កិច្ចព្រមព្រៀង RCEP

ធនាគារ DBS របស់សិង្ហបុរីចាត់ទុកវៀតណាមជាអ្នកដែលទទួលផលសំខាន់ពីកិច្ចព្រមព្រៀង RCEP


ធនាគារឈានមុខគេរបស់សិង្ហបុរី DBS បាននិយាយនៅក្នុងរបាយការណ៍ថ្មីៗនេះថា ប្រទេសវៀតណាមទំនងជាអ្នកទទួលផលដ៏សំខាន់ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ទាក់ទងនឹងការកាត់បន្ថយពន្ធគយ និងការវិនិយោគផ្ទាល់ពីបរទេស។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។
រូបតំណាងអំពីការនាំចេញរបស់វៀតណាម

យោងតាមរបាយការណ៍នេះបានបង្ហាញថា ពន្ធគយជាមធ្យមរបស់វៀតណាមបានអនុវត្តប្រកបដោយប្រសិទ្ធភាពលើពាណិជ្ជកម្មផ្ទៃក្នុងតាមរយៈកិច្ចព្រមព្រៀង RCEP ពោលគឺជាមធ្យមមាន ១,២% ទាបជាងសាធារណរដ្ឋកូរ៉េមាន ៤,៨%  និងចិនមាន ២,៨%។ របាយការណ៍ធនាគារ DBS របស់សិង្ហបុរី ក៏បានកត់សម្គាល់ឃើញថា វៀតណាមគឺស្ថិតក្នុងចំណោមប្រទេសអាស៊ានដែលទំនងជាទទួលបានអត្ថប្រយោជន៍ច្រើនពីការកាត់បន្ថយពន្ធ ដោយសារការបើកចំហពាណិជ្ជកម្មកាន់តែខ្លាំងរបស់ខ្លួន។

ទន្ទឹមនឹងនោះ របាយការណ៍បានចង្អុលបង្ហាញថា សមាហរណកម្មពាណិជ្ជកម្មរវាងវៀតណាម និងសមាជិក RCEP មានកម្រិតខ្ពស់រួចទៅហើយ ហើយគួរតែកាន់តែមានភាពតឹងរ៉ឹងជាងមុន នៅពេលដែលក្រុមហ៊ុនទាញយកអត្ថប្រយោជន៍ពី RCEP។ សូមជម្រាបថា វៀតណាមបាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ពីដៃគូសេដ្ឋកិច្ច RCEP។

កិច្ចព្រមព្រៀង RCEP នេះផ្តល់ឱ្យវៀតណាមនូវឱកាស ដើម្បីបង្កើនការនាំចេញទៅកាន់ដៃគូរបស់ខ្លួន ហើយលើសពីនេះទៅទៀត។ បន្ថែមពីនេះ វាក៏នាំមកនូវផលប្រយោជន៍ដល់វៀតណាមក្នុងការបង្កើនការវិនិយោគផ្ទាល់ពីបរទេស (FDI) ផងដែរ។ ទោះបីជា សិង្ហបុរីជាប្រទេសនឹងបន្តទទួលបានចំណែកដ៏ធំបំផុត នៃលំហូរវិនិយោគផ្ទាល់ពីបរទេសក៏ដោយ តែលំហូរចូលទៅកាន់ប្រទេសវៀតណាមវិញក៏មាននិន្នាការខ្ពស់ដែរ ហើយវៀតណាមបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកប្រទេសកំពូលទាំងបី ដែលមានការវិនិយោគពីបរទេសច្រើនជាងគេ នៅក្នុងក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗទាំង៦នៅអាស៊ាន។

សូមរំឭកថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ កិច្ចព្រមព្រៀងRCEP មានសមាជិកចូលរួមចំនួន១៥ប្រទេស ក្នុងនោះ រួមមានសមាជិកអាស៊ានចំនួន ១០ និងប្រទេសចិន ជប៉ុន សាធារណៈរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់ ដែលគ្របដណ្តប់ជាង ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបសកលលោក ដែលមានតម្លៃជាង ២៦ ទ្រីលានដុល្លារ។  ក្រៅពីនេះ វាបង្កើតបានជាទីផ្សារមួយដែលមានអ្នកប្រើប្រាស់ជាង ២ពាន់លាននាក់ ហើយអ្វីដែលសំខាន់នោះ គឺកិច្ចព្រមព្រៀង RCEP នឹងលុបបំបាត់ពន្ធលើទំនិញរហូតដល់ ៩២% នៃទំនិញដែលត្រូវបានជួញដូររវាងប្រទេសហត្ថលេខី ព្រមទាំងពង្រីកលទ្ធភាពទទួលបានទីផ្សារសម្រាប់ការវិនិយោគ ធ្វើឱ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិ និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ពាណិជ្ជកម្មសេរីដ៏ធំ៕

អត្ថបទ ស៊ើង និមល់ 


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Moderna បង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅសិង្ហបុរី ដើម្បីសម្រួលការចែកចាយវ៉ាក់សាំងក្នុងតំបន់

ព័ត៌មាន
ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna កាលពីថ្ងៃអង្គារទី១៥កុម្ភៈ បានប្រកាសពីគម្រោងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីនៅក្នុងប្រទេសសិង្ហបុរី ក៏ដូចជានៅក្…

ប្រសិតពិសេសអាស៊ាន ឯកឧត្តម ប្រាក់ សុខុន នឹងធ្វើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅខែមីនា

ព័ត៌មាន
ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានបានដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការប្រទេសអាស៊ាននៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញ ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ