ពាណិជ្ជកម្មអត្ថបទ

ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ!


ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB) ដ៏ទំនើប និងស្រស់ស្អាតដល់ម្ចាស់គណនីសន្សំតាមផែនការទាំងអស់នៅ អិលអូអិលស៊ី ដែលបានបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
អិលអូអិលស៊ី
ដោយ

  • ជាម្ចាស់គណនីដែលបើកគណនីសន្សំតាមផែនការចាប់ពីថ្ងៃទី១២ ខែឧសភា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦
  • បើកគណនីដែលមានរយៈពេល ១២ខែ ២៤ខែ ៣៦ខែ ៤៨ខែ និង ៦០ខែ
  • ដាក់ប្រាក់ចូលក្នុងគណនីសន្សំតាមផែនការរៀងរាល់ខែជាប់ៗគ្នា (ចំនួនអប្បបរមានៃការដាក់ប្រាក់ ៤០.០០០ រៀល ឬ ១០ដុល្លារ ក្នុងមួយប្រតិបត្តិការ)
  • សមតុល្យសរុបនៅចុងវគ្គ ត្រូវស្មើ ឬច្រើនជាង ​៤.០០០.០០០ រៀល ឬ ១.០០០ ដុល្លារ
  • ថ្ងៃចាប់រង្វាន់៖ នៅសប្តាហ៍ទី ២ នៃខែមករា ឆ្នាំ២០២៧។ អិលអូអិលស៊ី សូមរក្សាសិទ្ធកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនដ៏ពិសេសនេះ

ចាប់ផ្តើមសន្សំជាមួយ គណនីសន្សំតាមផែនការ អិលអូអិលស៊ី ថ្ងៃនេះ ដើម្បីកសាងអនាគតដ៏ប្រសើរ ហើយក្លាយជាម្ចាស់រង្វាន់ទូរសព្ទ iPhone 17 Pro ដ៏ទំនើប និងស្រស់ស្អាត!

ប្រសិនបើលោកអ្នកចង់បើកគណនីសន្សំតាមផែនការ សូមអញ្ជើញមកកាន់ការិយាល័យណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ៖

  • 023 991 991
  • 014 991 991
  • 096 3 991 991
  • 031 3 991 991

អំពី អិលអូអិលស៊ី (ខេមបូឌា)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ជូនដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។ ជាមួយបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍។




អត្ថបទបន្ទាប់


កម្ពុជានឹងបង្កើនការចំណាយថវិកា​ការពារជាតិ ឈានដល់ជិត៩០០លានដុល្លារនៅឆ្នាំ២០២៧

ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសន្តិសុខតំបន់ និងការធ្វើទំនើបកម្មយោធា រាជរដ្ឋាភិបាលកម្ពុជា គ្រោងបង្កើនកញ្ចប់ថវិកាជាតិ លើវិស័យការពារជាតិ នៅ…

ឥណ្ឌា ទម្លាក់ជប៉ុន ក្លាយជាសេដ្ឋកិច្ចធំបំផុតទី៤ ខណៈអ្នកជំនាញព្យាករថា ឥណ្ឌានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលើលោក

ប្រទេសឥណ្ឌា បានបំបែកកំណត់ត្រាសេដ្ឋកិច្ចដោយហក់ឡើងមកឈរនៅលំដាប់ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី៤ លើពិភពលោក បន្ទាប់ពីបានទម្លាក់ជប៉ុន ជាមួយនឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ