អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន Smart Axiata សម្ពោធរបាយការណ៍ចីរភាពទី 9 ដោយត្រួសត្រាយសកម្មភាព ESG នៅក្នុងព្រះរាជាណាចក្រកម្ពុជា


ភ្នំពេញ ប្រទេសកម្ពុជា - នៅថ្ងៃទី 30 ខែសីហា ឆ្នាំ 2024 ក្រុមហ៊ុន Smart Axiata បានប្រារព្ធនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយការដាក់សម្ពោធរបាយការណ៍ចីរភាពឆ្នាំ 2023 របស់ខ្លួន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់លើការប្តេជ្ញាយូរអង្វែងរបស់ខ្លួនលើចីរភាព។ គំនិតផ្តួចផ្តើមនេះ ជាសក្ខីភាពនៃតួនាទីរបស់ក្រុមហ៊ុន Smart Axiata ក្នុងនាមជាអ្នកដឹកនាំក្នុងការលើកកម្ពស់ចីរភាពនៅក្នុងប្រទេសកម្ពុជា ដោយប្រកាន់យកចីរភាពជាគោលការណ៍ស្នូល ក្នុងការប្រកបអាជីវកម្ម។
ក្រុមហ៊ុន Smart Axiata សម្ពោធរបាយការណ៍ចីរភាពទី 9 ដោយត្រួសត្រាយសកម្មភាព ESG នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ដោយ
អំពី Smart Axiata

ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងក្រោមមូលបទ «បង្កើនទំនុកចិត្តសម្រាប់អនាគតប្រកបដោយចីរភាព» ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។ អ្នកចូលរួមក៏មានតំណាងមកពីក្រសួង ស្ថានទូត សភាពាណិជ្ជកម្ម ដៃគូអាជីវកម្មឯកជនល្បីៗ តំណាងពីអង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល និស្សិត និងអ្នកសារព័ត៏មានផ្សេងៗ។​ ការប្រមូលផ្តុំចម្រុះនេះជួយសម្រួលដល់ការពិភាក្សាដ៏សម្បូរបែប និងការកសាងទំនាក់ទំនងក្នុងចំណោមភាគីពាក់ព័ន្ធ ក្នុងគោលបំណងជំរុញកិច្ចសហការ ប្រកបដោយចីរភាពនៅទូទាំងប្រទេស។

លោក Ziad Shatara នាយកប្រតិបត្តិ នៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “នៅ Smart Axiata ចីរភាពត្រូវបានបង្កប់នៅក្នុងគ្រោងនៃអាជីវកម្មរបស់យើង។ វាមិនមែនជាយុទ្ធសាស្រ្តទីផ្សារទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដែលយើងប្រតិបត្តិជាប្រចាំ និងកំណត់ភាពជោគជ័យរបស់យើង។ យើងប្តេជ្ញាបង្កើតចេញជាសមិទ្ធផលជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ដោយមានការរួមបញ្ចូលគោលការណ៍ ESG ទៅក្នុងគ្រប់សកម្មភាពនៃអាជីវកម្មរបស់យើង»។

វឌ្ឍនភាពនៅក្រោមសសរស្តម្ភទាំងបួន

កិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់ក្រុមហ៊ុន Smart Axiata ត្រូវបានដឹកនាំដោយសសរស្តម្ភសំខាន់ៗចំនួនបួន ស្របតាមក្រុមហ៊ុន Axiata Group​ ដែលរួមមាន ការជំរុញសង្គមឌីជីថល ការជំរុញសេដ្ឋកិច្ចបៃតង ការលើកកម្ពស់ប្រជាជន និងសហគមន៍ និងការនាំមុខខាងអភិបាលកិច្ច និងទប់ស្កាត់ហានិភ័យ។

ការជំរុញសង្គមឌីជីថល

នៅក្រោមសសរស្តម្ភនេះ ក្រុមហ៊ុន Smart Axiata បានបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជាតាមរយៈការវិនិយោគ ដោយបញ្ចូលទឹកប្រាក់ចំនួន 462 លានដុល្លារជា តម្លៃបន្ថែមសរុប (Gross Value Added - GVA) ដល់កំណើនសេដ្ឋកិច្ច និងគាំទ្រការងារជាង 48,493។ ក្រុមហ៊ុនបានពង្រីកការបោះជំហានរបស់ខ្លួន ដោយផ្តល់អ៊ីន ធឺណិតល្បឿនលឿន និងមានស្ថេរភាព តាមរយៈ Smart Fiber Optic និងការដាក់ឱ្យដំណើរការ អង់តែនចំនួន 162 ដើម្បីបង្កើនគុណភាពសេវាកម្ម។ លើសពីនេះ ក្រុមហ៊ុន Smart បានសម្ពោធ "Smart for Business" ដោយផ្តល់ជូននូវដំណោះស្រាយឌីជីថលចំនួន 9 ដើម្បីជួយឱ្យអាជីវកម្មក្នុងស្រុកដំណើរការកាន់ប្រកបដោយប្រសិទ្ធភាព។

ការជំរុញសេដ្ឋកិច្ចបៃតង

ក្រុមហ៊ុន Smart Axiata បានបង្ហាញពីការប្តេជ្ញារបស់ខ្លួនក្នុងការសម្រេចបាននូវ​ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបស្មើសូន្យ​ ឬ Net-Zero​ ដោយផ្តោតលើការកាត់បន្ថយការបំភាយ Scope 1 និងកាត់បន្ថយការបំភាយ Scope 2 ទោះបីជាតម្រូវការកើនឡើងក៏ដោយ។ ក្រុមហ៊ុន Smart បង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹងគំនិតផ្តួចផ្តើមគោលដៅផ្អែកលើវិទ្យាសាស្ត្រដោយការប្រមូលទិន្នន័យមូលដ្ឋានសម្រាប់ការបំភាយ Scope 3 ដែលជាការបំភាយដោយប្រយោល។ ជាងនេះទៅទៀត ក្រុមហ៊ុន Smart បានចាប់ផ្ដើមត្រួតពិនិត្យការប្រើប្រាស់ទឹក ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះការថែរក្សាបរិស្ថាន។

ការលើកកម្ពស់ប្រជាជន និងសហគមន៍

ក្រុមហ៊ុនបានធ្វើការបណ្តាក់ទុនក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់នូវការបណ្តុះបណ្តាលលំដាប់ពិភពលោក និងការលើកកម្ពស់ភាពចម្រុះ សមធម៌ និងបរិយាប័ន្ន ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន 36% ជាស្រ្ដី។ ដោយមានបុគ្គលិកមកពីជាង 10 ប្រទេសផ្សេងៗគ្នា Smart ពិតជាលើកកម្ពស់បរិយាកាសពហុវប្បធម៌នៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុននេះក៏សម្រេចបាននូវពិន្ទុ​ 84% នៅក្នុងការស្ទង់មតិបុគ្គលិក ដែលមានការវាយតម្លៃពីភាគីទីបី។ ដើម្បីលើកកម្ពស់សហគមន៍ ក្រុមហ៊ុន Smart បានបណ្តាក់ទុនចំនួន 566,892 ដុល្លារអាមេរិក រួមបញ្ចូលពីលើប្រាក់បរិច្ចាគ 1% នៃចំណូលសរុបរបស់ខ្លួន ដល់មូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) ដោយផ្តោតលើការអប់រំ ជំនាញឌីជីថល និងកម្មវិធី STEM និងបានផ្ដល់ផលដល់បុគ្គល 135,189 ​នាក់។

នាំមុខខាងអភិបាលកិច្ច និងទប់ស្កាត់ហានិភ័យ

ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនលើសុវត្ថិភាពរបស់អិតិថជន ក្រុមហ៊ុន Smart បានដាក់នូវវិធានការសុវត្ថិភាព ដូចជា Next Generation Signaling Firewall ដើម្បីការពារអតិថិជន និងទិន្នន័យអាជីវកម្ម។ ក្រុមហ៊ុនមានអភិបាលកិច្ចដ៏តឹងរ៉ឹង ដើម្បីប្រឆាំងអំពើពុករលួយ ការស៊ីសំណូក ការរំលោភសិទ្ធិមនុស្ស ព្រមទាំងមានការរាយការណ៍ទិន្នន័យ ESG ប្រកបដោយតម្លាភាព ដើម្បីបង្កើនទំនុកចិត្តរបស់ភាគីពាក់ព័ន្ធ។

ជាមួយនឹងការចេញផ្សាយរបាយការណ៍នេះ ក្រុមហ៊ុន Smart Axiata បានដើរតួជាគំរូមួយនៅក្នុងការអនុវត្ត ESG ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាសាជីវកម្មដែលមានទំនួលខុសត្រូវខ្ពស់ មានការប្តេជ្ញាចំពោះប្រតិបត្តិការ​អាជីវកម្ម​ប្រកបដោយតម្លាភាព និងក្រមសីលធម៌។ Smart ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុននានានៅប្រទេសកម្ពុជា ចាប់យកចីរភាពជាកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ និងបង្កើតជាអត្ថប្រយោជន៍ដល់សហគមន៍។

None



អត្ថបទបន្ទាប់


ក្រសួងមហាផ្ទៃ សហការជាមួយធនាគារ អេស៊ីលីដា លើការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជន

ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងធនាគារ អេស៊ីលីដា ស្តីពីការប្រើប្រាស់សេវា…

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈជាផ្លូវការរបស់តេលាខ្មែរ

តេលាខ្មែរ ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈរបស់ខ្មែរ បានរៀបចំកម្មវិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ ជាមួយនិងលោកស្រី ឱក សុគន្ធកញ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ