កូវីដ១៩នៅឡាវ

ឡាវបន្តបិទខ្ទប់ប្រទេសរយៈពេល ២ សប្ដាហ៍បន្តទៀត ខណៈប្រទេសជិតខាងចាប់ផ្ដើមបើកឡើងវិញ


ស្របពេលដែលប្រទេសជាច្រើននៅអាស៊ាន ចាប់ផ្ដើមបន្ធូរបន្ថយវិធានការ និងបើកប្រទេសឡើងវិញជាបណ្ដើរៗនោះ នៅប្រទេសឡាវឯណោះវិញកំពុងជួបស្ថានភាពឆ្លងកូវីដ១៩កាន់តែយ៉ាប់យឺន ដោយថ្មីៗនេះ រដ្ឋាភិបាលឡាវបានសម្រេចបន្តបិទខ្ទប់ប្រទេសរបស់ខ្លួនរយៈពេលពីរសប្តាហ៍ទៀតរហូតដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ខណៈដែលចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃ កើនដល់ជាង១ពាន់ករណីក្នុងមួយថ្ងៃ ជាចំនួនឆ្លងថ្មីច្រើនបំផុតមិនធ្លាប់ឡើយ តាំងពីប្រទេសនេះ ចាប់ផ្ដើមផ្ទុះឆ្លងរាលដាលកូវីដ១៩មក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។
មន្ត្រីប៉ូលីសឡាវ ឈរយាមនៅមហាវិធីមួយក្នុងក្រុងវៀងចន្ទន៍ប្រទេសឡាវ ស្របពេលវិធានការណ៍បិទខ្ទប់បន្តអនុវត្ត (រូបភាព៖ ស៊ីនហួរ)
ដោយ

ប្រទេស​ឡាវ​កំពុង​រង​ការ​បក់​បោក​យ៉ាង​ខ្លាំង​ពីរ​លក​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ដោយ​រដ្ឋាភិបាល​ឡាវ​បាន​ស្នើ​ឱ្យ​តំបន់​នានា​នៅ​ក្នុង​ប្រទេស​បន្ត​អនុវត្ត​វិធានការ​បង្ការ និង​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​-១៩ យ៉ាង​តឹង​រឹង​បំផុត ជា​ពិសេស​នៅ​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឡាវ បាន​និយាយ​ថា ការ​រឹត​បន្តឹង​នេះ គឺជា​ភាព​ចាំបាច់​មួយ ដើម្បី​ការពារ​ពលរដ្ឋ​ឡាវ ព្រមទាំង​ជនបរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​ឡាវ​ពីរ​លក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។

យ៉ាងណាមិញ ដើម្បី​កាត់​បន្ថយ​អត្រា​អ្នក​ឆ្លង​ថ្មី ក៏​ដូច​ជា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ ព្រមទាំង​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍ ក្រសួងសុខាភិបាល​ឡាវ ក៏​បាន​បង្កើត​ក្រុម​គ្រូពេទ្យ​ចល័ត​នៅ​តាម​បណ្តា​ស្រុក​ទូ​ទាំង​ប្រទេស ដើម្បី​បម្រើ​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់​ខ្លួន​ផង​ដែរ​។

សូម​ជម្រាប​ថា ពលរដ្ឋ​ឡាវ​ដែល​បាន​ចាក់​វ៉ាក់សាំង​ចំនួន ១ ដូ​ស មាន​ជិត ៣ លាន ៣ សែន​នាក់ ស្មើនឹង  ៤៥ ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​ខ្លួន ខណៈ​អ្នក​ចាក់​គ្រប់​ចំនួន ២ ដូ​ស មាន​ជាង ២ លាន ៨ សែន​នាក់ ស្មើ​ជាង ៣៨ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​។

គួរ​ជម្រាប​ថា ប្រទេស​ឡាវ​នឹង​សម្រេចការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​បាន​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន ៧​លាន ៣​សែន​នាក់​នៅ​ចុងឆ្នាំ​នេះ ហើយ​កំពុង​ជំរុញ​ឱ្យ​ពលរដ្ឋ​ត្រៀមខ្លួន​រៀន​រស់នៅ​ជាមួយ​កូ​វី​ដ ១៩ តាម​គន្លង​បែប​ថ្មី ដើម្បី​ចាប់ផ្ដើម​ស្ដារ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​ផង​ដែរ​។ 

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​០៣ វិច្ឆិកា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប នៅ​ក្នុង​ប្រទេស​ឡាវ បាន​កើនឡើង​ដល់ ៤​ម៉ឺន ២​ពាន់​នាក់ ខណៈ​ចំនួន​អ្នក​ស្លាប់​សរុប​កើនឡើង​ដល់ ៧៣ នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


២ថ្ងៃដំបូង ថៃទទួលបានភ្ញៀវ ៤.៥០០ នាក់ ក្នុងនោះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦នាក់

ព័ត៌មាន
ក្នុងរយៈពេល ២ ថ្ងៃដំបូងនៃការបើកដំណើរការឡើងវិញ ថៃទទួលបានភ្ញៀវទេសចរជាង ៤.៥០០ នាក់ ហើយក្នុងចំណោមភ្ញៀវទេសចរទាំងនោះ ក៏មានរកឃើញអ្នកវិជ្ជម…

តម្លៃទំនិញប្រឈមនឹងអស្ថិរភាព ក្រោយប្រជាជនចិននាំគ្នាសម្រុកទិញស្បៀអាហារស្តុកទុក

ព័ត៌មាន
ប្រជាជនចិន ពិសេសអ្នករស់នៅក្នុងក្រុងប៉េកាំង បានសម្រុកនាំគ្នាទៅទិញសម្ភារៈប្រើប្រាស់សំខាន់ៗ និងស្បៀងអាហារយកមកស្តុកទុក ក្រោយពេលដែល រដ្ឋាភិបាល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ