វិស័យការពារជាតិ

រដ្ឋមន្ត្រីការពារជាតិអាម៉េរិកនឹងមកបំពេញទស្សនកិច្ចនៅថៃ ចំពេលមានការលេចលឺថា ភាគីទាំងពីរអាចបង្កើតរោងចក្រផលិតដ្រូនយោធារួមគ្នា


ទីក្រុងបាងកក កំពុងរៀបចំផែនការការទូតយោធាយ៉ាងប្រុងប្រយ័ត្ន ដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ភីត ហេកសេត (Pete Hegseth) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិក ក្នុងពេលឆាប់ៗខាងមុខនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ដំណើរទស្សនកិច្ចនេះ កើតឡើងក្រោយមានការលេចលឺថា ភាគីទាំងពីរគ្រោងបង្កើតរោងចក្រផលិតដ្រូនយោធារួមគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខឌីជីថល ខណៈថៃ បានចេញមុខនិយាយលាងខ្លួនថា សន្តិសុខជាតិ និងអធិបតេយ្យភាពមិនមែនជាមុខទំនិញសម្រាប់យកទៅដោះដូរលើតុចរចាពន្ធគយជាមួយអាម៉េរិកឡើយ។
វិស័យការពារជាតិ
ដោយ

ក្រសួងការពារជាតិថៃ បានចាត់ទុកកិច្ចសហប្រតិបត្តិការសន្តិសុខជាតិ ជាមួយក្រុងវ៉ាស៊ីនតោន គឺជាអាទិភាពយុទ្ធសាស្ត្រដាច់ដោយឡែកពីការពាណិជ្ជកម្ម។ កាសែត The Nation របស់ថៃ បានស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក ស៊ុរ៉ាសាន់ ឃង់ស៊ិរិ (Surasant Kongsiri) ថា ទាំងរដ្ឋាភិបាលថៃ និងមន្ត្រីជាន់ខ្ពស់អាម៉េរិក បានឯកភាពគ្នារួចហើយថា បញ្ហាសន្តិសុខជាតិ អធិបតេយ្យភាព និងសុវត្ថិភាពសាធារណៈ នឹងមិនត្រូវយកទៅប្រកៀកប្រកិត ឬភ្ជាប់ជាលក្ខខណ្ឌដោះដូរក្នុងការចរចាពាណិជ្ជកម្ម និងពន្ធគយឡើយ។
ក្នុងដំណើរទស្សនកិច្ចនាពេលឆាប់ៗខាងមុខនេះ លោក ភីត ហេកសេត រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយលោក អាឌុល ប៊ុនថាំចារើន (Adul Boonthumjaroen) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ហើយរបៀបវារៈនៃជំនួបនេះ គឺការឈានទៅចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមឆ្នាំ២០២៦ ដែលនឹងក្លាយជាសមាសភាគ និងជាក្របខណ្ឌយុទ្ធសាស្ត្រការពារជាតិថ្មីសន្លាងរវាងថៃ និងសហរដ្ឋអាម៉េរិក។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ទីក្រុងបាងកក និងទីក្រុងវ៉ាស៊ីនតោន កំពុងរុញច្រានកិច្ចសហប្រតិបត្តិការឧស្សាហកម្មយោធាទៅកាន់កម្រិតស៊ីជម្រៅមួយទៀត តាមរយៈគំនិតផ្តួចផ្តើមបង្កើតរោងចក្រផលិតយន្តហោះដ្រូនយោធានៅលើទឹកដីថៃ។ បើតាមការបញ្ជាក់ពីអ្នកនាំពាក្យរូបនេះ គម្រោងដ្រូននេះកំពុងស្ថិតក្នុងដំណាក់កាលបច្ចេកទេសបឋម ប៉ុន្តែវាជាជំហានដ៏ធំមួយក្នុងការបំពាក់បច្ចេកវិទ្យាការពារជាតិទំនើប។ លើសពីនេះ ភាគីទាំងពីរ ក៏កំពុងពង្រីកសមរភូមិសន្តិសុខទប់ទល់នឹងការគំរាមកំហែងជំនាន់ថ្មី ដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សន្តិសុខសាយប៊ើ និងលំហអាកាស៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


លោក ត្រាំ ប្រកាសមិនពន្យារពេលបទឈប់បាញ់ និងគំរាមកម្ទេចអូម៉ង់ ប្រសិនបើហ៊ានលូកដៃរារាំងអាម៉េរិក

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងទម្លាក់គ្រាប់បែកកម្ទេចប្រទេសអូម៉ង់ ប្រសិនបើប្រទេសនៅតំបន…

ត្រឹម១សប្ដាហ៍ ថៃ ទទួល​បានពាក្យបណ្តឹងឆបោកតាមអនឡាញជាង៦,០០០ករណី

ប្រទេសថៃ កំពុងប្រឈមការកើនឡើងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam ដោយទីក្រុង​បាងកក កត់ត្រាចំនួនករណីឆបោក និងការខាតបង់ប្រាក់ខ្ពស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ