លោក ទាន់ ង៉ុក ហាយ អនុប្រធានស្រុកទី១ ត្រូវបានសារព័ត៌មានក្នុងស្រុកវៀតណាម ឲ្យរហ័សនាមថា «បងធំបោសសម្អាតចិញ្ចើមផ្លូវ» ហើយមន្ត្រីរូបនេះបាននិងកំពុងប្រើកណ្ដាប់ដៃដែក ដើម្បីផាកពិន័យនិងដាក់ទោសដល់អ្នករំលោភចិញ្ចើមផ្លូវ។
ប៉ុន្តែ ការងារបោសសម្អាតអ្នកលក់ដូររំលោភចិញ្ចើមផ្លូវក៏ទទួលបានការគាំទ្រច្រើនលើសលប់ដែរ ដោយលោក ទាន់ ង៉ុក ហាយ ប្រាប់អ្នកកាសែតថា តាំងពីចាប់ផ្ដើមយុទ្ធនាការនេះមក លោកទទួលបានសារជាង ៣ពាន់សារ ដែលគាំទ្រដល់ការបោសសម្អាតចិញ្ចើមផ្លូវ។
ថ្មីៗនេះ កាសែតក្នុងស្រុកវៀតណាមបានចុះផ្សាយថា មន្ត្រីដឹកនាំយុទ្ធនាការបោសសម្អាតចិញ្ចើមផ្លូវរូបនេះ បានទាំងស្នើឲ្យមន្ត្រីបរិស្ថានចុះទៅត្រួតពិនិត្យភោជនីយដ្ឋានរបស់ម្ដាយក្មេករបស់លោក ដែលគេសង្ស័យថា បានបង្ហូរទឹកសម្អុយប៉ះពាល់ដល់បរិស្ថាន ហើយឲ្យមន្ត្រីផាកពិន័យ បើរកឃើញថាមានកំហុសមែននោះ៕