វិស័យសេដ្ឋកិច្ច

សេដ្ឋកិច្ចថៃ ឈរបាតតារាងក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗទាំង៦ នៅអាស៊ាន ទោះលោក អានុទីន​ ខ្ជីលុយ១២ពាន់លានដុល្លារជំរុញសេដ្ឋកិច្ច


នៅក្នុងចំណោមប្រទេស ដែលមានទំហំសេដ្ឋកិច្ចធំៗទាំង៦ នៅតំបន់អាស៊ីអាគ្នេយ៍ រួមមានឥណ្ឌូនេស៊ី វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ប្រទេសថៃ បានធ្លាក់ទៅឈរនៅបាតតារាងជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចទាបជាងគេបំផុត។ របាយការណ៍សេដ្ឋកិច្ចអន្តរជាតិធំៗបានបង្ហាញថា នៅត្រីមាសទី២ ឆ្នាំ២០២៦ សេដ្ឋកិច្ចថៃ សម្រេចបានកំណើនត្រឹមតែជិត២% ប៉ុណ្ណោះ។ តើតួលេខដ៏ទន់ខ្សោយនេះ គ្រាន់តែជាផលប៉ះពាល់បណ្តោះអាសន្ន ឬជាសញ្ញាបង្ហាញពីជំងឺរ៉ាំរ៉ៃ នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចថៃ?
វិស័យសេដ្ឋកិច្ច
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ បានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុបរបស់ថៃ នៅត្រីមាសទី២ ឆ្នាំ២០២៦ បានកើនឡើងត្រឹមតែជិត២% ប៉ុណ្ណោះ ធ្លាក់ចុះយ៉ាងគំហុកបើធៀបនឹងត្រីមាសទី១ ដែលសម្រេចបានជិត៣%។ នេះជាកំណើនទាបជាងគេបំផុត បើធៀបនឹងប្រទេសមានសេដ្ឋកិច្ចធំៗទាំង៦នៅតំបន់អាស៊ាន។ ប្រទេសវៀតណាម បាននាំមុខគេក្នុងតំបន់ជាមួយកំណើនរហូតដល់ជាង៨% តាមពីរក្រោយដោយសិង្ហបុរី ជិត៦% ម៉ាឡេស៊ី ជិត៦% ឥណ្ឌូនេស៊ី ជាង៥% ហ្វីលីពីន ជាង២% ហើយថៃ ស្ថិតនៅបាតតារាងត្រឹមជិត២%។
តាមរយៈកំណើននេះបានឆ្លុះបញ្ចាំងឱ្យឃើញថា បើទោះបីជារដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានទម្លាក់កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ជាង១២ពាន់លានដុល្លារ ដើម្បីចែកសាច់ប្រាក់ជូនពលរដ្ឋ និងគាំទ្រគម្រោងគ្រប់គ្រងថាមពលយ៉ាងណាក៏ដោយ ក៏មិនអាចជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះឱ្យស្ទុះងើបឡើងវិញបានដែរ។
អ្នកវិភាគបានគូសបញ្ជាក់ថា ក្រៅពីផលប៉ះពាល់នៃវិបត្តិថ្លៃថាមពល ដែលបានរុញច្រានឱ្យការចំណាយក្នុងគ្រួសារកើនឡើង និងរាំងស្ទះសកម្មភាពអាជីវកម្មហើយនោះ បញ្ហានៃការធ្លាក់ចុះតម្រូវការប្រើប្រាស់ក្នុងស្រុក និងការងើបឡើងវិញយឺតយ៉ាវ នៃវិស័យទេសចរណ៍ ក៏ជាកត្តាចម្បងដែលទាញទម្លាក់កំណើន GDP របស់ថៃក្នុងត្រីមាសទី២នេះផងដែរ។
ក្រោយប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចនេះ ធនាគារកណ្តាលថៃបានចេញមុខទទួលស្គាល់ការធ្លាក់ចុះនេះ ប៉ុន្តែនៅតែបង្ហាញការរំពឹងទុកថា សេដ្ឋកិច្ចថៃនឹងអាចនឹងស្ទុះងើបឡើងវិញនៅត្រីមាសទី៣ ខាងមុខ ដោយសារការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា និងឥទ្ធិពលនៃវិធានការជំរុញសេដ្ឋកិច្ចបន្ថែមរបស់រដ្ឋាភិបាល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាថ៌កំបាំងនៅពីក្រោយអាងស្តុកប្រេងបម្រុងយុទ្ធសាស្ត្ររបស់អាម៉េរិក! តើទីក្រុងវ៉ាស៊ីនតោនកំពុងប្រឈមនឹងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរ ឬយ៉ាងណា?

សហរដ្ឋអាម៉េរិក ត្រូវបានគេស្គាល់ថា ជាមហាអំណាចសេដ្ឋកិច្ច និងជាប្រទេសដែលមានកំណប់ទ្រព្យថាមពលដ៏ក្រាស់ក្រែលមួយនៅលើពិភពលោក។ ប៉ុន្តែបន្ទាប់ពីការ…

លោក ត្រាំ ប្រកាសមិនពន្យារពេលបទឈប់បាញ់ និងគំរាមកម្ទេចអូម៉ង់ ប្រសិនបើហ៊ានលូកដៃរារាំងអាម៉េរិក

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងទម្លាក់គ្រាប់បែកកម្ទេចប្រទេសអូម៉ង់ ប្រសិនបើប្រទេសនៅតំបន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ