ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) មិនទាន់ទាញយកប្រយោជន៍ពេញលេញពីប្រព័ន្ធអនុគ្រោះនៅឡើយ

ឯកឧត្តម ប៉ាន សូរស័ក្ដិ៖ ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) មិនទាន់ទាញយកប្រយោជន៍ពេញលេញពីប្រព័ន្ធអនុគ្រោះនៅឡើយ


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ បានអះអងថា ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅមិនទាន់ទាញយកប្រយោជន៍ពេញលេញពីប្រព័ន្ធអនុគ្រោះ ដែលផ្ដល់ឲ្យពីប្រទេស និងដៃគូអភិវឌ្ឍន៍នៅឡើយទេ ថ្វីបើបានទទួលនូវជំនួយកសាងសមត្ថភាព និងជំនួយបច្ចេកទេសកន្លងមកក៏ដោយ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រូបភាព៖ ក្រសួងពាណិជ្ជកម្ម

ឯកឧត្តម ប៉ាន សូរស័ក្តិ អះអាងយ៉ាងដូច្នេះ នៅគ្រាដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីប្រទេសអភិវឌ្ឍន៍តិចតួច (LDC Ministers Meeting) ក្នុងអំឡុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ (12th Ministerial Conference - MC12) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីប្រទេសអភិវឌ្ឍន៍តិចតួច ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងអំពី បញ្ហាមួយចំនួនដែលធ្វើឱ្យប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) មិនទាន់ទាញយកប្រយោជន៍ពេញលេញពីប្រព័ន្ធអនុគ្រោះ ដែលផ្តល់ជូនប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ថ្វីបើបានទទួលនូវជំនួយកសាងសមត្ថភាព និងជំនួយបច្ចេកទេសនាពេលកន្លងមក។ ឯកឧត្តមបានបន្តថា ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ទាំងអស់ត្រូវតែបន្តទាមទារ ជំនួយកសាងសមត្ថភាព និងបច្ចេកទេសតាមរយៈក្របខណ្ឌផ្សេងៗ ដែលវាមិនត្រឹមតែជួយឱ្យប្រទេសទាំងនេះ អាចទាញយកប្រយោជន៍ឱ្យបានពេញលេញពីប្រព័ន្ធអនុគ្រោះ និងអាចធ្វើសមាហរណកម្មយ៉ាងពេញលេញជាមួយប្រព័ន្ធពាណិជ្ជកម្មពហុភាគីប៉ុណ្ណោះទេ ព្រមទាំងអាចជួយដល់បរិវត្តកម្មនៃរចនាសម្ព័ន្ធកាន់តែធំទូលំទូលាយ ដែលប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ត្រូវការដើម្បីអាចរក្សានូវភាពប្រកួតប្រជែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។

ទន្ទឹមនេះ ឯកឧត្តមប៉ាន សូរស័ក្ដិ បានបញ្ជាក់បន្ថែមថា ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)ត្រូវបន្តទាមទារប្រព្រឹត្តកម្ម និងការអភិវឌ្ឍពិសេស និងដោយឡែក ឱ្យក្លាយជាគោលការណ៍ចម្បងនៃប្រព័ន្ធពាណិជ្ជកម្មពិភពលោក។ បន្ថែមពីនេះ ឯកឧត្តមបានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការចូលរួមរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Group) នៅក្នុងក្រុមប្រឹក្សា និងគណៈកម្មការអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ទាំងអស់ ដើម្បីសម្រេចឱ្យបាននូវប្រយោជន៍ជាអតិបរមាដល់ប្រទេស អភិវឌ្ឍន៍តិចតួច (LDCs)ផងដែរ។

សូមបញ្ជាក់ថា សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ (12th Ministerial Conference - MC12) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៥ ខែមិថុនា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយសន្និសីទនេះ មានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់មកពីប្រទេស និងស្ថាប័នប្រមាណជាង ១៦០ ដែលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក៕

None



អត្ថបទបន្ទាប់


ប្រាប់តៗគ្នាផងអ្នកកំពត រកឃើញកន្លែងមើលព្រះអាទិត្យលិចនៅស្អាតមួយកន្លែងទៀតហើយ

រវល់ការងាររាល់ថ្ងៃ ទាំងស្ត្រេស ទាំងហត់ គ្រប់គ្នាតែងត្រូវការពេលវេលាដើម្បីសម្រាកលំហែកាយ។ ដូច្នេះ បើល្ងាចៗបានអង្គុយស្រូបខ្យល់អាកាសត្រជាក់ៗ មើ…

សម្ដេចតេជោ ហ៊ុន សែន បារម្ភថា វិបត្តិសេដ្ឋកិច្ចសកលអាចកើតឡើង ខណៈវិបត្តិប្រេង និងស្បៀងអាហារកំពុងបង្កការគំរាមកំហែងខ្លាំង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការព្រួយបារម្ភពីស្ថានការណ៍ពិភពលោក ដែលកំពុងរងការគំរាមកំហែង ដោយសារតែវិបត្តិកូវីដ-១…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ