កិច្ចគាំទ្រនិងជំរុញវិស័យកសិកម្មកម្ពុជា

ធនាគារSMBC និងអង្គការJICA ផ្ដល់ទឹកប្រាក់១៣៥លានដុល្លារដល់ធនាគារអេស៊ីលីដា ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា


ធនាគារ SMBC និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានផ្ដល់សហហិរញ្ញប្បទានចំនួន ១៣៥លានដុល្លារអាមេរិក ដល់ធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងការគាំទ្រនិងជំរុញវិស័យកសិកម្មនៅកម្ពុជា។
ធនាគារ SMBC និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានផ្ដល់សហហិរញ្ញប្បទានចំនួន ១៣៥លានដុល្លារអាមេរិក ដល់ធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងការគាំទ្រនិងជំរុញវិស័យកសិកម្មនៅកម្ពុជា។

គម្រោងសហហិរញ្ញប្បទានរយៈពេលវែង ដែលទទួលបានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងធនាគារ SMBCនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ធនាគារ អេស៊ីលីដា ក្នុងការផ្តល់កម្ចីដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែលមានតម្រូវការឥណទាន ក្នុងការចាប់ផ្តើម និងពង្រីកផលិតកម្មកសិកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងឥណទាន ជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងធនាគារ SMBC ដើម្បីទទួលបានសហហិរញ្ញប្បទានចំនួន ១៣៥លានដុល្លារអាមេរិក សម្រាប់ផ្តល់កម្ចីដល់វិស័យកសិកម្មក្នុងប្រទេសកម្ពុជា។

ថ្លែងនាឱកាសចុះកិច្ចព្រមព្រៀងរវាងធនាគារ SMBC,ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងធនាគារ អេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជធំមួយ ដែលមានបណ្តាញប្រតិបត្តិការច្រើនជាងគេ ក្នុងប្រទេសកម្ពុជា។

ក្នុងន័យនេះ លោកបណ្ឌិតចង់គូសបញ្ជាក់ថា ភាពទូលំទូលាយនៃធនាគារ អេស៊ីលីដា និងបណ្តាញប្រតិបត្តិការដ៏សម្បូរបែបបានផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋាន ក្នុងសហគមន៍ ជាពិសេស អ្នកដែលរស់នៅជនបទ អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទរបស់ធនាគារ រួមទាំងសេវាកម្មឥណទាន ដែលមានគោលដៅសម្រាប់ពង្រឹង និងពង្រីកវិស័យកសិកម្ម នៅតាមជនបទ។

លោកបណ្ឌិត អ៊ិន ចាន់នី បានសង្កត់ធ្ងន់ទៀតថា គម្រោងសហហិរញ្ញប្បទានរយៈពេលវែង ដែលទទួលបានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ធនាគារ អេស៊ីលីដា ក្នុងការផ្តល់កម្ចីដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែលមានតម្រូវការឥណទានក្នុងការចាប់ផ្តើម និង/ឬការពង្រីកផលិតកម្មកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូល។

សូមបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាប្រជាធនាគារដ៏ធំមួយនៅកម្ពុជា ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤ ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២២ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង៨ពាន់លានដុល្លារ សមតុល្យឥណទានសរុបជិត ៦ពាន់លានដុល្លារ និងប្រាក់បញ្ញើសន្សំសរុបជិ ៦ពាន់លានដុល្លារ និងមានអតិថិជនប្រមាណជាង៣លាននាក់៕

None



អត្ថបទបន្ទាប់


ទីក្រុងម៉ូស្គូប្រាប់ជប៉ុនឲ្យបោះបង់ភាគហ៊ុនរបស់ខ្លួននៅក្នុងគម្រោងថាមពល Sakhalin2 ចោលទៅ

ក្រុមថ្នាក់ដឹកនាំសភាជាន់ទាបរបស់រុស្ស៊ី ក៏បានប្រាប់ទៅកាន់ប្រទេសជប៉ុនថា គួរតែបោះបង់ចោលចំណែកភាគហ៊ុន ដែលជប៉ុនមាននៅក្នុងគម្រោងអណ្ដូងប្រេង …

ជិត៥ខែដើមឆ្នាំនេះ មានរថយន្តអគ្គិសនីចុះបញ្ជីកើនឡើងជាង ៨០០%

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា នៅក្នុងរយៈពេលជិត៥ខែកន្លងមកនេះមានរថយន្តប្រើប្រាស់ថាមពលអគ្គិសនីបានមកចុះបញ្ជីនៅក្រសួងកើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ