Google រងការផាកពិន័យពីកូរ៉េខាងត្បូង

Google រងការផាកពិន័យ ១៧៧លានដុល្លារអាមេរិក ពីរដ្ឋាភិបាលកូរ៉េខាងត្បូង


អាជ្ញាធរកូរ៉េខាងត្បូងបានផាកពិន័យក្រុមហ៊ុន Alphabet Inc ដែលជាក្រុមហ៊ុនមេរបស់ Google ក្នុងតម្លៃទឹកប្រាក់ជិត ១៧៧លានដុល្លារអាមេរិក បន្ទាប់ពីបានរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះ បានរំលោភលើទីផ្សារកូរ៉េខាងត្បូង ដោយរារាំងប្រព័ន្ធប្រតិបត្តិការ Android ប្រើប្រាស់នៅលើទូរស័ព្ទស្មាតហ្វូន ដែលកំពុងប្រកួតប្រជែងខ្លាំងនៅលើទីផ្សារ។ការផាកពិន័យនេះកើតឡើងនៅថ្ងៃដែលការធ្វើវិសោធនកម្មច្បាប់ពាណិជ្ជកម្មទូរគមនាគមន៍របស់កូរ៉េខាងត្បូងដែលត្រូវបានគេនិយមហៅថា“ ច្បាប់ប្រឆាំង Google” បានចូលជាធរមាន។
អាជ្ញាធរកូរ៉េខាងត្បូងបានផាកពិន័យក្រុមហ៊ុន Google ក្នុងតម្លៃទឹកប្រាក់ជិត ១៧៧លានដុល្លារអាមេរិក

គណៈកម្មការ​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​កូរ៉េ (KFTC) បាន​និយាយ​ថា Google បាន​រារាំង​ដល់​អ្នក​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ Android ដោយ​បង្ខំ​ឱ្យ​អ្នក​ផលិត​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចែកចាយ​កម្មវិធី​ទូរស័ព្ទ​របស់​ខ្លួន​។ ក្នុង​ន័យ​នេះ ក្រុមហ៊ុន​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ មិន​អាច​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ ក្នុង​ការ​ផ្លាស់​ប្ដូរ​កូដ Android ឬ អភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​បាន​ទេ​។

ជាក់ស្ដែង យោង​តាម​អាជ្ញាធរ​កូរ៉េ​ខាងត្បូង ក្រុមហ៊ុន Google បាន​ធ្វើ​កិច្ចការ​នេះ​តាំងពី​ឆ្នាំ ២០១១ នៅ​ពេល​ដែល​ខ្លួន​ទទួល​បាន​ចំណែក​ទីផ្សារ ៧២% នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android​របស់​ខ្លួន​។ ប្រការ​នេះ នឹង​ជួយ Google ក្នុង​ការ​ពង្រឹង​ភាព​លេចធ្លោ​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​។

សូម​ជម្រាប​ថា គណៈកម្មការ​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​កូរ៉េ  បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​អនុវត្ត​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Google ចាប់តាំងពី​ខែកក្កដា ឆ្នាំ ២០១៦  ពោល​បាន​រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​ចំនួន ៣​លើក​រួច​ហយ ក្នុង​រយៈពេល ៤ ខែ​មុន​ពេល​សម្រេចចិត្ត​ពិន័យ​ក្រុមហ៊ុន​អា​មេ​រិច​មួយ​នេះ ។

ការ​ផាកពិន័យ​នេះ​កើតឡើង​នៅ​ថ្ងៃ​ដែល​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ពាណិជ្ជកម្ម​ទូរគមនាគមន៍​របស់​កូរ៉េ​ខាងត្បូង​ដែល​ត្រូវ​បាន​គេ​និយម​ហៅ​ថា​“ ច្បាប់​ប្រឆាំង Google” បាន​ចូល​ជា​ធរមាន​។

គួរ​បញ្ជាក់​ថា ការ​ផាកពិន័យ​នេះ នឹង​ក្លាយជា​ការ​ផាកពិន័យ​ធំ​បំផុត​ទី ៩ ក្នុង​ពិភពលោក​។

ដោយឡែក ក្រុមហ៊ុន Google ឯណោះ​វិញ មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​អន្តរជាតិ​នៅឡើយ​ទេ គិត​មក​ទល់​ពេល​នេះ​។

សូមជ្រាប​ថា រដ្ឋសភា​ជាតិ​កូរ៉េ​ខាងត្បូង​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ​ដែល​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី ៣១ ខែសីហា កន្លង​ទៅ​ថ្មី​ៗ​នេះ​ដោយ​បាន​ហាមឃាត់​ប្រតិបត្តិ​ករ App Store ដូច​ជា ក្រុមហ៊ុន Google និង Apple មិន​ឲ្យ​បង្ខំ​អ្នក​បង្កើត​កម្មវិធី​ត្រូវ​តែ​ប្រើប្រាស់​ប្រព័ន្ធ​បង់ប្រាក់​របស់​ខ្លួន​នោះ​ឡើយ ព្រោះ​វា​ត្រូវ​បាន​ចាត់ទុកជា ការ​ធ្វើ​អាជីវកម្ម​បែប​ផ្តាច់មុខ (Monopoly)៕

អត្ថបទ៖ ស៊ើង​ និមល់

None



អត្ថបទបន្ទាប់


បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងត្រៀមខ្លួនរស់តាមបែបគន្លងថ្មី ដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ច

ដើម្បីរៀនរស់ជាមួយកូវីដ-១៩ តើបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍គួរជ្រើសរើសវិធីសាស្ត្របែបណាខ្លះដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ចរបស់ខ្លួន0x017d7 ទោះបីកំ…

អាមេរិកដាក់មហិច្ឆតាបញ្ចប់កូវីដ-១៩ត្រឹមឆ្នាំ២០២២ ប៉ុន្ដែទាមទារឲ្យមេដឹកនាំពិភពលោកចូលរួម

សហរដ្ឋអាមេរិកកំពុងរិះរកវិធីសាស្ត្រ ជំរុញឱ្យមេដឹកនាំពិភពលោកទាំងអស់ គាំទ្រនូវគម្រោង ដែលខ្លួនហៅថា គោលដៅប្រកបដោយមហិច្ឆតាក្នុងការបញ្ចប់ការរី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ