្តាក់ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន Goldfame Group និង Urban Living Solutions ដោយ​មាន​វិនិយោគិន ជា​ជនជាតិ​ហុងកុង ក្នុង​ទំហំ​ទឹកប្រាក់​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក លើ​ផ្ទៃដី​ជាង​៧​ហិ​កតា ដែល​ស្ថិ​ន​នៅ​ជាប់​នឹង​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ។

អគារ​ខុន​ដូ Sky Prime Building H គឺជា​អគារ​ទី​បួន​នៃ​គម្រោង Urban Village ដំណាក់កាល​ទី​២ ដែល​អគារ​នេះ​នឹង​ក្លាយជា​អគារ​លំនៅ​ដ្ឋា​ន​ស្តង់ដារ​អន្តរជាតិ​លំដាប់​ខ្ពស់​បំផុត​នៅ​តាម​បណ្តោយ​មហាវិថី​សម្តេច ហ៊ុន​សែន ជា​តំបន់​មួយ​ដែល​កំពុង​មានការ​រីក​ចម្រើន​ខ្លាំង​បំផុត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

លោកស្រី Catherine Chan នាយក​ប្រតិបត្តិ​នៃ​គម្រោង Urban Village បាន​ឲ្យ​ដឹង​ថា គម្រោង Urban Village វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ១៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ លោកស្រី បាន​បន្ថែម​ថា «​ក្នុងអំឡុងពេល​២​ឆ្នាំ​នេះ យើង​បាន​លក់​អស់​យូ​នី​ត​ច្រើន​ជាង ២០០០​ហើយ ម្យ៉ាងវិញទៀត​វិបត្តិ​នៃ Covid-19 មិន​បាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ការ​លក់​គម្រោង​នោះ​របស់​យើង​នោះ​ទេ​»​។

គម្រោង​ពង្រីក​ទីក្រុង​ទៅ​កាន់​តំបន់​ភាគ​ខាងត្បូង​របស់​រាជរដ្ឋាភិបាល គឺ​កត្តា​ជម្រុញ​ឲ្យ Urban Village បន្ត​អភិវឌ្ឍន៍​អគារ​ខុន​ដូ​ខ្ពស់​ៗ​នៅ​ទៅ​នោះ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក លី​ម រ៉ា​វុ​ធ ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​គម្រោង Urban Village​នៅ​កម្ពុជា​។

លោក​បាន​បន្ត​ថា « សម្រាប់​ទស្សនវិស័យ​ខាង​ក្រុមហ៊ុន​ខ្ញុំ គឺ​យើង​នឹង​បន្ត​ធ្វើ​បន្ត​ទៀត ចំពោះ​ទីតាំង​វិញ​យើង​នឹង​ធ្វើ​នៅ​លើ​មហាវិថី​សម្តេច​ហ៊ុន​សែន​ដដែល ដោយសារ​មហាវិថី​នេះ គឺជា​តំបន់​មួយ កំពុង​អភិវឌ្ឍ ហើយ​តាម​ប្រសាសន៍​របស់​រាជរដ្ឋាភិបាល គឺ​គាត់​នឹង​ពង្រីក​ក្រុង​មក​កាន់​ភាគ​ខាងត្បូង​នៃ​ក្រុងភ្នំពេញ គឺ​នៅ​តាម​មហាវិថី​សម្តេច​ហ៊ុន​សែន​ផ្ទាល់​តែ​ម្តង​»​។

លោក ខន គង្គា អគ្គនាយក​ក្រុមហ៊ុន ERA Cambodia បាន​បញ្ជាក់​ថា សក្តានុពល​ដ៏​សម្បើម​នៅ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ នឹង​ជម្រុញ​ល្បឿន​នៃ​ការ​លក់​នេះ​បន្ថែម​ទៀត​។

លោក​រំពឹង​ថា « យើង​ដឹង​ហើយ​ថា គម្រោង​Urban Village​មាន គឺ​ទីតាំង​នៅ​តំបន់​នៅ​តំបន់​ក្បែរផ្លូវ​សម្តេច​ហ៊ុន​សែន ដែល​ជា​ផ្លូវ​មួយ​ធំ​បំផុត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស គឺជា​តំបន់​ដែល​មាន​សក្តានុពល ដែល​មាន​គម្រោង​អភិវឌ្ឍ​ធំ​ៗ ជា​ពិសេស​ផ្សារ​ទំនើប​អ៊ី​អន​៣ ដែល​នឹង​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​»​។

អគារ Sky Prime Building H មាន​ទំហំ​ខុស​ៗ​ពី​គ្នា​មាន​ចាប់ពី​ប្រភេទ ស្ទូ​ឌី​យោ មួយ​បន្ទប់​គេង  ពីរ​បន្ទប់​គេង  បី​បន្ទប់​គេង និង ប្រភេទ Duplex Loft  ដែល​មាន​សរុប​ចំនួន​ជាង​១០០០​ពាន់​យូ​នី​ត ដោយ​មាន​តម្លៃ​១៧៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕

ព័ត៌មានបន្ថែមអំពីគម្រោង Urban Village  ០១៧ ៩៩៩ ៥៣១ ឬ ០១៧ ៩៩៩ ៥៤១។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ គ្រោងនឹងចាត់វិធានការចំពោះការនាំចេញសាច់ជ្រូក បន្ទាប់ពីតម្លៃសាច់ក្នុងស្រុកហក់ឡើងថ្លៃខ្លាំង

ព័ត៌មាន
បន្ទាប់ពីតម្លៃសាច់ជ្រូកលក់រាយនៅក្នុងស្រុក កើនឡើងខ្លាំងរហូតដល់ទៅ៥ដុល្លារ ៦០សេន ក្នុងមួយគីឡូក្រាមនោះ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណ…

ការស្រាវជ្រាវ៖ ពលរដ្ឋវៀតណាម៩០% ស្រុតចុះ​ប្រាក់​ចំណូលដោយសារតែកូវីដ-១៩

ព័ត៌មាន
បញ្ហាមេរោគរាតត្បាតកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងសកលលោក។ យ៉ាងណាមិញ នៅប្រទេសវៀតណាម មានពលរដ្ឋប្រមាណ៩០% បានធ្លាក់ប្រាក់ចំណូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ