ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន

Alibaba បង្ហាញរបាយការណ៍ខាតជាលើកដំបូង ក្រោយមានការផាកពិន័យពីរដ្ឋចិនជិត៣ពាន់លានដុល្លារ


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន អាលីបាបា បានបង្ហាញពីរបាយការណ៍ខាតបង់នៅត្រីមាសទីឆ្នាំ២០២១នេះ ដែលវាគឺជាការខាតលើកដំបូងហើយ បន្ទាប់ពីក្រុមហ៊ុននេះបានចូលផ្សារភាគហ៊ុននៅអាមេរិកអស់រយៈពេល៦ឆ្នាំកន្លងមកនេះ ហើយការខាតបង់នេះ គឺត្រូវបានគេមើលឃើញថា គឺកើតឡើងនៅក្រោយពេលដែលក្រុមហ៊ុននេះ បានរងការផាកពិន័យដល់ទៅជិត៣ពាន់លានដុល្លារអាមេរិកពីរដ្ឋចិនកាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
Alibaba បង្ហាញរបាយការណ៍ខាតនៅត្រីមាសទី១នេះ ក្រោយរងការផាកពិន័យពីរដ្ឋចិនជិត៣ពាន់លានដុល្លារ (រូបភាព៖http://www.asianews.it)
ដោយ

ក្រុមហ៊ុនអាលីបាបា បានប្រកាសពីការខាតបង់សុទ្ធរបស់ខ្លួននៅក្នុងត្រីមាសទី១នៅឆ្នាំ២០២១នេះ ប្រមាណជាង៨៣០លានដុល្លារអាមេរិក ខណៈដែលប្រាក់ចំណូលក្រុមហ៊ុននេះ មានជាង២៩ពាន់លានដុល្លារអាមេរិក មានកំណើន៦៤% ដោយបានជំរុញដោយការទិញយកក្រុមហ៊ុនផ្សារទំនើបធំមួយកាលពីឆ្នាំមុន។ បើទោះបីជាប្រាក់ចំណូលកើន តែក្រុមហ៊ុននេះ នៅតែមានការខាតបង់។ ខាងបង់គឺបន្ទាប់ពីក្រុមហ៊ុននេះ ត្រូវសងប្រាក់ពិន័យដល់ទៅជិត៣ពាន់លានដុល្លារទៅឲ្យរដ្ឋចិន ដោយសារតែរដ្ឋចិនបានចោទក្រុមហ៊ុននេះថា បានល្មើសនឹងច្បាប់ប្រឆាំងនឹងការរកស៊ីផ្ដាច់មុខ។

នាយកប្រតិបត្តិក្រុមហ៊ុនអាលីបាបា លោក ដាញែល ហ្សាង បាននិយាយថា នៅក្នុងឆ្នាំសារពើពន្ធកន្លងទោនេះ ក្រុមហ៊ុនអាលីបាបា បានហែលឆ្លងនូវបញ្ហាប្រឈមជាច្រើន រួមទាំងការរាតត្បាតនៃកូវីដ-១៩ ការកើនឡើងខ្លាំងនៃការប្រកួតប្រជែង និងការស៊ើបអង្កេតទាក់ទងនឹងការប្រឆាំងការរកស៊ីផ្ដាច់មុខពីសំណាក់រដ្ឋាភិបាលចិនជាដើម។

បើតាមលោក ហ្សាង ក្រុមហ៊ុនបានយល់ព្រមបង់ការផាកពិន័យពីសំណាក់រដ្ឋាភិបាលចិននេះ ដោយភាពស្មោះត្រង់បំផុត និងប្ដេជ្ញាចិត្តនឹងមិនឲ្យមានបញ្ហានេះកើនឡើងទៅថ្ងៃមុខទៀតនោះឡើយ។

ក្រោយពីការប្រកាសការខាតបង់នៅត្រីមាសទី១ ភាគហ៊ុនអាលីបាបាក៏បានធ្លាក់ចុះជិត៥% ផងដែរ។

បើទោះបីជានៅត្រីមាសទី១ឆ្នាំនេះ អាលីបាបា មានការខាតបង់ តែក្រុមហ៊ុននេះ នៅតែជឿជាក់ថានៅឆ្នាំក្រោយនេះ ក្រុមហ៊ុននឹងមានប្រាក់ចំណូលខ្ពស់ឡើងវិញ ពិសេសចំណូលពីសេវាផ្ទុកទិន្នន័យ Alibaba Could របស់ខ្លួន។

សូមបញ្ជាក់ថា នៅមួយរយៈកន្លងមកនេះ រដ្ឋាភិបាលចិនបានដាក់ការរឹតត្បិតខ្លាំងមែនទែន ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ខ្លួន ដោយក្នុងនោះ ក្រុមហ៊ុនអាលីបាបា រួមទាំងលោក Jack Ma ដែលជាម្ចាស់ក្រុមហ៊ុននេះ ក៏កំពុងរងនឹងសម្ពាធកាន់តែខ្លាំងឡើងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងសង្ឃឹមលើអាមេរិកជួយផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូងកំពុងស្ថិតក្នុងចំណោមប្រទេសមយយ ដែលប្រឈមនឹងបញ្ហាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលដំណើរការចាក់វ៉ាក់សាំងកំពុងមានភាពយឺ…

ថ្មីទៀតហើយពី អេស៊ីលីដា ! អតិថិជន​អាច​បង្កើត«​ប័ណ្ណនិម្មិត»​​​ នៅតាម អេធីអឹម ដោយ​ខ្លួន​ឯង​បាន!

ព័ត៌មាន
កាន់តែ​ទំនើប កាន់តែ​អស្ចារ្យ !!! ឥឡូវនេះ អតិថិជន​ធនាគារ អេស៊ីលីដា អាច​បង្កើត​​«ប័ណ្ណនិម្មិត» ឬ Virtual Card បាន​ដោយ​ខ្លួន​ឯង ភ្លាមៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ