ADA Reach គឺជារបៀបធ្វើទីផ្សារតាមរយៈប្រព័ន្ធទូរស័ព្ទចល័តដែលអនុញ្ញាតឲ្យអាជីវកម្មនានាផ្ញើរសារទៅកាន់អតិថិជនជាលក្ខណៈរូបភាព វីដេអូ ឬរូបមានចលនា(gif) ដើម្បីទទួលបានប្រសិទ្ធភាពផ្សព្វផ្សាយកាន់តែខ្ពស់ និងចំគោលដៅ។ ឯ Pleng គឺជាកម្មវិធីស្ដាប់តន្រ្តីតាមទូរស័ព្ទធំបំផុតរបស់កម្ពុជាដែលមានមាតិកាច្រើនជាងគេ និងកំពុងវិវឌ្ឍន៍ខ្លួនក្លាយជាកន្លែងផ្សព្វផ្សាយដ៏ធំ និងមានប្រសិទ្ធភាពផងដែរ។
ADA Reach Cambodia powered by Smart គឺជាយុទ្ធសាស្រ្តធ្វើទីផ្សារដែលភ្ជាប់មកជាមួយនូវការវិភាគទិន្នន័យនៃអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ។ ផ្លាតហ្វមនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ ២០២០ ដើម្បីបញ្ចូនសារនានារបស់ប្រ៊េនទៅកាន់មនុស្សជាង ៧.៥ លាននាក់ទូទាំងប្រទេសកម្ពុជាដែលកំពុងប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Smart ជាមួយសេវា SMS, IVR, USSD និង Rich Media។ សេវាទាំងអស់នេះសុទ្ធតែប្រើប្រាស់អមជាមួយទិន្នន័យរបស់ប្រព័ន្ធទូរស័ព្ទ ដើម្បីស្គាល់ និងកំណត់អតិថិជនឲ្យចំគោលដៅ។
ការដាក់ចេញនូវវិធីសាស្រ្តផ្សាយពាណិជ្ជកម្ម Rich Media ដ៏សម្បូរបែបនេះគឺជាការនាំមកនូវអន្តរកម្ម ឬការទំនាក់ទំនងផ្ទាល់ទៅវិញទៅមករវាងអ្នកផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់។ ទ្រង់ទ្រាយរបស់ Rich Media គឺមានរួចជាស្រេចលើប្រព័ន្ធប្រតិបត្តិការ Android និង iOS Version 14.5 ឡើងទៅ។ ការផ្ញើរសារផ្ទាល់នេះ គឺជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពដែលដាក់ចំគោលដៅអតិថិជនជាមួយទ្រង់ទ្រាយ និងពាក្យពេចន៍ដែលផលិតផល ឬសេវាកម្មនានាចង់ផ្សព្វផ្សាយ។
កម្មវិធីស្ដាប់តន្ត្រី Pleng ត្រូវបានគេដោនឡូតចំនួនជាង ៤.៣ លានដង និងមានចំនួនអ្នកប្រើប្រាស់ជាប្រចាំរហូតដល់ជាង ៦០០ ០០០ នាក់នៅកម្ពុជា។ ទិន្នន័យនេះ បានបង្ហាញថា Pleng ជាកម្មវិធីថ្មីមួយក្នុងចំណោមកម្មវិធីផ្សេងៗដែលមានសន្ទុះដោនឡូតច្រើនជាងគេ និងជាកន្លែងដ៏ទាក់ទាញមួយដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ អ្នកប្រើប្រាស់ App នេះ សុទ្ធសឹងតែជាយុវវ័យដែលពោរពេញដោយភាពស្វាហាប់។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន និងអាជីវកម្មនានា អាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅលើ App នេះ ដោយប្រើប្រាស់ការដាក់ផ្ទាំងផ្សព្វផ្សាយ(In-App Banners) និងកែប្រែមាតិការបស់អ្នក។ ក្រៅពីផ្សព្វផ្សាយផ្ទាល់នៅលើ App ក៏មានកម្មវិធីផ្សាយផ្ទាល់ និងកម្មវិធីជជែកពិភាក្សាជាច្រើនដែលនឹងធ្វើឡើងជាប្រចាំឆ្នាំផងដែរ។
អ្នកនាង Klara Grintal នាយកប្រតិបត្តិប្រចាំ ADA Cambodia បានមានប្រសាសន៍ថា «ចំនួនប្រជាជនកម្ពុជាមាន ១៦ លាននាក់ តែចំនួនទូរស័ព្ទចល័តដែលពួកគេប្រើប្រាស់មានសរុបដល់ទៅ ២១ លានគ្រឿងឯណោះ។ ADA ពិតជាមានមោទនភាពដែលបានសហការជាមួយ Smart ដើម្បីភ្ជាប់ទំនាក់ទំនងរវាងម្ចាស់អាជីវកម្មទៅអតិថិជនក្នុងបែបបទថ្មីដែលមានប្រសិទ្ធភាព និងភាពសមស្រប។ ការកំណត់ និងយល់ដឹងពីទិន្នន័យគឺជាកត្តាគោលនៃវិធីសាស្រ្តផ្សព្វផ្សាយទាំងអស់របស់យើង។ យើងពិតជារំភើបក្នុងការប្រើប្រាស់ការវិភាគប្រព័ន្ធទូរស័ព្ទមកបង្កើតជាផ្នែកថ្មីមួយ ដែលនាំឲ្យអតិថិជនរបស់យើងអាចដាក់គោលដៅបានត្រឹមត្រូវ ស្របជាមួយការអភិវឌ្ឃន៍ថ្មី។ យើងនឹងនៅតែរិះរកមធ្យោបាយថ្មីៗដើម្បីជួយកសាងភាពជោគជ័យរបស់អតិថិជនយើង។»
លោក Sanjid Hossain នាយកគ្រប់គ្រងយុទ្ធសាស្រ្តទីផ្សារ Reach និងការបង្កើតថ្មីប្រចាំ ADA Cambodia បានមានប្រសាសន៍ថា «ចម្រៀង ជាពាក្យដែលពេញនិយមជាងគេក្នុងការស្វែងរកនៅលើយូធូប (YouTube) ក្នុងប្រទេសម្ពុជា ដូច្នេះហើយទើប ADA បង្កើតដំណោះស្រាយថ្មី ដែលអាចណែនាំអាជីវកម្មរបស់លោកអ្នកទៅកាន់អតិថិជនបានកាន់តែច្រើនជាងមុនកម្មវិធីកម្សាន្តដោយប្រើប្រាស់ កម្មវិធី Pleng ដែលនឹងនាំឲ្យការផ្សព្វផ្សាយរបស់អ្នកចេញទៅចំគោលដៅ និងមានប្រសិទ្ធភាព។»
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «អស់រយៈពេលមួយទសវត្សរ៍មកនេះ ក្រុមហ៊ុន Smart Axiata បានស្វះស្វែងបង្កើត និងពង្រឹងនូវទំនាក់ទំនងបែបទំនើប ដើម្បីជួយឲ្យអតិថិជនរបស់យើងរក្សាទំនាក់ទំនង ហើយព្រមទាំងបានជួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នេះទៀតផង។ យើងតែងតែស្វែងរកមធ្យោបាយថ្មីៗ ដើម្បីនាំមកជូននូវផលិតផលពិសេសៗ និងផ្ដល់គុណតម្លៃដល់ប្រព័ន្ធធុរកិច្ចនៅកម្ពុជា។ កិច្ចសហការជាមួយ ADA គឺជាគន្លឹះដ៏សំខាន់មួយដែលនឹងដឹកនាំយើងទៅដល់គោលដៅនោះ” ៕