Advertisement
Advertisement
Advertisement
អាកាសចរណ៍សិង្ហបុរី

សិង្ហបុរីចាត់វិធានការក្តៅៗ សម្រេចកាត់បន្ថយសមត្ថភាពជើងហោះហើរជាង ៩៦%


ក្រោយពេលដែល រដ្ឋាភិបាលសិង្ហបុរី ចេញវិធានការក្តៅៗ រឹតបន្តឹងលើការធ្វើដំណើរឆ្លងកាត់ប្រទេសសិង្ហបុរី រួចមក ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានសម្រេចកាត់បន្ថយសមត្ថភាពជើងហោះហើរជាង ៩៦% រហូតដល់ដំណាច់ខែមេសាខាងមុខ ដោយយន្តហោះរាប់រយគ្រឿង នឹងត្រូវសំចតទុកចោល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
សិង្ហបុរីចាត់វិធានការក្តៅៗ សម្រេចកាត់បន្ថយសមត្ថភាពជើងហោះហើរជាង ៩៦% (រូបភាព៖CNA)
ដោយ
Advertisement

នៅក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​របស់ ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី បានគូស​បញ្ជាក់ថា នេះជាបញ្ហា​ប្រឈម​ដ៏ធំបំផុត ដែលពួកគេ​មិនដែល​បាន​ជួបប្រទះ​ពីមុនមក ក្នុងនោះ​យន្តហោះ​ទំនើប ​SIA និង ​SilkAir ចំនួន ១៣៨គ្រឿង ក្នុងចំណោម​យន្តហោះ​សរុប ១៤៧គ្រឿង នឹងត្រូវ​ដាក់​សំចតចោល។

ទោះយ៉ាងណា ក្រុមហ៊ុន នៅមិនទាន់​ប្រាកដថា ពេលណា​អាចចាប់ផ្តើម​ដំណើរការ​ជាធម្មតា វិញនោះទេ រហូតដល់ពេល​ការរឹតបន្តឹង​ព្រំដែន​ត្រូវបាន​លើកលែង។

ការបាត់បង់​តម្រូវការ​ហោះហើរ បានធ្វើឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី បាត់បង់​ប្រាក់ចំណូល​យ៉ាងច្រើន ហើយពួកគេ​កំពុងព្យាយាម​ជជែក​ពិភាក្សា​ជាមួយ ស្ថាប័នហិរញ្ញវត្ថុ​ជាច្រើន អំពី តម្រូវការ​ថវិកា​នាពេលអនាគត ហើយត្រូវ​ជជែក​ជាមួយ រោងចក្រ​ផលិត​យន្តហោះ ដើម្បីពន្យារ​ពេល​បង់ប្រាក់ និងទទួល​យន្តហោះថ្មី។

ទោះយ៉ាងណា​ក៏ដោយ ប្រាក់ចំណូល​របស់​ថ្នាក់ដឹកនាំ និងក្រុម​ប្រឹក្សាភិបាល ត្រូវបាន​កាត់បន្ថយ​រួចទៅហើយ ដើម្បីកាត់​បន្ថយ​ចំណាយ​របស់​ក្រុមហ៊ុន ក្នុងនោះ លោក ហ្គូ ឈុន ហ្វុង អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី បានកាត់បន្ថយ​ប្រាក់​ចំណូល ១៥% របស់ខ្លួន ហើយលោក​គូសបញ្ជាក់ថា វាជាពេលវេលា​ដ៏ពិបាក​បំផុត​សម្រាប់​ក្រុមហ៊ុន តែយ៉ាងណា ពួកគេ​នឹងព្យាយាម​ដឹក អ្នកដំណើរ​ឲ្យត្រលប់​មកផ្ទះវិញ​ ដោយមាន​សុវត្ថិភាព​បំផុត និងការពារបុគ្គលិក មិនឲ្យ​បាត់បង់​ការងារនោះទេ។

សូមរម្លឹកថា ប្រទេសសិង្ហបុរី បានចាប់​ផ្តើមហាមឃាត់ អ្នកដំណើរ​រយៈពេលខ្លី ដែលត្រូវ​ឆ្លងកាត់ ឬផ្លាស់ប្តូរ​ជើងហោះហើរ មិនឲ្យចូល​មកប្រទេស​របស់​ខ្លួន​ទៀតឡើយ ដោយសារតែ សិង្ហបុរី ទទួល​បានករណី​ឆ្លង​មេរោគកូវីដ១៩ នាំចូលមក​ពីក្រៅប្រទេស​ច្រើន​នឹកស្មាន​មិនដល់ ដែល​អាចបង្កជា ហានិភ័យខ្ពស់ ដល់ប្រជាជនសិង្ហបុរី៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃនាំចេញទំនិញធ្លាក់ចុះខ្លាំង រំពឹងថា ប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ!

ព័ត៌មាន
បើទោះបីជា ការនាំចេញទំនិញរបស់ប្រទេសថៃ បានធ្លាក់ចុះប្រមាណ ៤% ក្នុងខែកុម្ភៈ នេះក៏ដោយ ក្រសួងពាណិជ្ជកម្មថៃ រំពឹងថា វានឹងមានភាពប្រសើរឡើងវ...

រាជរដ្ឋាភិបាលថៃទម្លាក់ថវិកាជំរុញសេដ្ឋកិច្ច ៣,៥ ពាន់លានដុល្លារបន្ថែមទៀត ដោះស្រាយបញ្ហា Covid-19

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី២៤ ខែមីនា បានសម្រេចអនុម័តកញ្ចប់វិធានការថវិកាជំរុញកំណើនតម្រូវការសេដ្ឋកិច្ច (Stimulus package) ដែលម...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ