ម៉ាឡេស៊ីចាប់ផ្ដើមផ្អាកការនាំចេញសាច់មាន់

សិង្ហបុរីកំពុងស្វែងរកវិធីសាស្ត្រទប់ទល់ ខណៈម៉ាឡេស៊ីចាប់ផ្ដើមផ្អាកការនាំចេញសាច់មាន់ចាប់ពីថ្ងៃទី០១មិថុនានេះតទៅ


ក្រុមអាជីវកម្ម និងអ្នកប្រើប្រាស់នៅប្រទេសសិង្ហបុរីកំពុងប្រញាប់ប្រញាល់រកវិធីសាស្ត្រ ដើម្បីទប់ទល់នឹងការផ្អាកការនាំចេញមាន់មួយចំនួនរបស់ប្រទេសម៉ាឡេស៊ី ដែលត្រូវអនុវត្តចាប់ពីថ្ងៃពុធ ទី១មិថុនានេះតទៅ ហើយវាអាចនឹងធ្វើឱ្យទីផ្សារមួយចំនួននៅប្រទេសសិង្ហបុរីខ្វះខាតសាច់មាន់ដើម្បីផ្គត់ផ្គង់អតិថិជនរបស់ពួកគេក្នុងពេលដ៏ខ្លីនេះ។ នេះបើតាមកាសែត The Bangkok Post ចេញផ្សាយនៅថ្ងៃពុធនេះ។
សិង្ហបុរីកំពុងស្វែងរកវិធីសាស្ត្រទប់ទល់ ខណៈម៉ាឡេស៊ីចាប់ផ្ដើមផ្អាកការនាំចេញសាច់មាន់ចាប់ពីថ្ងៃទី០១មិថុនា

ចាប់ពី​ថ្ងៃ​ទី​១​មិថុនា​នេះ​តទៅ ប្រទេស​ម៉ា​ឡេ​ស៊ី​នឹង​ហាមឃាត់​ការ​នាំ​ចេញ​មាន់​ចំនួន​៣​លាន​៦​សែន​លាន​ក្បាល​ក្នុង​មួយ​ខែ ដើម្បី​សម្រួល​ដល់​ការ​កើនឡើង​នូវ​តម្លៃ​ម្ហូបអាហារ និង​ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​ឱ្យ​បាន​គ្រប់គ្រាន់​ផង​ដែរ​។

វិធានការ​នេះ​បាន​ធ្វើ​ឱ្យ​ហាង​លក់​ផលិតផល​សាច់​មាន់​មួយ​ចំនួន​នៅ​ប្រទេស​សិង្ហ​បុរី​ប្រឈម​នឹង​ការ​ខ្វះខាត​ផលិតផល​សាច់​មាន់ ដើម្បី​ផ្គត់ផ្គង់​អតិថិជន​របស់​ពួក​គេ ហើយ​ក្រុម​អ្នក​ប្រើប្រាស់​មានការ​បារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​ការ​ខ្វះខាត​សាច់​មាន់​នេះ​។

លោក William Tan អ្នកជំនាញ​ខាង​ផ្នែក​ម្ហូបអាហារ​បាន​និយាយ​ថា គ្រួសារ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ចូល​ចិត្ត​ម្ហូប​សាច់​មាន់ ហើយ​ពួក​គេ​ញ៉ាំ​វា​ប្រហែល​ពីរ​ទៅ​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។ ទោះ​យ៉ាងណា លោក​ថា នៅ​មាន​ម្ចាស់​តូប​លក់​បាយ​មាន់​ជា​ច្រើន មិន​បាន​ដំឡើង​ថ្លៃ​បាយ​នោះ​ទេ ប៉ុន្តែ ពួក​គេ​កំពុងធ្វើការ​ចំណាយ​បន្ថែម​ទៀត​ចំពោះ​អាជីវកម្ម​របស់​ពួក​គេ ប៉ុន្ដែ វា​នឹង​មិន​មាន​និរន្តរភាព​នោះ​ទេ ប្រសិនបើ​សាច់​មាន់នៅ​តែ​បន្ដ​ឡើងថ្លៃ​។

កាលពី​ឆ្នាំ​មុន​ប្រទេស​សិង្ហ​បុរី​បាន​នាំ​ចូល​សាច់​មាន់​ប្រហែល ៣៤% មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​នាំ​ចូល​ជា​មាន់​រស់​។

ទីភ្នាក់ងារ​ស្បៀងអាហារ​សិង្ហ​បុរី​បាន​និយាយ​ថា វិធានការ​រឹត​បន្តឹង​នាំ​ចេញ​សាច់​មាន់​របស់​ម៉ា​ឡេ​ស៊ី​នេះ​អាច​ធ្វើ​ឱ្យ​មានការ​រំខាន​ជា​បណ្តោះអាសន្ន​ដល់​ការ​ផ្គត់ផ្គង់​សាច់​មាន់​ក្លា​សេ ហើយ​បាន​ជំរុញ​ឱ្យ​អ្នក​ប្រើប្រាស់​ងាក​ទៅ​ទទួលទាន​ម្ហូប​ផ្សេង​ពី​សាច់​មាន់​វិញ​។

កាសែត Straits Times បាន​រាយការណ៍​ពី​ថ្ងៃ​ចន្ទ​ថា ក្រុម​អ្នក​នាំ​ចូល​សាច់​មាន់​កំពុង​ជំរុញ​ឱ្យ​អតិថិជន​ទទួលយក​ផ្នែក​ខ្លះ​នៃ​សាច់​មាន់​ដូច​ជា​សាច់​ទ្រូង ឬ​ក៏​ស្លាប​ដែល​អាច​រកបាន ជា​ជាង​បញ្ជា​ទិញ​សាច់​មាន់​ទាំងមូល​តែ​ម្ដង​។ ។

ទីភ្នាក់ងារ​ព័ត៌មាន Business Times បាន​រាយការណ៍​ដោយ​ស្រង់​សម្តី​អ្នកនាំពាក្យ​ហាង​លក់​សាច់​មាន់ Aqina Farm គឺ​លោក Scott Ang ថា សាច់​មាន់​ដែល​មានគុណ​ភាពល្អ​នឹង​នៅ​តែ​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ដដែល ហើយ​ការ​ហាមប្រាម​នេះ ប៉ះពាល់​ជា​ចម្បង​លើ​ទីផ្សារ​សាច់​មាន់ ដែល​មាន​តម្រូវការ​ខ្ពស់​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ប៉ុណ្ណោះ​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សវៀតណាម Xiaomi ចាប់ផ្ដើមផលិតកម្មស្មាតហ្វូនរបស់ខ្លួននៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនយក្សចិន Xiaomi ដែលមានផលិតឧបករណ៍បច្ចេកវិទ្យាជាច្រើនរួមទាំងស្មាតហ្វូនផងដែរនោះ បានប្រកាសនៅនៅដើមសប្ដាហ៍នេះថា រោងចក្រផលិតស្មាតហ្វូនរ…

តើមូលបត្របំណុលរបស់រដ្ឋ និងបណ្ណបំណុលឯកជនខុសគ្នាដូចម្តេច?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រោងបោះផ្សាយលក់សញ្ញាបណ្ណ ឬបណ្ណបំណុលរដ្ឋដែលមានតម្លៃ១,២ទ្រីលានរៀល ឬប្រមាណ៣០០ដុល្លារអា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ