
អតិថិជនទាំងអស់ ដែលបញ្ចូលទឹកប្រាក់ក្នុងគណនីចំបងរបស់ពួកគេយ៉ាងតិចណាស់ ១ដុល្លា ២៥សេន តាមរយៈកម្មវិធី SmartNas គេហទំព័រ Smart ឫ Zero balance portal របស់ក្រុមហ៊ុន Smart នឹងទទួលបានទិន្នន័យអុិនធឺណិតឥតគិតថ្លៃចំនួន ១ GB ទៅក្នុងគណនីរបស់ពួកគេ បន្ថែមទៅលើទិន្នន័យអុិនធឺណិតដែលពួកគេទទួលបានពីគម្រោងភ្ជាប់ជាមួយ Smart។
កម្មវិធី SmartNas ដែលជាកម្មវិធីលើទូរស័ព្ទដៃដែលអនុញ្ញាតឱ្យអតិថិជន
Smart អាចពិនិត្យមើលការប្រើប្រាស់ទិន្នន័យ
ទឹកប្រាក់ គ្រប់គ្រង និងផ្លាស់ប្តូរគម្រោងភ្ជាប់ ឫការជាវសេវាណាមួយ គឺជាកម្មវិធីទូរស័ព្ទដៃទទួលបានការពេញនិយមបំផុតនៅកម្ពុជាដោយមានអ្នកប្រើប្រាស់រាប់រយសែននាក់ជារៀងរាល់ខែ។អតិថិជនអាចទាញយកកម្មវិធីនេះបានតាមរយៈhttp://smarturl.it/SmartNas?IQid=facebook។
ការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក គឺជាជម្រើសដ៏ងាយស្រួល និងជួយអ្នកប្រើប្រាស់ រក្សាការទំនាក់ទំនងរបស់ពួកគេឲ្យកាន់តែសកម្មតាមតម្រូវការ អំឡុងពេលដ៏លំបាកនេះ។ អ្វីដែលអតិថិជនត្រូវធ្វើគឺគ្រាន់តែជ្រើសរើស ជម្រើសនៃការទូទាត់ប្រាក់របស់ពួកគេជាមួយ ផាយ ផេ (Pi Pay) អាលីផេ (Alipay) អេ ប៊ី អេ ផេ (ABA Pay) ឫ កាតឥណទាន/កាតឥណពន្ធ ហើយជ្រើសរើសចំនួនទឹកប្រាក់សម្រាប់បញ្ចូល ច្រើនជាង ១ដុល្លា ២៥សេន ដើម្បីទទួលបានទិន្នន័យបន្ថែមឥតគិតថ្លៃនេះ។ ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃនេះរហូត ដល់ថ្ងៃទី ៣១ ខែឧសភា។

លោកស្រី Mila Jivkova Kusheva នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «អក្ខរកម្ម និងទម្លាប់ឌីជីថលនៅកម្ពុជាគឺមានកំរិតខ្ពស់ ហើយការផ្ទុះឡើងចុងក្រោយបំផុតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុបង្ហាញយ៉ាងច្បាស់ថា ដំណោះស្រាយងាយស្រួលបំផុតតាម បណ្ដាញអនឡាញគឺជាតម្រូវការចាំបាច់បំផុត។ ដើម្បីចូលរួមចំណែក យើងចង់ធានាឲ្យបានថាអតិថិជនរបស់យើងប្រើជម្រើសបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកទាំងនេះ ដើម្បីកាត់បន្ថយទំនាក់ទំទងជាមួយសាច់ប្រាក់ ឫកាតកោស ដូច្នេះនេះយើងសូមផ្តល់ជូនទិន្នន័យបន្ថែម ចំនួន ១ GB ទៅលើទិន្នន័យសេវាកម្មដែលយើងផ្តល់ជូនស្រាប់។»
សេវាកម្មមួយផ្សេងទៀត ដែលកំពុងពេញនិយមអំឡុងពេលនៃការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា គឺសេវាកម្ម Smart @Home ដែលជាសេវាកម្មភ្ជាប់ Wi-Fi នៅតាមគេហដ្ឋានងាយស្រួលបំផុត ។ ដើម្បីគាំទ្រដល់អតិថិជននៅតាមខេត្ត ដែលទទួលរងផលប៉ះពាល់ភាគច្រើនគឺនៅរាជធានីភ្នំពេញ និងកណ្តាលក្រុមហ៊ុន Smart កំពុងផ្តល់ជូនសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់ ៥ ដុល្លារក្នុងមួយគ្រឿង ប្រសិនបើមានការបញ្ជាទិញតាមរយៈ កម្មវិធី Nham24 នៅចន្លោះថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី១៥ ខែមីនា។
លោកស្រី Mila បានបន្ថែមទៀតថា៖ «មនុស្សជាច្រើនស្ថិតក្នុងការធ្វើចត្តាឡីស័ក ឫធ្វើការ ឫសិក្សាពីគេហដ្ឋាន ខណៈពេល ដែលពួកគេកំពុងដើរតួនាទីរបស់ពួកគេ ដូច្នេះដើម្បីធានាឲ្យបានថាមិនមានការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងដោយផ្ទាល់ឡើយនោះ នៅក្រុមហ៊ុន Smart យើងចង់ផ្តល់ជូននូវជម្រើសងាយស្រួល និងសុវត្ថិភាពបំផុត ដើម្បីជួយពួកគេរក្សាទំនាក់ទំនងជាមួយគ្រួសារ និងការងារ។»

សេវាកម្ម Smart @Home អនុញ្ញាតឱ្យអតិថិជនទទួលបានអត្ថប្រយោជន៍ជាច្រើនពីសេវាកម្ម Wi-Fi នៅតាមគេហដ្ឋានដោយមិនចាំបាច់ចំណាយថវិកា និងភាពស្មុគស្មាញនៃការតំឡើងបណ្តាញអុិនធឺណិតនៅក្នុងផ្ទះរបស់ពួកគេឡើយ។ សេវាកម្ម Smart @Home ប្រើស៊ីមទូរស័ព្ទចល័ត (Sim Cards) ដើម្បីចែកចាយសេវាអុិនធឺណិតនៅតាមគេហដ្ឋាន។
សម្រាប់ព័ត៌មានបន្ថែមសូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនSmartAxiataតាមរយៈwww.facebook.com/smartaxiataឬចូលទៅកាន់គេហទំព័រ www.smart.com.kh។