ការនាំចេញអង្កររបស់កម្ពុជា

តើការនាំចេញស្រូវទៅវៀតណាមកើនឡើងខ្លាំងអាចប៉ះពាល់ដល់ការនាំចេញអង្ករកម្ពុជាដែរទេ?


រដ្ឋមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងថ្មីៗនេះថា កម្ពុជាសម្រេចបានការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមដល់ទៅជាង ១លានតោន នៅរយៈពេលត្រឹមតែប្រមាណ ៣ខែ ប៉ុណ្ណោះនៃដើមឆ្នាំ២០២១នេះ ស្របពេលដែលការនាំចេញអង្ករនៅដើមឆ្នាំនេះវិញ បានបង្ហាញពីការធ្លាក់ចុះជាងឆ្នាំមុនគួរឲ្យកត់សម្គាល់។ តើកត្តាអ្វីខ្លះដែលធ្វើឲ្យការនាំចេញអង្កររបស់កម្ពុជានៅរយៈពេល៣ខែមកនេះ មានការធ្លាក់ចុះ ហើយការធ្លាក់ចុះនេះ វាជាប់ពាក់ព័ន្ធនឹងការនាំចេញស្រូវទៅវៀតណាមកើនឡើងខ្លាំង ឬយ៉ាងណា?
ការនាំចេញអង្កររបស់កម្ពុជា​ រូបភាព៖ អុិនធឺណែត

ជុំវិញ​បញ្ហា​នេះ ខាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា អះអាង​ថា ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ វា​ពិតជា​មិន​មានការ​ពាក់ព័ន្ធ​គ្នា ជាមួយនឹង​ការ​នាំ​ចេញ​ស្រូវ​កើនឡើង​នោះ​ទេ តែ​ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​នៅ​ដើមឆ្នាំ​នេះ បញ្ហា​គឺ​មាន​តែ​មួយ​គត់ ដោយសារ​បញ្ហា​ការ​ដឹក​ជញ្ជូន ខ្វះ​កុង​តឺ និង​តម្លៃ​ដឹក​ជញ្ជូន​ហក់​ឡើង​ខ្ពស់​។

លោក លន់ យ៉េ​ង អគ្គ​លេ​ដា​ធិ​ការ នៃ​លេខាធិការដ្ឋាន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ការ​នាំ​ចេញ​ស្រូវ​ទៅ​កាន់​វៀតណាម​មានការ​កើនឡើង​នៅ​ក្នុង​រយៈពេល​៣​ខែ​នេះ​ដោយសារ​តែ ការ​ដាំ​ដុះ​ស្រូវ​នៅ​កម្ពុ​ជានា​ឆ្នាំ​នេះ កើន​ខ្ពស់​ជាង​មុន ពោល​គឺ​មាន​ដល់​ទៅ​៦០​ម៉ឺន​ហិ​កតា ខណៈ​រាល់​ឆ្នាំ​មាន​ត្រឹមតែ​ជាង ៥០​ម៉ឺន​ហិ​កតា​ប៉ុណ្ណោះ ដែល​វា​បាន​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​ក៏​កើនឡើង​ដូច​គ្នា​ដែរ​។

លោក លន់ យ៉េ​ង បាន​បញ្ជាក់​ថា ទោះបី​ការ​នាំ​ចេញ​ស្រូវ​ទៅ​វៀតណាម​មានការ​កើនឡើង​មែន តែ​មិនមែន​ជា​កត្តា​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ នៅ​ដើមឆ្នាំ​នេះនោះ​ទេ​។ តែ ការ​រាំងស្ទះ​ការ​រដឹក​ជញ្ជូន​ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​ខ្លាំង​នៅ​ដើមឆ្នាំ​នេះ​។

ជុំវិញ​បញ្ហា​ការ​ដឹក​ជញ្ជូន​នេះ​ដែរ ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ដែរ​ថា គិត​មក​ទល់​ចុងខែ​មីនា​នេះ ការ​ដឹក​ជញ្ជូន​នៅ​តែ​បន្ដ​ជួប​ការ​លំបាក​ច្រើន​មែនទែន ដោយសារ​តែ តម្លៃ​ដឹក​ជញ្ជូន​ឡើងថ្លៃ​ខ្លាំង​ផង ហើយ​បញ្ហា​ខ្វះ​ទូ​កុងតឺន័រ​សម្រាប់​ផ្ទុកទំនិញ​ក៏​នៅ​តែ​បន្ដ​ជា​បញ្ហា​រាំងស្ទះ​ខ្លាំង​ដែរ ជា​ពិសេស​ការ​ដឹក​ជញ្ជូន​អង្ករ​កម្ពុជា​នេះ​តែ​ម្ដង​។

បើ​តាម​លោក លន់ យ៉េ​ង ដោយសារ​តែ​ការ​ជាប់​គាំង​ចំពោះ​ការ​ដឹក​ជញ្ជូន​នេះ បច្ចុប្បន្ន​កម្ពុជា​នៅ​ជំពាក់​អង្ករ​ប្រទេស​ចិន​ជិត​ប្រមាណ​ជា​១០​ម៉ឺន​តោន​ទៀត មិន​ទាន់​បាន​ដឹក​ទៅ​នៅឡើយ​ទេ ដោយពេល​នេះ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា កំពុង​បន្ដ​រិះរក​ដំណោះស្រាយ​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ដែល​កំពុង​លំបាកលំបិន​នេះ​៕

None



អត្ថបទបន្ទាប់


ការជាប់កឿងរបស់នាវាយក្សនៅព្រែកជីកស៊ុយអេធ្វើឲ្យការដឹកជញ្ជូនទំនិញមួយចំនួនពីកម្ពុជាទៅអឺរ៉ុបយឺតយ៉ាវជិតកន្លះខែ

បើទោះបីជា នាវាយក្សមួយគ្រឿង ដែលបានជាប់កឿងនៅព្រែកជីកស៊ុយអេ ប្រទេសអេហ្ស៊ីប ត្រូវបានរំដោះរួចហើយក៏ពិតមែន ប៉ុន្តែបើតាមប្រធានសមាគមភ័ស្តុភារក…

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករកម្មការិនី អាចនឹងធ្វើឡើងនៅដើមខែមេសា

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករកម្មការិនីរោងចក្រកាត់ដេរ ស្បែកជើង និងវិស័យកម្មន្តសាល អាចនឹងចាប់ផ្ដើមប្រព្រឹត្តទៅនៅដើមខែមេសា ខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ