ការបន្ធូរបន្ថយពន្ធ​សម្រាប់អាជីវកម្ម​ទេសចរណ៍

អាជីវកម្មទេសចរណ៍ បន្ដទទួលបានការលើកលែងពន្ធ ៣ខែបន្ថែមទៀតនៅដើមឆ្នាំ២០២១!


រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសបន្តលើកលែងការបង់ពន្ធគ្រប់ប្រភេទសម្រាប់រយៈពេល៣ខែទៀត ចំពោះអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅតាមបណ្ដារាជធានីខេត្តសក្ដានុពលទេសចរណ៍មួយចំនួន។
អាជីវកម្មទេសចរណ៍ ស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរនៅឡើយ(រូបភាព ហេង ភារម្យ)
ដោយ

អាជីវកម្ម ដែល​ទទួលបាន​ការលើកលែង​ការបង់ពន្ធ រយៈពេល​ ៣ខែ ចាប់ពីខែ​មករា ដល់ខែ មិនា ឆ្នាំ២០២១នោះ គឺត្រូវតែជា​អាជីវកម្ម ដែលសកម្មភាព​នៅក្នុង ក្នុងរាជធានីភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ កំពត កែប ក្រុងបាវិត និងក្រុងប៉ោយប៉ែត។

ជុំវិញ​នឹងការ​ដាក់ចេញ​នូវវិធានការ​ជុំទី ៧នេះដែរ លោក ហូ វណ្ណឌី សហ​ប្រធានការងារ​វិស័យទេសចរណ៍ ​និងជា​អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារទេចរណ៍ វើល អ៊ិចប្រេស បានឲ្យ​ដឹងថា នេះគឺ​ជាការគិតគូ​មួយ​យ៉ាងល្អ​បំផុត​របស់​រាជរដ្ឋាភិបាល​ក្នុងដំណើរការ​លើកទឹកចិត្ត​ដល់វិស័យ​ឯកជន ដែលជាអ្នកជំនួញ ​ក៏ដូចជា​ប្រជាពលរដ្ឋ​ឲ្យបន្តមាន​ការងារ​ធ្វើសម្រាប់​ចំណូលគ្រួសារ និងសេដ្ឋកិច្ច។

លោក ហូ វណ្ណឌី បានអះអាង​ទៀតថា វិធានការ​របស់​រដ្ឋាភិបាល ដែលបាន​ដាក់ចេញ​ដើម្បីជួយ​កាត់បន្ថយ​ការចំណាយ​របស់​សហគ្រាស​នាពេលនេះ គឺគ្រាន់អាច​ជួយ​ស្រោចស្រង់​បានតែ​មួយ​ចំណែក​តិចតួចទេ ពោលគឺមិនដ​ល់​ទៅនឹង​១០ភាគរយ​នៃចំណាយ​របស់​ពួកគាត់​នៅឡើយទេ។ លោកថា អ្វីដែល​មើលឃើញ​បច្ចុប្បន្ន​អាជីវកម្ម​ដែលនៅតែអាច​បន្ត​ដំណើរការ​បានពេលនេះ គឺស្ថិតនៅ​ក្នុងស្ថានភាព​មួយលំបាក ហើយខ្លះទៀតក៏បានបិទអាជីវកម្ម ដោយ​បាន​ប្តូរមុខរបរថ្មី ឬបន្ថែម​នូវមុខ​របរ​ផ្សេង​ជំនួសក៏មាន។

លោកបន្តថា ស្ថិតនៅក្នុងស្ថានភាព​នេះ អ្នករកស៊ី​នៅក្នុងវិស័យ​ទេសចរណ៍​បានចាប់ផ្តើម​កាត់បន្ថយ​សកម្មភាព​អាជីវកម្ម​ទេសចរណ៍​របស់ខ្លួន ដោយងាក​មកចាប់​យកការ​ពង្រីក​អាជីវកម្ម​ថ្មី​ជំនួស ខណៈដែលពួកគេ​​បានមើលឃើញថា វិស័យនេះ នឹងមិន​អាចដំណើរការ​ឡើងវិញ​បាន​ឆាប់នោះទេ បើទោះបីជា​បាត់ជំងឺកូវីដ-១៩ ទៅវិញក៏ដោយ ខណៈខ្ទង់​ចំណាយ របស់​ប្រជាពលរដ្ឋ​ពេលនេះ កាន់តែ​មានភាព​ប្រាកដ​ប្រជាជាងមុន។

លោកហូ វណ្ណឌីបានឲ្យដឹងទៀតថា ក្នុងមួយរយៈពេល​នៃជំងឺកូវីដ នេះរដ្ឋាភិបាល​បានបាត់បង់​ចំណូលជាតិ​យ៉ាងច្រើន ពិសេស​គឺចំណូលពន្ធតែម្តង និងបន្តបន្តាប់​មានការបាត់បង់​ចំនួន​អ្នកវិនិយោគ​ក្នុង​អាជីវកម្ម​ទេសចរណ៍ និងបន្ថែមលើនេះ គឺការបាត់បង់​ចំនួន​កម្លាំង​ពលកម្ម​ការងារតែម្តង។

លោកបន្ថែមថា ដើម្បីឲ្យវិស័យនេះ មានការងើបឡើងវិញ​​ឆាប់ទាល់​តែមានការចូលរួម​ទាំងអស់​គ្នាពិសេសគឺប្រជាពលរដ្ឋ​ត្រូវតែចូលរួមទប់ស្កាត់ ដោយត្រូវតែ​ប្រកាន់ភ្ជាប់​នូវវិធានការ​របស់​ក្រសួងសុខាភិបាល ដោយកុំ​ធ្វេសប្រហែស ឬមើល​ស្រាល​ជំងឺនេះឲ្យសោះ ព្រោះបើមិន​ប្រកាន់​ភ្ជាប់​ការការពារ​ដូច្នេះទេ វិស័យទេសចរណ៍​នឹងបន្តធ្លាក់ចុះ​កាន់តែយូរថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការបន្ដលើកលែងពន្ធប្រថាប់ត្រា សម្រាប់ការផ្ទេរអចលនទ្រព្យតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះ នឹងជំរុញចរន្ដទិញ-លក់

ព័ត៌មាន
នៅក្នុងវិធានការជុំទី៧របស់រាជរដ្ឋាភិបាលក្នុងជួយដល់វិស័យឯកជន បានឲ្យដឹងថា នៅឆ្នាំក្រោយនេះ ពោលគឺចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋា…

លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរធនបាល​នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព លើកទី០៧

ព័ត៌មាន
នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០, នៅទីស្តីការសហគ្រិនខ្មែរ, ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ