Advertisement
Advertisement
Advertisement
ថៃអនុម័ត​កញ្ចប់ថវិការ​ជំរុញសេដ្ឋកិច្ច

រាជរដ្ឋាភិបាលថៃទម្លាក់ថវិកាជំរុញសេដ្ឋកិច្ច ៣,៥ ពាន់លានដុល្លារបន្ថែមទៀត ដោះស្រាយបញ្ហា Covid-19


គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី២៤ ខែមីនា បានសម្រេចអនុម័តកញ្ចប់វិធានការថវិកាជំរុញកំណើនតម្រូវការសេដ្ឋកិច្ច (Stimulus package) ដែលមានតម្លៃជាង ៣៥០០ លានដុល្លារអាមេរិក ដើម្បីព្យាយាមកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះឡើងនៃមេរោគ Covid-19 ដែលបានឆ្លងដល់មនុស្សជាង ប្រមាណជិត ១ពាន់នាក់នៅក្នុងប្រទេសថៃ គិតត្រឹមថ្ងៃទី ២៥ ខែមីនានេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
ថៃ រង្គោះរង្គើសេដ្ឋកិច្ចពាណិជ្ជកម្មស្ទើរគ្រប់វិស័យដោយសារជំងឺឆ្លងកូរ៉ូណា(រូបភាព៖ https://www.wsj.com/)
ដោយ
Advertisement

បើតាមមន្ត្រីរាជរដ្ឋាភិបាល ដែលបាន​បញ្ជាក់​​នៅក្នុង​សន្និសីទ សារព័ត៌មាន បាន​ឲ្យដឹងថា វិធានការកញ្ចប់ថវិកានេះ រួមបញ្ជូលទាំង ការប្រគល់ជា​សាច់​ប្រាក់​ ចំនួនជាង ១,៣​ លាន​ដុល្លារអាមេរិក សម្រាប់​កម្មករ​៣លាននាក់ ស្ថិតនៅក្រៅ​ប្រព័ន្ធ​សន្ដិសុខ​សង្គម ដែលពួកគេ​ទាំងនោះ ក៏នឹងត្រូវ​ផ្ដល់ជូន​នូវ​ប្រាក់កម្ចី​បែបអនុគ្រោះ ក្នុងទំហំ ជាង ១៨០០ លាន​ដុល្លារ ក៏ដូចជា​ការកាត់បន្ថយ​ពន្ធ​ជាដើម។

ដោយឡែក សម្រាប់ក្រុមហ៊ុន​ខ្នាតតូច នឹងទទួលបាន ប្រមាណ ៣០០ លានដុល្លារអាមេរិក សម្រាប់ជា​ប្រាក់កម្ចី ខណៈដែល​រដ្ឋ​នឹង​ពន្យារពេល​ប្រមូលពន្ធ សម្រាប់​ក្រុមហ៊ុន​ទាំងឡាយណា ជួយ​បង្កើន​សាច់ប្រាក់​នៅទំនេរ​របស់ពួកគេ។ 

ឧបនាយករដ្ឋមន្ត្រីថៃ លោក សមឃីត ជូទូស្រ៊ីពីតាក់ បាន​និយាយថា វិធានការ​ដែលបានដាក់ចេញនេះ គឺគួរតែគ្រប់គ្រាន់ហើយ​សម្រាប់​ស្ថានភាពឥឡូវនេះ។ ប៉ុន្ដែ លោកថា វានៅមាន​កញ្ចប់ថវិកា​ជំរុញ​កំណើន​តម្រូវការ​សេដ្ឋកិច្ច​មួយផ្សេងទៀត ដើម្បីជួយដល់​កសិករ ដែលរងផលប៉ះពាល់​ដោយសារ​គ្រោះរាំងស្ងួត និង សំដៅដល់ការ​ជំរុញ​សេដ្ឋកិច្ច។

កាលពីដើមខែមីនានេះ រាជរដ្ឋាភិបាលថៃ ក៏​បាន​អនុម័ត​វិធានការ​កញ្ចប់ថវិកា​ជំរុញកំណើន​តម្រូវការ​សេដ្ឋកិច្ច​ផងដែរ ដែលត្រូវបាន​គេ​ប៉ាន់ប្រមាណថា នឹង​ចាក់បញ្ចូល​ទឹកប្រាក់​ប្រមាណ ជាង ១២ ពាន់លាន​ដុល្លារ​អាមេរិក ទៅក្នុងសេដ្ឋកិច្ចដែលបាន​និងកំពុង​ជួប​នឹងបញ្ហាស្រុតចុះ។

សេដ្ឋកិច្ចថៃ កាលពីឆ្នាំមុន មានកំណើន ២,៤% ដែលជាកំណើនមួយ​ទាបបំផុត​ក្នុងរយៈពេល ៥ឆ្នាំមកនេះ។ អ្នកជំនាញ​សេដ្ឋកិច្ចខ្លះ​រំពឹងថា សេដ្ឋកិច្ចនៅឆ្នាំនេះ នឹងបន្ដ​ធ្លាក់ទៀត ដោយសាតែ​បញ្ហា​មេរោគឆ្លង Covid-19។

បើតាម​នាយករដ្ឋមន្ត្រីថៃ បានញ្ជាក់​កាលពីថ្ងៃទី ២៤ ខែមីនាថា​ ប្រទេសថៃ នឹង​ត្រូវដាក់ចូលក្នុង​ស្ថានភាព​អាសន្ននៅថ្ងៃទី ២៤ ខែមីនាតទៅ ដោយការដាក់នេះ នឹងត្រូវបញ្ចប់នៅ​ថ្ងៃទី ៣០ ខែមេសា៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរីចាត់វិធានការក្តៅៗ សម្រេចកាត់បន្ថយសមត្ថភាពជើងហោះហើរជាង ៩៦%

ព័ត៌មាន
ក្រោយពេលដែល រដ្ឋាភិបាលសិង្ហបុរី ចេញវិធានការក្តៅៗ រឹតបន្តឹងលើការធ្វើដំណើរឆ្លងកាត់ប្រទេសសិង្ហបុរី រួចមក ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បាន...

រាជទាយាទនៃចក្រភពអង់គ្លេសព្រះអង្គម្ចាស់ Charles តេស្ដវិជ្ជមាន Covid-19

ព័ត៌មាន
រាជទាយាទនៃចក្រភពអង់គ្លេស ព្រះអង្គម្ចាស់ Charles ដែលជាបុត្រាច្បងរបស់ម្ចាស់ក្សត្រី Elizabeth II នោះ ត្រូវបានធ្វើតេស្ដ រកឃើញវិជ្ជមាន Covid-...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ