Advertisement
Advertisement
ការអភិវឌ្ឍអគារពាណិជ្ជកម្ម

អគារពាណិជ្ជកម្មកម្ពស់៣៦ជាន់ ខ្ពស់ជាងគេបង្អស់នៅខណ្ឌ ទួលគោក គ្រោងបើកដំណើរការនៅចុងឆ្នាំ២០២០


គម្រោង ឌឹ ផាកវេ (The Park way) ដែលជាគម្រោងអគារពាណិជ្ជកម្មអភិវឌ្ឍចម្រុះ និងជាអគារពាណិជ្ជកម្មខ្ពស់ជាងគេក្នុងខណ្ឌទួលគោក គ្រោងនឹងបើកឲ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២០នេះហើយ បើទោះជា ការរាលដាលនេះជំងឺកូវីដ-១៩ នៅមិនទាន់ចប់ក៏ដោយ។
អគារពាណិជ្ជកម្មកម្ពស់៣៦ជាន់ ខ្ពស់ជាងគេបង្អស់នៅខណ្ឌទួលគោក គ្រោងបើកដំណើរការនៅចុងឆ្នាំ២០២០
ដោយ
Advertisement

លោកឧកញ៉ា  សួ  សុខថេង ជាវិនិយោគិនចិន​ដែលបាន​វិនិយោគ​លើគម្រោង ឌឹ ផាកវេ (The Park way)នៅកម្ពុជា និងជា​អគ្គនាយក ក្រុមហ៊ុន  ឌឺ ផាកវេ គ្រុប(The Park way Group)ផងនោះ បានប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​កម្មវិធី​ពិព័រណ៍​ច្នៃប្រឌិត​គំនូរ​លើចង្កៀង​គោម​កាលពីពេល​ថ្មីៗ​នេះថា បើទោះជាកម្ពុជា និងពិភពលោក បាននិង​កំពុង​រង​នូវវិបត្តិ​កូវីដ-១៩ ក៏ដោយ តែ​គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​អភិវឌ្ឍ​ចម្រុះ​កម្ពស់ ៣០ជាន់ របស់ក្រុម​ហ៊ុន​នៅតែប្រព្រឹត្តិ​ទៅ​ដោយរលូន។

លោកឧកញ៉ា    សួ  សុខថេង  បានបញ្ជាក់ថា «​នៅក្នុងអំឡុង​ពេលនៃ​ការជួប​វិបត្តិកូវីដ​នេះដែរ គឺថា​ យើងបាន​ខិតខំពុះពារ​នូវឧបសគ្គ​ជាច្រើន​រហូតដល់​ការទទួល​បានលទ្ធផល​ដ៏ល្អប្រសើរ​ដូចថ្ងៃនេះ ព្រោះថា ទាំងយើង​និងក្រុមហ៊ុន​ទទួល​ម៉ៅការសាងសង់ បានប្រឹងប្រែង​ធ្វើការ​ទាំងយប់​ទាំងថ្ងៃ ដែលអាចជួយឲ្យ​គម្រោងនេះ​សម្រេច​បានទៅតាមកាលបរិច្ឆេទ»។

បើតាមវិនិយោគិនចិន​រូបនេះ គម្រោង ឌឹ ផាកវេ (The Park way)នេះ មានទីតាំងនៅ​ខណ្ឌទួលគោក សាងសង់នៅលើ​ផ្ទៃដីជាងមួយហិកតា បែងចែកជា៣អគារ នៅក្នុងនោះអគារទី១​ ជាអគារការិយាល័យ​មានកម្ពស់​៣៦ជាន់, អគារទី២ ជាអគារខុន​ដូរ​សម្រាប់ស្នាក់នៅ មានកម្ពស់២៦ជាន់ និងអគារ​ទី៣មាន​កម្ពស់៣០ជាន់ ដោយមានរៀបចំ​ជាសណ្ឋាគារចំនួន​៥ជាន់ ពីជាន់ទី១ ដល់ជាន់ទី៥ ក្រៅពីនេះ គឺរៀបចំ ជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋាន ក្លឹបកំសាន្ត ក្លឹបកីឡា អាងហែលទឹកជាដើម។

យ៉ាងណាមិញ ចំពោះទឹកប្រាក់​ក្នុងការ​វិនិយោគ​លើគម្រោងឌឹ ផាកវេ (The Park way)នេះវិញ មិនត្រូវបាន​ម្ចាស់គម្រោង​បង្ហើប​ប្រាប់ឲ្យ​បានជាក់លាក់នោះទេ។ 

លោកឧកញ៉ា សួ សុខថេង ជា​អគ្គនាយក ក្រុមហ៊ុន ឌឺ ផាកវេ គ្រុប(The Park way Group)

សូមជម្រាបថា​រហូតមកទល់នឹងពេលនេះ គម្រោងអគារពាណិជ្ជកម្ម​អភិវឌ្ឍចម្រុះមួយនេះ​​លក់ដាច់​ប្រមាណជា៧០%ហើយ ដោយម្ចាស់គម្រោងនេះ រំពឹងថា នឹងលក់ឲ្យ​ដាច់​១០០%​មុននឹងគម្រោងរួចរាល់​និងសម្ពោធជាផ្លូវការនាដំណាច់ឆ្នាំនេះ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ កម្ពុជា នឹងបើកច្រកព្រំដែនមួយបន្ថែមទៀត ជាមួយវៀតណាម

ព័ត៌មាន
កម្ពុជានឹងបើកច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត ជាមួយនឹងប្រទេសវៀតណាម ដែលមានឈ្មោះថា ច្រកព្រៃវល្លិ នៅក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ច្រកព្រំ...

កសិករមួយរូបនៅខេត្តតាកែវបង្កាត់ពូជត្រីលក់ រកចំណូលបានខ្ទង់សែនដុល្លារក្នុងមួយឆ្នាំ

ព័ត៌មាន
កសិដ្ឋានបង្កាត់ពូជត្រីមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូន កែវ ខេត្តតាកែវ អាចបង្កាត់ពូជត្រីបានពី ៦ ទៅ ៧លា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ