អាមេរិក-រុស្ស៊ី

តើមេទ័ពកំពូលរបស់អាមេរិក និងរុស្ស៊ីជួបនិយាយពិភាក្សាគ្នាអ្វីខ្លះ ក្រោយមានការហេតុការណ៍ធ្លាក់យន្តហោះដ្រូនក្នុងសមុទ្រខ្មៅ?


មេទ័ពកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថា ការធ្លាក់យន្តហោះដ្រូនស៊ីវិលរបស់ខ្លួនក្រោយចាប់សញ្ញាបានដោយយន្តហោះចម្បាំងរុស្ស៊ីនៅសមុទ្រខ្មៅនោះ គឺជាអាកប្បកិរិយាបង្កហេតុ ខណៈភាគីរុស្ស៊ីវិញបានព្រមានទីក្រុងវ៉ាស៊ីនតោនថា ការហោះហើរណាមួយក្បែរតំបន់គ្រីមៀគឺអាចបង្កឱ្យមានការរីករាលដាលនៃគ្រោះថ្នាក់។ ដោយមានការសាចទឹកដាក់គ្នាទៅវិញទៅមកបែបនេះ នៅថ្ងៃទី ១៥មីនា មេទ័ពកំពូលរបស់អាមេរិក ក៏បានជួបនិយាយគ្នាតាមទូរសព្ទជាមួយនឹងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ដើម្បីពិភាក្សារកដំណោះស្រាយរួមផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ប្រមុខមេទ័ពផុតលេខរបស់សហរដ្ឋអាមេរិក និងរុស្ស៊ីជួបពិភាក្សាតាមទូរស័ព្ទ រូបភាព រ៉យទ័រ

មួយថ្ងៃបន្ទាប់ពីកើតមានឧប្បត្តិហេតុយន្តហោះដ្រូនអាមេរិកធ្លាក់ចូលក្នុងសមុទ្រខ្មៅ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងមេទ័ពកំពូលរបស់សហរដ្ឋអាមេរិកបានពិភាក្សាសន្ទនាគ្នាដ៏កម្រមួយ តាមរយៈទូរស័ព្ទនៅថ្ងៃពុធ ទី ១៥ មីនា នៅចំពេលដែលទំនាក់ទំនងនៃប្រទេសមហាអំណាចយោធាផុតលេខទាំងពីរកំពុងធ្លាក់ដល់ចំណុចសូន្យ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការពារជាតិរបស់រុស្ស៊ី លោក Sergei Shoigu បានប្រាប់សមភាគីអាមេរិកលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកថា៖ «យន្តហោះដ្រូនរបស់អាមេរិកបានហោះនៅក្បែរឆ្នរនៃដែនដីគ្រីមៀ ដែលម៉ូស្គូមើលឃើញថា គឺជាការបង្កហេតុតែម្តង ហើយវាអាចនាំទៅរកការរាលដាលនៃជម្លោះក្នុងតំបន់ទាំងមូលនៃសមុទ្រខ្មៅ»។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ការធ្វើបែបនេះហាក់គ្មានបានផលប្រយោជន៍អ្វីនោះទេ ទាំងនៅពេលនេះ និងនៅពេលអនាគត។ ទោះយ៉ាងណាប្រទេសទាំងពីរគួរតែធ្វើសកម្មភាពណាមួយក្នុងក្រមខណ្ឌនៃការទទួលខុសត្រូវខ្ពស់ ហើយជាមួយគ្នានោះខ្សែបណ្តាញយោធានៃប្រទេសទាំងពីរត្រូវតែបើកជានិច្ចនៅពេលមានវិបត្តិ។

យ៉ាងណាមិញ ក្រោយជំនួបតាមរយៈទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Lloyd Austin បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតក្នុងកិច្ចសន្ទនានោះទេ។ ប៉ុន្ដែរដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «សហរដ្ឋអាមេរិកនឹងនៅតែមានចេតនាក្នុងការហោះហើរលើកន្លែង ឬតំបន់ណាដែលអនុញ្ញាតដោយច្បាប់អន្តរជាតិ ហើយតម្រូវឱ្យយោធារុស្ស៊ី ជាពិសេសកងទ័ពជើងអាកាសត្រូវតែធ្វើប្រតិបត្តិការលំនាំប្រកបដោយសុវត្ថិភាព និងមានលក្ខណៈវិជ្ជាជីវៈ»។

គួរំលឹកបន្តិចថា យោធាអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ទី១៤ មីនា ថា យន្តហោះចម្បាំងរុស្ស៊ីបានបញ្ចេញសាំងមកលើយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលកំពុងហោះនៅលើសមុទ្រខ្មៅ ហើយបន្ទាប់មកបានបុកជាមួយនឹងយន្តហោះដ្រូននោះ បណ្តាលឱ្យវាធ្លាក់ចូលក្នុងសមុទ្រតែម្តង។ តែរុស្ស៊ីវិញបានច្រានចោលការចោទប្រកាន់ទាំងអស់នេះទាំងស្រុង ដោយថាការធ្លាក់នោះ គឺមកពីបញ្ហាបច្ចេកទេសនៃយន្តហោះដ្រូននោះប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ថៃតាមចែចូវជិត១០ឆ្នាំ ទីបំផុតសហភាពអឺរ៉ុប យល់ព្រមវិលចូលតុចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឡើងវិញហើយ

ព័ត៌មាន
ក្រោយពីប្រទេសថៃស្វិតស្វាញតាមចែចូវអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតសហភាពអឺរ៉ុប បានយល់ព្រមចាប់ដៃគ្នាជាមួយថៃវិលចូលតុចរចាពាណិជ្ជកម្មសេរីទ្វេភ…

អាជ្ញាធរអាមេរិកបញ្ជាឱ្យក្រុមហ៊ុនមេរបស់ TikTok ផ្តាច់ខ្លួនចេញពីកម្មវិធី បណ្តាញសង្គមមួយនេះ និង ត្រូវប្រឈមនឹងការបិទចោលទាំងស្រុង

ព័ត៌មាន
តើរដ្ឋាភិបាលអាមេរិកពេលនេះ កំពុងរុញឲ្យក្រុមហ៊ុនមេរបស់ TikTok ដើរដល់ផ្លូវទាល់ហើយមែនទេ? រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រាប់ឱ្យក្រុមហ៊ុនមេ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ