វិស័យ SME

សិង្ហបុរី ជាប់ចំណាត់ថ្នាក់ជាប្រទេសរឹតបន្តឹងការធ្វើអាជីវកម្មតឹងរ៉ឹងបំផុតទី៦នៅអាស៊ីប៉ាស៊ីហ្វិក


ប្រទេសដែនកោះដ៏តូចសិង្ហបុរី ដែលមានប្រជាជនសរុបត្រឹមតែប្រមាណ៦លាននាក់បានជាប់ចំណាត់ថ្នាក់ជាប្រទេសរឹតបន្តឹងការធ្វើអាជីវកម្មយ៉ាងតឹងរ៉ឹងបំផុតទី៦ នៅអាស៊ីប៉ាស៊ីហ្វិក ពោលគឺតឹងរ៉ឹងជាងវៀតណាម ដែលជាសមាជិកអាស៊ានដូចគ្នា ហើយបើគិតក្នុងកម្រិតទូទាំងពិភពលោក សិង្ហបុរី បានជាប់ចំណាត់ថ្នាក់លេខ៤៨ ក្នុងចំណោម៧៩ប្រទេស និងដែនដីដែលត្រូវបានស្ទង់មតិ។ នេះបើយោងតាមសន្ទស្សន៍ភាពស្មុគស្មាញធុរកិច្ចសកលឆ្នាំ២០២៥ ដែលចេញដោយ TMF Group ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មវិជ្ជាជីវៈលំដាប់ពិភពលោកដែលមានមូលដ្ឋាននៅប្រទេសហូឡង់។
វិស័យ SME
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star នៅក្នុងសន្ទស្សន៍ភាពស្មុគស្មាញធុរកិច្ចសកលឆ្នាំ២០២៥ សិង្ហបុរី បានជាប់ចំណាត់ជាប្រទេសរឹតបន្តឹងការធ្វើអាជីវកម្មយ៉ាងតឹងរ៉ឹងបំផុតទី៦នៅអាស៊ីប៉ាស៊ីហ្វិក ដែលតឹងរ៉ឹងជាងប្រទេស និងដែនដីជាច្រើនរួមមាន នូវែលសេឡង់ ហុងកុង វៀតណាម ថៃ និងកោះតៃវ៉ាន់ទៅទៀត ហើយបើគិតនៅទាំងពិភពលោក សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ៤៨ ក្នុងចំណោម៧៩ប្រទេស និងដែនដីដែលត្រូវបានស្ទង់មតិ។

សូមបញ្ជាក់ថា ចំណាត់ថ្នាក់កាន់តែទាប គឺបង្ហាញពីបរិយាកាសធុរកិច្ចកាន់តែស្មុគស្មាញ កាន់តែតឹងរ៉ឹង ខណៈដែលចំណាត់ថ្នាក់កាន់តែខ្ពស់បង្ហាញពីបរិយាកាសធុរកិច្ចកាន់តែងាយស្រួល មិនសូវតឹងរ៉ឹង។

សន្ទស្សន៍ភាពស្មុគស្មាញធុរកិច្ចសកលឆ្នាំ២០២៥ នេះ បានធ្វើការវាយតម្លៃសូចនាករចំនួន២៩២ ដែលគ្របដណ្តប់លើចំណុចជាច្រើន រួមមាន ច្បាប់អនុលោមភាព គណនេយ្យ ពន្ធ ធនធានមនុស្ស និងបញ្ជីប្រាក់បៀវត្សរ៍នៅ៧៩ប្រទេសដែលតំណាងឱ្យ៩៤% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក និងតំណាងឱ្យ៩៥% នៃរំហូរទុនវិនិយោគបរទេស FDI របស់ពិភពលោក។

ថ្វីដ្បិតតែបរិយាកាសធុរកិច្ចនៅមានភាពតឹងរ៉ឹងយ៉ាងណាក្ដី ក៏សិង្ហបុរីនៅតែមានភាពទាក់ទាញសម្រាប់វិនិយោគិន ដោយសារប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក កំពង់ផែ អាកាសយានដ្ឋាន និងបណ្តាញឌីជីថល ដែលពង្រឹងឋានៈប្រទេសសិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅក្នុងតំបន់ ហើយនៅសិង្ហបុរី ក៏សម្បូរធនធានមនុស្ស រីឯប្រាក់បៀវត្សរ៍ក៏កើនឡើងក្នុងកម្រិតល្អ។

ជាការពិតណាស់ ភាពស្មុគស្មាញនៃបទប្បញ្ញត្តិនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងបន្តិចដោយសារតែច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់កាន់តែតឹងរ៉ឹង និងការរឹតបន្តឹងបទប្បញ្ញត្តិ ស្ដីពី សេវាកម្មសាជីវកម្មផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក អះអាងថា តាមរយៈពន្ធគយរបស់លោក ត្រាំ អាម៉េរិកអាចប្រមូលពន្ធបានលើស៥០០ពាន់លានដុល្លារក្នុង១ឆ្នាំ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent បានទម្លាយឱ្យដឹងនៅថ្ងៃអង្គារ ទី២៦ ខែសីហា ថា ការដំឡើងពន្ធគយដោយប្រធានាធិបតី ដូណាល់ ត្…

អ្នកឧកញ៉ា សៀ ឫទ្ធី ចូលរួមជាវាគ្មិនក្នុងវេទិកាធុរកិច្ច អូស្ត្រាលី-អាស៊ាន ឆ្នាំ២០២៥ នៅប្រទេសអូស្ត្រាលី

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ដែលជាធុរជនខ្មែរដ៏ល្បីល្បាញមួយរូប បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ