រថយន្ត Mercedes នៅវៀតណាម

Mercedes នៅវៀតណាម គ្រោងប្រមូលរថយន្តប្រណីតជិត ៥ពាន់គ្រឿងវិញ ដោយសារបញ្ហាខ្សែក្រវាត់សុវត្ថិភាព


ក្រុមហ៊ុនរថយន្ត Mercedes-Benz នៅវៀតណាម គ្រោងនឹងប្រមូលយករថយន្តទំនើបចំនួន ៤.៨០២គ្រឿង ចូលរោងចក្រវិញ ដោយសារតែបញ្ហានៅក្នុងខ្សែក្រវាត់សុវត្ថិភាព នៅកៅអីផ្នែកខាងក្រោយរបស់រថយន្តទាំងនោះ។
Mercedes នៅវៀតណាម គ្រោងប្រមូលរថយន្តប្រណីតជិត ៥ពាន់គ្រឿងវិញ ដោយសារបញ្ហាខ្សែក្រវាត់សុវត្ថិភាព
ដោយ
អំពី Mercedez-Benz

មន្ត្រីតំណាងក្រុមហ៊ុន​ឲ្យ​ដឹងថា គេកំពុងរង់ចាំ​ការយល់ព្រមពីក្រសួង​ដឹកជញ្ជូន​របស់​វៀតណាម លើ​សំណើ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ប្រមូល​យក​រថយន្ត​មក​វិញនេះ។

ម៉ូដែល​រថយន្ត​ Mercedes ដែល​នឹងប្រមូល​យក​មក​វិញ​ រួមមាន GLC 200, GLC 250 4MATIC និង GLC 300 4MATIC។ ម៉ូដែលទាំង​នេះ ដំឡើង​នៅ​ក្នុង​រោងចក្រ​ Mercedes នៅទីក្រុង​ហូជីមិញ ចន្លោះ​ខែ​មីនា ឆ្នាំ​២០១៦ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៨ និងភាគច្រើន​បំផុត លក់​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​វៀតណាម។ នេះ​បើ​យោង​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express។ 

ម្ចាស់រថយន្ត​ម៉ូដែល​ដែលមាន​ប​ញ្ហា​ខ្សែក្រវាត់ទាំងនេះ អាច​យក​រថយន្ត​ទៅពិនិត្យ​និង​ជួសជុល​ដោយ​ឥត​គិតថ្លៃ នៅតាម​​ឃ្លាំងលក់​ចែកចាយ​ទូទាំងប្រទេស ពីខែមករា ២០១៩ ដល់​ដំណាច់​ឆ្នាំ​២០២៣។

នៅទីផ្សារ​វៀតណាម ម៉ូដែល GLC របស់​ក្រុមហ៊ុន Mercedes-Benz លក់ដាច់​បំផុត​នៅឆ្នាំ ២០១៧ ក្នុង​តម្លៃ​ពីជាង ៧ម៉ឺន​ ២ពាន់ដុល្លារអាមេរិក ដល់​ជាង ១សែន ២ម៉ឺន ៤ពាន់ដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


សម្រាប់អ្នក​ស្វែងរកទិញ​ផ្ទះ​នៅ គម្រោង​ថ្មី ដឹស្ដា មុនីរ៉ាហ៍ ប៉េង ហួត ផ្លូវជាតិ​លេខ​ 6A មាន​បញ្ចុះ​តម្លៃ​ពិសេស!!!

ព័ត៌មាន
ដោយ​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង និង​ដើម្បី​ឆ្លើយតប​នឹង​សំណើ​របស់​អតិថិជន បុរី ប៉េង ហួត នៅ​បន្ត​ការ​បញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់ ៣% និង…

រាជរដ្ឋាភិបាលថៃ បញ្ចេញកញ្ចប់ថវិកា រាប់ពាន់លានដុល្លារ ជួយពលរដ្ឋចំណូលទាប ទិញផ្ទះបង់រំលស់

ព័ត៌មាន
ថវិកាប្រមាណ ៥០ពាន់លានបាត ឬស្មើនឹងជាង ១,៥ ពាន់លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលថៃ បញ្ចេញប្រើប្រាស់ លើការផ្ដល់ជាកម្ចីឥណទានការប្រាក់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ