​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិស័យទេសចរណ៍

ពលរដ្ឋអាម៉េរិក លើនាវាទេសចរណ៍ Odyssey ដែលជាប់គាំងនៅកម្ពុជា ចេញមុខបកអាក្រាតថៃ ដែលប្រើរូបថតខ្លួនឃោសនាទុច្ចរិតសម្អុយឈ្មោះកម្ពុជា


មាសសុទ្ធមិនខ្លាចភ្លើង ដោយបុរសជនជាតិអាម៉េរិកម្នាក់នៅលើនាវាទេសចរណ៍ Odyssey របស់អាម៉េរិកដែលជាប់គាំងនៅកម្ពុជា បានចេញមុខបកអាក្រាតថៃថា បានប្រើរូបថត និងឈ្មោះរបស់លោកក្នុងគោលបំណងឃោសនាទុច្ចរិតដោយគ្មានការអនុញ្ញាតពីលោក។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ពលរដ្ឋអាម៉េរិករូបនេះថែមទាំងសរសើរ​ថា ប្រជាជនខ្មែរ ដែលលោកបានជួបសុទ្ធតែមានភាពថ្លៃថ្នូរ ចិត្តល្អ និងរាក់ទាក់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិស័យទេសចរណ៍
ដោយ

លោក រែនឌី ឃែស៊ីងហ៊ែម (Randy Cassingham) បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែវិច្ឆិកា ថា លោកសូមអរគុណចំពោះក្រុមគ្រូពេទ្យនៅប្រទេសថៃ ដែលបានព្យាបាលជំងឺមហារីករបស់លោក ហើយលោកទើបតែបញ្ចប់ការព្យាបាលដោយកាំរស្មីកាលពីមួយខែមុន។ ទោះជាយ៉ាងណា លោកបានបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះការយកឈ្មោះ និងរូបថតរបស់លោកទៅប្រើក្នុងគោលបំណងឃោសនាទុច្ចរិត ដោយគ្មានការយល់ព្រមពីលោក ហើយបានហៅទង្វើនេះថា ជារឿងគួរឱ្យអាម៉ាស់បំផុត។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ជនជាតិខ្មែរទាំងអស់ដែលលោកបានជួបសុទ្ធតែមានភាពថ្លៃថ្នូរ រាក់ទាក់ ចិត្តល្អ និងបានជួយដល់ពួកគេទាំងអស់គ្នា។
គួររំឭកថា កាលពីថ្ងៃទី២ ខែវិច្ឆិកា សារព័ត៌មានថៃ Khaosod English បានចុះផ្សាយអត្ថបទមួយអំពីអ្នកដំណើរនៅលើនាវាទេសចរណ៍ Odyssey ដែលត្រូវកាត់ផ្តាច់ដំណើរកម្សាន្តជុំវិញពិភពលោក ក្រោយធ្វើដំណើរបានប្រហែលពីរឆ្នាំ ហើយបានជាប់គាំងនៅក្រុងព្រះសីហនុ។
ក្នុងអត្ថបទនោះមានការដកស្រង់សម្តីភ្ញៀវទេសចរខាងលើទាំងបំពានការពិត និងខ្វះវិជ្ជាជីវៈថា៖«យើងបានចុះឈ្មោះសម្រាប់ការធ្វើដំណើរអស់មួយជីវិត និងទន្ទឹងរង់ចាំការធ្វើដំណើរជុំវិញពិភពលោក ប៉ុន្តែទីបំផុត យើងបែរជាជាប់គាំងនៅក្នុងមជ្ឈមណ្ឌលឆបោក»។
តែយ៉ាងណាលោក រែនឌី ឃែស៊ីងហ៊ែម បានអះអាងថា លោកមិនបាននិយាយបែបនេះនោះទេ។ នេះជាការបកអាក្រាតកាសែត ដែលបម្រើឱ្យនយោបាយរបស់រដ្ឋាភិបាលថៃមួយនេះ ដែលតែងតែសម្អុយឈ្មោះកម្ពុជា ទាំងគ្មានមូលដ្ឋាន ដែលជាទង្វើដ៏គួរឱ្យអាម៉ាស់ និងខ្វះវិជ្ជាជីវៈ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ឥណ្ឌា ទម្លាក់ជប៉ុន ក្លាយជាសេដ្ឋកិច្ចធំបំផុតទី៤ ខណៈអ្នកជំនាញព្យាករថា ឥណ្ឌានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលើលោក

ប្រទេសឥណ្ឌា បានបំបែកកំណត់ត្រាសេដ្ឋកិច្ចដោយហក់ឡើងមកឈរនៅលំដាប់ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី៤ លើពិភពលោក បន្ទាប់ពីបានទម្លាក់ជប៉ុន ជាមួយនឹ…

វៀតណាម បង្កើតប្រវត្តិសាស្ត្រថ្មីដោយផលិតបន្ទះឈីបសុវត្ថិភាពផ្ទាល់ខ្លួនបានជាលើកដំបូង ដោយ: តែម សុខុម

វៀតណាម បានបោះជំហានថ្មីគួរឱ្យភ្ញាក់​ផ្អើលក្នុងវិស័យបច្ចេកវិទ្យា ដោយ​បញ្ចេញបន្ទះឈីបសុវត្ថិភាព ឬ Security Chip ដែលត្រូវ​បានរចនា និងអភិវឌ្ឍដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ