TPP-កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

កិច្ច​ព្រមព្រៀង TPP បោះ​ជំហាន​ទៅ​មុខ​ដោយ​គ្មាន​អាមេរិក


កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​១២​ប្រទេស ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​បោះបង់​ចោល ឥឡូវ​នេះ បាន​បោះជំហាន​ទៅ​មុខហើយ ទាំង​ដោយ​មិន​មាន​វត្តមាន​មហាអំណាច​សេដ្ឋកិច្ច​អាមេរិក។
ដោយ

ប្រទេស​នានា​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម TPP បាន​ឯកភាព​គ្នា​ទៅ​លើ​ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង ដើម្បី​បោះ​ជំហាន​បន្ត​ទៅ​មុខ​ ដោយ​គ្មាន​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ការ​ជំទាស់​ពី​ប្រទេស​កាណាដា​ នៅ​នាទី​ចុង​ក្រោយ ដែល​បាន​បន្ថែម​ភាព​មន្ទិល​សង្ស័យ​ទៅ​លើ​ការរស់រាន​មាន​ជីវិត​នៃ​កិច្ច​ព្រមព្រៀង​នេះ។

កិច្ចចរចា​ក្ដៅ​គគុក​ជុំវិញ​កិច្ច​ព្រមព្រៀង TPP ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រៅ​ជំនួប​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) ដែល​ប្រព្រឹត្ត​ទៅ​នៅ​តំបន់​រមណីយដ្ឋាន​ ដាណាង ប្រទេស​វៀតណាម នា​ចុង​សប្ដាហន៍​នេះ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​វៀតណាម បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន ថា ឥឡូវនេះ កិច្ច​ព្រមព្រៀង​ដែល​ត្រូវ​ចរចា​បញ្ចប់​​ មាន​ឈ្មោះថា កិច្ច​ព្រមព្រៀង​​វឌ្ឍនភាព​និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ភាព​ជាដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP)។

ដើម​ឡើយ​ កិច្ច​ព្រមព្រៀង TPP ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីដែល​មាន ១២​ប្រទេសចូលរួម គឺ អូស្ត្រាលី ប៊្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី មិចស៊ិក ញូវហ្ស៊ីឡិន ពេរូ សិង្ហ​បុរី សហរដ្ឋ​អាមេរិក និង​វៀតណាម។ ប៉ុន្តែ កាលពី​ដើមឆ្នាំ​នេះ បន្ទាប់​ពី​លោក ដូណាល់ ត្រាំ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក អាមេរិក​បាន​ដក​ខ្លួន​ពី​កិច្ចព្រមព្រៀង​នេះ។ 

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជប៉ុន​ នៅតែ​សង្ឃឹមថា ការ​បោះជំហាន​ទៅ​មុខ​នៃ​កិច្ចព្រមព្រៀង TPP នា​គ្រា​នេះ នឹង​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​ទាញ​សហរដ្ឋ​អាមេរិក​ឲ្យ​ត្រលប់​មក​ចូលរួម​វិញ។

ដោយ​មើល​ឃើញ​កំណើន​ឥទ្ធិពល​ចិន​នៅ​អាស៊ី ប្រទេស​ជប៉ុន​បាន​ខិតខំ​យ៉ាង​ដុតដៃ​ដុត​ជើង ក្នុង​ការ​បញ្ចុះ​បញ្ចូល​ការចរចា​ដើម្បី​កិច្ច​ព្រមព្រៀង TPP នេះ ដែល​សំដៅ​លុប​បំបាត់​ពន្ធ​គយ​លើ​ផលិត​ផល​កសិដ្ឋាន​និង​ឧស្សាហកម្ម​នៅ​ក្នុង​ប្លុក​ប្រទេស​ទាំង​១១ ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​សរុប​ប្រមាណ ៣៥៦​ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​ទៅមិញ៕




អត្ថបទបន្ទាប់


អ្នក​ជំនាញ​​ប្រាប់​ពី​គន្លឹះ​៥​ចំណុច​​ដើម្បី​ទិញ​ដី​បាន​ចំណេញ​និង​ចៀសវាង​ហានិភ័យ

ព័ត៌មាន
ការទិញ​លក់​ដី​ធ្លី​នៅ​កម្ពុជា​កំពុង​តែ​កក្រើក​ក្នុង​តំបន់​ទីក្រុង ជាយ​ក្រុង និង​ទីប្រជុំជន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន ក្លាយ​ជា​អ្នក​មាន…

Singles’ Day ឆ្នាំ​នេះ អាលីបាបា រក​បាន​ជាង​២៥​ប៊ីលាន​ដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន​យក្ស​លក់​ទំនិញ​តាម​អនឡាញ​របស់​ចិន អាលីបាបា ដែល​មាន​មហាសេដ្ឋី​មាឌ​ល្អិត​ចិត្ត​ធំ លោក Jack Ma ជា​ប្រធាន​គ្រប់គ្រង បាន​បំបែក​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ