អាលីបាបា-​ផ្សារ​ទំនិញ​អនឡាន

Singles’ Day ឆ្នាំ​នេះ អាលីបាបា រក​បាន​ជាង​២៥​ប៊ីលាន​ដុល្លារ


ក្រុមហ៊ុន​យក្ស​លក់​ទំនិញ​តាម​អនឡាញ​របស់​ចិន អាលីបាបា ដែល​មាន​មហាសេដ្ឋី​មាឌ​ល្អិត​ចិត្ត​ធំ លោក Jack Ma ជា​ប្រធាន​គ្រប់គ្រង បាន​បំបែក​កំណត់​ត្រា​ថ្មី​សម្រាប់​ថ្ងៃ​ពិសេស​នៃ​លក់​ទំនិញ Singles’ Day នៅ​ឆ្នាំ​នេះ ដោយ​ទទួល​បាន​ចំណូល​ពី​ការ​លក់​រហូត​ដល់​ជាង ១៦៨​ប៊ីលាន​យ៉ន់ ឬ​ស្មើ​នឹង​ប្រមាណ​ជាង ២៥​ប៊ីលាន​ដុល្លារ​អាមេរិក។
Singles’ Day (ថ្ងៃទី១១ ខែ១១) ឆ្នាំ​នេះ អាលីបាបា រក​បាន​ជាង​២៥​ប៊ីលាន​ដុល្លារ។ រូបភាព៖ Alizila.com
ដោយ

កំណើន​នៃ​ការ​លក់​នៅ​ថ្ងៃ Singles’ Day របស់​ក្រុមហ៊ុន អាលីបាបា នៅ​ឆ្នាំ​នេះ មាន​ការ​ហក់​កើន​ឡើង​ខ្ពស់​រហូត​ដល់ ៣៩% និង​បាន​ជួយ​ជំរុញ​ដល់​ការ​លក់​រាយ​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន​ជា​ច្រើន​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ មាន​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ដែល​ជា​ដៃគូ​របស់​អាលីបាបា ចង់​ជំរុញ​ឲ្យ​ថ្ងៃ Singles’ Day នេះ ក្លាយ​ជា​កម្មវិធី​មួយ​ដែល​មាន​លក្ខណៈ​ជា​សកល ដោយ​មិន​មែន​សម្រាប់​តែ​នៅ​ប្រទេស​ចិន​នោះ​ទេ។

ការលក់​ទំនិញ​នៅ​ក្នុង​ថ្ងៃ Singles’ Day នៅ​ឆ្នាំ​នេះ មាន ៩០% បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​បញ្ជា​ទិញ​ដោយ​ទូរស័ព្ទ​ដៃ ហើយ​ក្នុង​១​វិនាទី ក្រុមហ៊ុន​នេះ​បាន​គ្រប់គ្រង​ប្រតិបត្តិការ​ទិញ​លក់​លើ​អនឡាញ​នេះ បាន​រហូត ២៥៦,០០០​ដង។

តើ​អ្វី​ជា Singles’ Day ?

ថ្ងៃ Singles’ Day ឬ​ជា​ភាសា​ខ្មែរ​ហៅ​ថា ថ្ងៃ​នៃ​ភាព​នៅ​លីវ ឬ​មក​ពី​ពាក្យ Anti-Valentine’s គឺ​ជា​ថ្ងៃ​នៃ​ការលក់​ទំនិញ​ដ៏​ពិសេស​មួយ​របស់​ក្រុមហ៊ុន អាលីបាបា ដោយ​វា​ត្រូវបាន​ធ្វើ​ឡើង​តែ​១​ថ្ងៃ​ប៉ុណ្ណោះ នៅ​ថ្ងៃ​ទី១១ ខែ​១១ (វិច្ឆិកា) ព្រោះ​វា​មាន​លេខ​១​ទាំង​អស់ ដែល​តំណាង​ឲ្យ​មនុស្ស​នៅ​លីវ ហើយ​វា​ក៏​ជា​ថ្ងៃ​ពិសេស​មួយ​សម្រាប់​មនុស្ស​ដែល​មិន​ទាន់​មាន​គូ​អាច​យក​ថ្ងៃ​នេះ ដើម្បី​ធ្វើ​ជា​ថ្ងៃ​ពិសេស​មួយ​សម្រាប់​ខ្លួន​ឯង ដោយ​ការ​ទិញ​ទំនិញ​ពី អាលីបាបា។

ស្រដៀង​គ្នា​នេះ​ដែរ នៅ​សហរដ្ឋ​អាមេរិក ក៏​មាន​ថ្ងៃ​ពិសេស​សម្រាប់​ការ​ទិញ​ទំនិញ​ដែរ ដូចជា ថ្ងៃ​សុក្រ ពណ៌​ខ្មៅ (Black Friday) និង​ថ្ងៃ Cyber Monday ជា​ដើម។ ប៉ុន្ដែ ថ្ងៃពិសេស​នេះ សម្រាប់​ទីផ្សារ​អាមេរិក គឺ​មិន​សូវ​ជា​ពុះ​កញ្ជ្រោល​ខ្លាំង ដូច​ថ្ងៃ Singles’ Day របស់ អាលីបាបា ឡើយ។ 

តួយ៉ាង កាល​ពី​ឆ្នាំ​មុន ថ្ងៃ Singles’ Day ទទួល​បាន​ចំណូល​ពី​ការ​លក់ លើស​ពី​ការ​លក់​របស់​ថ្ងៃ Black Friday និង ថ្ងៃ Cyber Monday រួម​បញ្ចូល​គ្នា​ទៅ​ទៀត៕




អត្ថបទបន្ទាប់


កិច្ច​ព្រមព្រៀង TPP បោះ​ជំហាន​ទៅ​មុខ​ដោយ​គ្មាន​អាមេរិក

ព័ត៌មាន
កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​១២​ប្រទេស ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​បោះបង…

អាមេរិក-​វៀតណាម​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តម្លៃ​ ១២ប៊ីលាន​ដុល្លារ

ព័ត៌មាន
ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ទីក្រុង​ហាណូយ ប្រទេស​អតីតសត្រូវ​ដ៏​ជូរចត់​នឹង​គ្នា​នេះ បាន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ