ការបន្ធូរបន្ថយ​ការធ្វើដំណើរ​ក្នុងប្រទេសថៃ

ថៃបើកឲ្យអ្នកដំណើរ១១ ប្រភេទ ចូលប្រទេសខ្លួន ចាប់ពីថ្ងៃទី ០១ ខែកក្កដានេះតទៅ!


នៅទីបំផុត រាជរដ្ឋាភិបាលថៃ បានសម្រេចបន្ធូរបន្ថយការរឹតបន្ដឹងលើការធ្វើដំណើរចូលក្នុងប្រទេសខ្លួនជាបណ្ដើរៗហើយ ដោយក្នុងនោះ មានអ្នកដំណើរចំនួន ១១ ប្រភេទ ដែលត្រូវបានរដ្ឋាភិបាលថៃ អនុញ្ញាតឲ្យចូលក្នុងប្រទេសរបស់ខ្លួន ចាប់ពីថ្ងៃទី ០១ ខែកក្កដានេះតទៅ ប៉ុន្ដែក៏​មានការភ្ជាប់ជាមួយនឹងលក្ខខណ្ឌតម្រូវមួយចំនួនផងដែរ។ នេះយោងតាមសេចក្ដីជូនដំណឹងមួយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។
ថៃបើកឲ្យអ្នកដំណើរ១១ ប្រភេទ ចូលប្រទេសខ្លួន ចាប់ពីថ្ងៃទី ០១ ខែកក្កដានេះតទៅ! (រូបភាព៖Reuters)
ដោយ

បើតាម​សេចក្ដីជូនដំណឹងនោះ បាន​ឲ្យដឹងថា រាជរដ្ឋាភិបាល​ថៃ បាន​ប្រកាស​បន្ធូរបន្ថយ​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​មួយចំនួន​ចូល​មកកាន់​ប្រទេសថៃ​បាន ចាប់ពីថ្ងៃទី ០១ ខែកក្កដា​ ឆ្នាំ២០២០នេះ តទៅ តាមលក្ខខណ្ឌ​មួយចំនួន។ ក្នុងនោះ អ្នកដំណើរ ទាំង ១១ ប្រភេទ ដែលត្រូវបានអនុញ្ញាត​ឲ្យចូល​ក្នុង​ប្រទេសថៃនោះ រួមមាន៖

១, អ្នកមានសញ្ជាតិថៃ

២, អ្នកដែលទទួលបាន​ការលើកលែង ឬជាករណី​ដែលនាយករដ្ឋមន្ត្រី​អនុញ្ញាត ឬ​អញ្ជើញ​ចូលមក​ប្រទេសថៃ

៣, អង្គទូត មន្ត្រីកុងស៊ុល តំណាង​អង្គការអន្តរជាតិ ឬតំណាងរដ្ឋាភិបាល និងស្ថាប័នបរទេស ដែល​មកបំពេញ​បេសកកម្ម​នៅក្នុងប្រទេសថៃ ឬមន្ត្រី​ស្ថាប័ន​ដែលក្រសួង​ការបរទេស​អនុញ្ញាត​តាមភាពចាំបាច់ ព្រមទាំង​ស្វាមី/ភរិយា ឱពុកម្ដាយ ឬកូន​របស់​មន្ត្រីទាំងនោះ។

៤, អ្នកដឹកជញ្ជូន​ទំនិញ​ចាំបាច់ ប៉ុន្ដែ ពេល​បញ្ចប់ភារកិច្ច ត្រូវ​ចេញពីប្រទេសថៃវិញភ្លាម

៥, អ្នកបញ្ជាយានយន្ដ ដែលមាន​ភាពចាំបាច់​ត្រូវចូលមក​តាម​ភារកិច្ច ដោយ​មានការ​កំណត់​ពេលវេលា​ចាកចេញ​ច្បាស់លាស់

៦, ជនបរទេស​ដែលជាភរិយា/ស្វាមី​ជាជនជាតិថៃ ព្រមទាំងឪពុកម្ដាយ ឬកូន​របស់គាត់

៧, ជនបរទេស​ដែលមាន​បណ្ណស្នាក់នៅ ឬមានផ្ទះ​នៅក្នុង​ប្រទេសថៃ

៨, ជនបរទេស​ដែលមានបណ្ណ​អនុញ្ញាតការងារ ឬទទួលបាន​ការអនុញ្ញាតឲ្យចូល​មកបំពេញការងារ នៅក្នុងប្រទេសថៃ ព្រមទាំងស្វាមី/ភរិយា និងកូនរបស់គាត់

៩, សិស្ស និងនិស្សិតបរទេស ដែលសិក្សា​នៅក្នុងប្រទេសថៃ ព្រមទាំង​អាណាព្យាបាល​របស់ពួកគេ

១០, ជនបរទេស ដែលមាន​ភាពចាំបាច់​ត្រូវចូលមក​ព្យាបាល​ជំងឺ និងអ្នកអមដំណើរ ប៉ុន្ដែ មិនមែន​ករណីនាំចូល​មកព្យាបាល​កូវីដ-១៩ទេ

១១, ជនបរទេស ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យចូលមក​កាន់​ប្រទេសថៃ តាមការព្រមព្រៀង​ពិសេស​រវាង​ប្រទេសថៃ និងប្រទេសនោះ។

ទោះយ៉ាងណា ជនដែលចូលមកប្រទេសថៃ ត្រូវអនុវត្ត តាមលក្ខខណ្ឌ កាលបរិច្ឆេទ និងគោលការណ៍​ច្បាប់​របស់​ប្រទេសថៃ ច្បាប់ការទប់ស្កាត់ជំងឺឆ្លង និងច្បាប់​ដាក់ប្រទេស​ក្នុងគ្រាអាសន្ន និង​ត្រូវអនុវត្ត​តាមវិធានការ​សុខាភិបាលតឹងរ៉ឹង ព្រមទាំង​ដាក់ខ្លួន​ឲ្យស្ថិត​នៅ​ដាច់ដោយឡែក​តាមទីតាំង​ដែលកំណត់​ដោយរដ្ឋ។

បន្ថែមពីនេះទៀត ចំពោះ​អ្នកដំណើរ​ដែលចូលទៅក្នុងប្រទេសថៃ ដូចជា អង្គទូត/តំណាងបរទេស ដែលថៃអញ្ជើញ, សិស្សនិស្សិត និងជនបរទេស ដែលមានបណ្ណការងារ និងអ្នកចូលមកព្យបាលជំងឺ​ជាដើមនោះ ចាំបាច់​ត្រូវគោរព​ទៅតាមលក្ខខណ្ឌតម្រូវ​មួយចំនួន​ផ្សេងទៀតពីរដ្ឋាភិបាលថៃ​ផងដែរ៕ 

សេចក្ដីជូនដំណឹងមួយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។
សេចក្ដីជូនដំណឹងមួយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ឌិត យ៉ង សាំងកុមារ បង្កើតសហគមន៍សួនដំណាំចម្រុះដំបូងគេនៅកម្ពុជា ដើម្បីលើកកម្ពស់ការដាំដុះក្នុងស្រុក និងកាត់បន្ថយការនាំចូល

ព័ត៌មាន
ក្នុងនាមជាអ្នកជំនាញផ្នែកកសិកម្មចាស់វស្សាមួយរូប លោកបណ្ឌិត យ៉ង សាំងកុមារ បានផ្តួចផ្តើមគំនិត បង្កើតជាសហគមន៍សួនសម្បូរសប្បាយមួយ ទំហំ៤០ហិកតា …

សមាគមចំនួន៣ អំពាវនាវជាថ្មីទៀតឲ្យសភាអឺរ៉ុប​ពិចារណា​ឡើងវិញ លើកពេលដក EBA ពីកម្ពុជា

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេនៅសល់តែប្រមាណ ៤០ថ្ងៃទៀត ប៉ុណ្ណោះ សហភាពអឺរ៉ុបនឹងចាប់ផ្ដើមអនុវត្តដក ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ស្របពេលបញ្ហាកូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ