អត្ថបទពាណិជ្ជកម្ម

Smart Axiata ដំឡើងអង់តែន 5G សរុប 750 ស្ថានីយ និងដាក់ចេញនូវគម្រោង 5G ថ្មី មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


នៅពេលដែលប្រជាជនកម្ពុជារាប់លាននាក់ត្រៀមខ្លួនធ្វើដំណើរ ជួបជុំក្រុមគ្រួសារ និងចូលរួមក្នុងកម្មវិធីអបអរសាទរនៅទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុន Smart Axiata បានពង្រឹង បណ្ដាញ 5G របស់ខ្លួន ដោយបានដំឡើងស្ថានីយ 5G សរុបចំនួន 750 ក្នុង 21 ខេត្តក្រុង ព្រមទាំងដាក់ចេញនូវគម្រោងថ្មីគឺ 'Smart ដាតា តាមចិត្ត!' ដើម្បីផ្តល់នូវការភ្ជាប់ទំនាក់ទំនងកាន់តែរលូន និងគួរឱ្យទុកចិត្តបំផុត នៅតាមទីកន្លែងដែលប្រជាពលរដ្ឋដើរកម្សាន្ត និងធ្វើដំណើរ។
Smart Axiata ដំឡើងអង់តែន 5G សរុប 750 ស្ថានីយ និងដាក់ចេញនូវគម្រោង 5G ថ្មី មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ដោយ
អំពី Smart

លោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ " ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិធីដ៏ពិសេសមួយរបស់កម្ពុជា។ នេះជាពេលវេលាមួយដែលប្រជាជនកម្ពុជាតែងតែធ្វើដំណើរ ដើម្បីជួបជុំក្រុមគ្រួសារ។" លោកបានបន្តថា៖ "ខណៈដែលយើងពង្រីកបណ្ដាញ 5G បានដល់ 750 ស្ថានីយ មុនថ្ងៃឈប់សម្រាកនេះ អតិថិជនរបស់យើងនឹងអាចរីករាយជាមួយបទពិសោធន៍តភ្ជាប់កាន់តែប្រសើរ សម្រាប់ការខលជាវីដេអូទៅកាន់សាច់ញាតិនៅបរទេសក្ដី ការចែករំលែករូបភាពពីតុអាហារក្ដី ឬការរក្សាទំនាក់ទំនងនៅពេលធ្វើដំណើរក្ដី។"

ការពង្រឹងបទពិសោធន៍នៅតាមតំបន់ដែលសំខាន់បំផុត

មុនថ្ងៃបុណ្យប្រពៃណីជាតិនេះ Smart បានពង្រីកបណ្ដាញ 5G របស់ខ្លួននៅក្នុងខេត្តក្រុងសំខាន់ៗ ទីរួមខេត្ត និងតំបន់ដែលមានចរាចរណ៍មមាញឹក ដែលមានតម្រូវការប្រើប្រាស់កាន់តែច្រើន។ យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនជួយឱ្យការតភ្ជាប់មានស្ថិរភាពជាងមុន និងការផ្លាស់ប្តូររវាងបណ្តាញ 4G និង 5G ដោយរលូន ដែលអនុញ្ញាតឱ្យអតិថិជននៅរក្សាទំនាក់ទំនងបាន បើទោះបីជាពួកគេធ្វើដំណើរឆ្លងកាត់ពីកន្លែងមួយទៅកន្លែងមួយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកក៏ដោយ។

ការផ្តល់ជូនដែលផ្តោតលើអតិថិជនជាចម្បង

ដោយយកចិត្តទុកដាក់លើបទពិសោធន៍ប្រើប្រាស់ Smart ក៏បានដាក់ចេញនូវ Smart ដាតា តាមចិត្ត! ដែលជាគម្រោងថ្មី បង្កើតឡើងស្របទៅតាមការប្រើប្រាស់ទិន្នន័យជាក់ស្តែងរបស់អតិថិជន។

'Smart ដាតា តាមចិត្ត!' ផ្តល់ជូនអតិថិជននូវទិន្នន័យកាន់តែច្រើន ជាមួយនឹងជម្រើសគម្រោងប្រចាំសប្តាហ៍ និងប្រចាំខែប្រកបដោយភាពបត់បែន ដែលគាំទ្របច្ចេកវិទ្យា 5G។ អ្នកប្រើប្រាស់ក៏អាចឆ្លាស់រវាងបណ្ដាញ 4G និង 5G អាស្រ័យលើការគ្របដណ្តប់ផងដែរ។ គម្រោងទាំងនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យអតិថិជននូវភាពបត់បែនក្នុងការទស្សនាវីដេអូ (Streaming) ចែករំលែក និងរក្សាទំនាក់ទំនង។

គ្រប់គម្រោង 'Smart ដាតា តាមចិត្ត!' ទាំងអស់ ក៏រួមបញ្ចូលផងដែរនូវមុខងារសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ដែលជួយឱ្យអតិថិជនប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យកាន់តែប្រកបដោយសុវត្ថិភាព។

លោកនាយកប្រតិបត្តិក៏បានបន្ថែមថា៖ “ខណៈពេលដែលយើងអបអរពិធីបុណ្យប្រពៃណីនេះ យើងខ្ញុំក៏សូមជូនពរយ៉ាងកក់ក្តៅបំផុតចំពោះអតិថិជនទាំងអស់របស់យើង។ តាមរយៈ Smart ដាតា តាមចិត្ត! យើងបានរចនាគម្រោងរបស់យើងដើម្បីសម្របតាមតម្រូវការរបស់លោកអ្នក ដូច្នេះលោកអ្នកអាចរីករាយជាមួយតម្លៃកាន់តែសមរម្យ សុវត្ថិភាពលើប្រព័ន្ធអនឡាញកាន់តែប្រសើរ និងបទពិសោធន៍កាន់តែរលូន ក្នុងអំឡុងពេលដែលការរក្សាទំនាក់ទំនងមានសារៈសំខាន់បំផុត។”




អត្ថបទបន្ទាប់


ធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពីរង្វង់៤,៣%មកនៅ៣,៩%

ឥទ្ធិពល នៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងវិបត្តិភូមិសាស្ត្រនយោបាយដែលកំពុងឡើងកម្ដៅបានជំរុញឱ្យធនាគារពិភពលោក (World Bank) សម្រេចបន្ទាប…

តើកម្ពុជាគួរធ្វើពិពិធកម្មបែបណា ដើម្បីជំរុញការនាំចេញទៅកាន់តំបន់អាស៊ានក្នុងវិបត្តិសកល?

ស្របពេលបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបង្កការរង្គោះរង្គើដល់ចរន្តសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ការធ្វើពិពិធកម្មទីផ្សារបានក្លាយជាអាវុធយុទ្ធសាស្ត្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ