ការបោះឆ្នោតជាតិនៅប្រទេសជប៉ុនបានចាប់ផ្តើម ក្រោមស្រមោលកាន់ទុក្ខ!

ការបោះឆ្នោតជាតិនៅជប៉ុនបានចាប់ផ្តើម ក្រោមស្រមោលកាន់ទុក្ខចំពោះលោកស៊ីនហ្ស៊ូ អាបេ ដែលត្រូវបានគេលួចធ្វើឃាត


ទោះបីជា មានការកាន់ទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់កំពូលអ្នកនយោបាយដ៏មានឥទ្ធិពលក្នុងជួរគណបក្សកាន់អំណាចក៏ដោយ ប៉ុន្ដែនៅថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ ប្រជាជនជប៉ុនបាននាំគ្នាទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងសភាជាន់ខ្ពស់របស់ខ្លួនតាមកាលកំណត់។ ពោលគឺ ថ្ងៃបោះឆ្នោតនេះ ធ្វើឡើងនៅក្រោយពេលពីរថ្ងៃ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ជប៉ុន លោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ អំឡុងពេលរូបលោកកំពុងធ្វើសុន្ទរកថាឲ្យគណបក្សកាន់អំណាចរបស់លោក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Nikkei Asia។
ការបោះឆ្នោតជាតិនៅជប៉ុនបានចាប់ផ្តើម ក្រោមស្រមោលកាន់ទុក្ខចំពោះលោកស៊ីនហ្ស៊ូ អាបេ ដែលត្រូវបានគេលួចធ្វើឃាត

ការ​បោះ​ឆ្នោត​ជ្រើសតាំង​សភា​ជាន់ខ្ពស់​ជប៉ុន បាន​ចាប់ផ្តើម​នៅ​ម៉ោង ៧ ព្រឹក​ថ្ងៃអាទិត្យ ហើយ​ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ម៉ោង ៨ យប់​។

បើ​ទោះបីជា ការ​បោះ​ឆ្នោត​នៅ​តែ​បន្ដ​ធ្វើ​ឡើងជា​ធម្មតា​ក្ដី ប៉ុន្ដែ ទិដ្ឋភាព​ស្រស់​ៗ នៃ​បាញ់​សម្លាប់​អតីត​នាយក​រដ្ឋ​ម​ន្រី​ជប៉ុន លោក អា​បេ គឺ​នៅ​តែ​ជា​ការ​តក់ស្លុត​យ៉ាង​ខ្លាំង សម្រាប់​ប្រជាជន​ជប៉ុន ក៏​ដូច​ជា​ពិភពលោក​ផង​ដែរ​។ អ្នកនយោបាយ​មក​ពី​បក្ស​កាន់​អំណាច រួម​ទាំង​បក្ស​ប្រឆាំង​របស់​ជប៉ុន បាន​ថ្កោលទោស​យ៉ាង​ខ្លាំង ចំពោះ​ការ​ធ្វើឃាត​លោក អា​បេ ដែល​បាន​កើតឡើង​នៅ​ភាគ​ខាងលិច​ទីក្រុង​ណា​រ៉ា​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​នេះ ដោយ​បាន​ហៅ​អំពើ​នេះ​ជា​បញ្ហា​ប្រឈម​មួយ​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​។

ទោះបីជា​យ៉ាងណា មេដឹកនាំ​នយោបាយ​រួម​ទាំង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នៅ​តែ​បាន​បន្តដំណើរ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោ​ល​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ដោយ​ប្តេជ្ញា​ថា​៖ «​នឹង​មិន​ចុះចាញ់​នឹង​អំពើ​ភេរវកម្ម​នោះ​ឡើយ ហើយ​លោក​បាន​ទទូច​ថា ត្រូវ​តែ​មានការ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​ជប៉ុន​»​។

គួរ​ជម្រាប​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា​ជាន់ខ្ពស់​របស់​ប្រទេស​ជប៉ុន​នេះ ត្រូវ​បម្រើ​ការ​រយៈពេល​ប្រាំមួយ​ឆ្នាំ​។ ហើយ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើង​រៀង​រាល់​បី​ឆ្នាំ​ម្តង ដើម្បី​ជ្រើសរើស​ពាក់កណ្តាល​នៃ អាសនៈ សរុប​ចំនួន ២៤៨ ឡើង​វិញ​។

មួយវិញទៀត ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង ចំ​ពេល​ដែល​មានការ​ឡើងថ្លៃ នៃ​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​បី​របស់​ពិភពលោក​ផង​ដែរ​។

ក៏​ប៉ុន្តែ គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) របស់​នាយក​រដ្ឋមន្ត្រី លោក Kishida ដែល​កំពុង​កាន់​អំណាច​បាន​សង្កត់ធ្ងន់​ថា «​អត្រា​អតិផរណា​របស់​ប្រទេស​ជប៉ុន ដែល​ជាស​ន្ទ​ស្សន៍​នៃ​តម្លៃ​ទំនិញប្រើប្រាស់​បាន​កើនឡើង​ជាង ២% នៅ​ក្នុង​ខែឧសភា​នេះ គឺ​នៅ​តែ​ទាប​ជាង​ប្រទេស​ដទៃ​ទៀត​ឆ្ងាយ​។ ហើយ​លោក​បន្ថែម​ថា រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ​ជាក់លាក់​រួច​ជា​ស្រេច ដើម្បី​ទប់ទល់​នឹង​តម្លៃ​អាហារ និង​ថាមពល​ដែល​នឹង​ឡើង​ខ្ពស់​ជាង​ផង​ដែរ​។

យ៉ាងណាមិញ គណបក្សប្រឆាំង​បាន​រិះគន់​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​បក្ស​កាន់​អំណាច LDP ដោយ​អ្នកខ្លះ​អំពាវនាវ​ឱ្យ​មានការ​គាំទ្រ​បន្ថែម​ទៀត សម្រាប់​ប្រជាជន​ជប៉ុន ដូច​ជា​ការ​កាត់​បន្ថយពន្ធ​លើ​ការ​ប្រើប្រាស់​សម្ភារៈ​នានា​ជាដើម​។

ដោយឡែក ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជប៉ុន​មាន​ភាព​រស់​រវើក​ឡើង​វិញ លោក Kishida បាន​ចេញ​នូវ​គោលនយោបាយ​ថ្មី​មួយ ដែល​លោក​ហៅ​ថា «​មូលធននិយម​ថ្មី​» ដោយ​សន្យា​ថា នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើន​ប្រាក់​ចំណូល ដោយ​ការ​វិនិយោគ​លើ​ធនធានមនុស្ស បច្ចេកវិទ្យា ហើយនឹង​គាំទ្រ​ដល់​ការ​ចាប់ផ្តើម​អាជីវកម្ម និង​គំនិត​ផ្តួចផ្តើម​ផ្សេង​ៗ​ទៀត​។ គេ​មើលឃើញ​ថា ការ​បោះ​ឆ្នោត​នេះ នឹង​ឆ្លើយ​តប​នឹង​ការ​តម្រូវការ​របស់​សាធារណជន ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​សេដ្ឋកិច្ច​សកល​នេះ​។

មិនតែប៉ុណ្ណោះ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នេះ នឹង​គ្មាន​ការ​បោះ​ឆ្នោតជាតិ​ទៀត​ទេ ក្នុង​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​។ ដូច្នេះ​ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​សេរី LDP នៅ​តែ​បន្ត​ឈ្នះ លោក Kishida គួរ​នឹង​មាន​ពេលវេលា​ច្រើន​ដើម្បី​បន្ត​គោលដៅ​គោលនយោបាយ​សំខាន់​លោក​សម្រាប់​សេដ្ឋកិច្ច​ជប៉ុន រួម​ទាំង​ការ​ធ្វើ​វិសោធនកម្ម​ជា​លើក​ដំបូង​ចំពោះ​«​រដ្ឋធម្មនុញ្ញ​សន្តិ​និយម​»​របស់​ខ្លួន​ក៏​ថា​បាន ចាប់តាំងពី​ការ​ចាញ់​សង្គ្រាមលោក​លើក​ទី​២​មក​។

គួរ​រំលឹក​ថា នៅ​ក្នុង​មាត្រា ៩ នៃ​«​រដ្ឋធម្មនុញ្ញ​សន្តិ​និយម​»​ជប៉ុន​បាន​ហាមប្រាម​មិន​ឱ្យ​ប្រទេស​ជប៉ុន​បង្កើត​យោធា ឬ​ចូលខ្លួន​ដោះស្រាយ​ជម្លោះ​អន្តរជាតិ​តាម​រយៈ​កម្លាំងយោធា​នោះ​ឡើយ​។ ប៉ុន្តែ សង្គ្រាម​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ឱ្យ​អ្នកនយោបាយ​ជប៉ុន​ភាគច្រើន​ចង់​ធ្វើការ​កែទម្រង់​រដ្ឋធម្មនុញ្ញ​នេះ ព្រមទាំង​បង្កើន​សមត្ថភាព​ការពារ​ជាតិ​ជប៉ុន​ថែម​ទៀត​ផង​៕




អត្ថបទបន្ទាប់


គម្រោងសាងសង់ព្រលានយន្តហោះនៅមណ្ឌលគិរីត្រូវបានពន្យារពេល ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍ជួបបញ្ហាហិរញ្ញវត្ថុ

ព័ត៌មាន
ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យគម្រោងសាងសង់ព្រលានយន្តហោះថ្នាក់តំបន់នៅខេត្តមណ្ឌលគិរីស្ថិតក្នុងភាពស្រពេចស្រពិល ខណៈតាមគម្រោងការសាងសង់…

ធានារ៉ាប់រង​អគ្គិភ័យ​ពី លី ហួរ អ៊ិនសួរេន ធ្វើឲ្យអ្នកកាន់តែ​មានសុវត្ថិភាពផ្លូវចិត្ត

ព័ត៌មាន
តើលោកអ្នកដឹងទេថា ទ្រព្យសម្បត្តិរបស់លោកអ្នក គឺជាការវិនិយោគដ៏ធំមួយ ដូច្នេះការទិញធានារ៉ាប់រងអគ្គិភ័យ នាំឱ្យលោកអ្នកមានសុវត្ថិភាពផ្លូវចិត្ត ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ