អត្ថបទពាណិជ្ជកម្ម!

ធនាគារអេស៊ីលីដានឹងពង្រីកការទូទាត់ឆ្លងដែនតាមកូដ QR ជាមួយប្រទេសអាស៊ានផ្សេងទៀត បន្ទាប់ពីប្រទេសថៃ


ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជកម្មក្នុងស្រុកដំបូងគេ ដែលបានអនុវត្តមធ្យោបាយទូទាត់ឆ្លងដែនតាមកូដ QR នៅប្រទេសថៃនោះ បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការក្នុងការពង្រីកការទូទាត់ឆ្លងដែននេះ ទៅកាន់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាន។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា។
លោកជំទាវ ជា សេរី រំពឹងថា ឆាប់ៗនេះ នឹងមានពង្រីកបន្ថែមនូវមធ្យោបាយទូទាត់តាមប្រព័ន្ធ QR ឆ្លងដែនរវាងកម្ពុជា និងថៃ
ដោយ

បន្ទាប់ពីបាន​អនុវត្ត​ដោយជោគជ័យ​លើការទូទាត់​ឆ្លងដែនតាមកូដ QR ជាមួយនឹងប្រទេសថៃតាំងខែកុម្ភៈឆ្នាំ២០២០មក ធនាគារអេស៊ីលីដា​នឹងពង្រីកបន្ថែម​នូវ​ការទូទាត់ឆ្លងដែននេះ ជាមួយនឹង​ប្រទេស​អាស៊ាន​ចំនួន​២បន្ថែមទៀត រួមមាន​វៀតណាម និងឡាវ ក្រោយពីមានការអនុញ្ញាត​ពីធនាគារជាតិ​នៃកម្ពុជា។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី បានថ្លែងប្រាប់អ្នកសារព័ត៌មាន​នៅអំឡុង​ពិធី​ជំនួបជាមួយនឹងធុរជនជប៉ុន​នាពេលថ្មីៗនេះថា ធនាគារ​ជាតិនៃកម្ពុជា​ ​បានជ្រើសរើស​ធនាគារពាណិជ្ជ​ក្នុងស្រុក ដើម្បី​បង្កើតប្រតិបត្តិការ​ទូទាត់ឆ្លងដែន​​តាម​កូដQR នៅ​ក្នុងប្រទេស​សមាជិកអាស៊ាន ចំនួន២បន្ថែមទៀត រួមមាន វៀតណាម និងឡាវ បន្ទាប់ពីបាន​បានទទួលជោគជ័យ​លើការអនុវត្ត​នៅប្រទេសថៃរួចមក។

លោក បន្តថា៖ «យើងត្រូវបានជ្រើសរើស​ដោយធនាគារកណ្តាល ដើម្បីដាក់កូដឲ្យ​ដំណើរការ​ជាមួយ ប្រទេសចំនួន២ទៀត [វៀតណាម និងឡាវ] ហើយយើង កំពុងធ្វើការងារនេះ ជាមួយពួកគេ [ប្រទេសឡាវ និងវៀតណាម]។ ...នៅពេលដែល ប្រជាជន របស់យើងដែលទៅ ប្រទេសទាំង៣នេះ [ថៃ ឡាវ និងវៀតណាម] ពួកគេ លែងត្រូវការប្តូររូបិយប័ណ្ណ នៅទីនោះតទៅទៀតហើយ ប៉ុន្តែ គ្រាន់តែប្រើការ បង់ប្រាក់ដោយផ្ទាល់ពីអេស៊ីលីដាកូដ QR ប៉ុណ្ណោះ»។

ពលរដ្ឋខ្មែរអាចទូទាត់ប្រាក់ ជាប្រាក់រៀល ក្នុងប្រទេសថៃ ដោយស្កែនកូដ QR របស់ធនាគារក្នុងស្រុកថៃដែលជាដៃគូ ដើម្បីទូទាត់ប្រាក់បានរហូតដល់ ៥ លានរៀល ក្នុងមួយថ្ងៃ តាមរយៈ គណនីអេស៊ីលីដា ទាន់ចិត្ត និង១០ លានរៀលក្នុងមួយថ្ងៃ តាមរយៈ គណនី ធនាគារអេស៊ីលីដា។

គួររំឭកថា ធនាគារអេស៊ីលីដា គឺជាធនាគារខ្មែរដំបូងគេ ដែលត្រូវបានអនុញ្ញាត​ឲ្យ​មានការទូទាត់តាមប្រព័ន្ធកូដ QR ឆ្លងដែន ជាមួយនឹង​ធនាគារនៅក្នុងប្រទេសថៃ ដោយក្នុងនោះ ធនាគារអេស៊ីលីដា និងធនាគារថៃ SCB បានចាប់ដៃគ្នា​សម្រេច​ដាក់ឲ្យដំណើរការ​ប្រព័ន្ធទូទាត់តាម QR ឆ្លងដែននេះ តាំងពីខែកុម្ភៈឆ្នាំ២០២០មកម្ល៉េះ។

អនុប្រធាននាយកប្រតិ​បត្តិជាន់ខ្ពស់​ របស់ធនាគារអេស៊ីលីដា លោកស្រី សូរ ផនណារី បាន​គូសបញ្ជាក់ដែរថា ការទូទាត់​តាមប្រព័ន្ធឌីជីថល​នៅកម្ពុជា មានសម្ទុះកើនឡើង​ខ្លាំងគួរឲ្យកត់សម្គាល់។ ក្នុងនោះដែរ សម្រាប់ធនាគារអេស៊ីលីដា ការធ្វើប្រតិបត្តិការ​សេវាធនាគារឌីជីថល ដល់ទៅជាង ១៤ពាន់លានប្រតិបត្តិការ កើនឡើង​៤២% នៅក្នុង​ត្រីមាសទី១ឆ្នាំ២០២២ ហើយចំនួនប្រតិបត្តិការនេះ គឺមានដល់ទៅ៩៥% បើធៀបនឹង​ប្រតិបត្តិការ​ធនាគារឌីជីល​ដែលមាន​នៅពេញមួយឆ្នាំ២០២១កន្លងទៅ។

បើតាម​ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដាដដែលនេះ បានគូសបញ្ជាក់ទៀតថា គិតមកទល់ពេលនេះ អ្នកដែលបាន​ចុះឈ្មោះប្រើប្រាស់​សេវាធនាគារចល័ត​របស់អេស៊ីលីដា មានដល់ទៅ ២លាន​៤សែននាក់ហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិបាកក្នុងការបង់ថ្លៃសំរាមមែនទេ? ជាមួយអេស៊ីលីដាម៉ូបាលពិតជាងាយស្រួល និងរហ័សបំផុត

ព័ត៌មាន
ជារៀងរាល់ខែ ក្រៅពីការបង់ថ្លៃទឹកភ្លើងហើយនោះ សម្រាប់ពលរដ្ឋនៅរាជធានីភ្នំពេញ ក៏មិនត្រូវភ្លេចដែរចំពោះការបង់ថ្លៃសំរាម។ ប៉ុន្ដែ បើក្នុងករណីលោក…

តើឥទ្ធិពលនៃការកើនឡើងនូវអត្រាប្ដូរប្រាក់អាចជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជាដែរឬទេ?

ព័ត៌មាន
ថ្មីៗនេះប្រាក់ដុល្លារអាមេរិកបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ក្រោយពេលប្រធានធនាគារកណ្ដាលអាមេរិកបានបង្ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ