វិស័យទេសចរណ៍

តើមានកត្តាអ្វីទើបធ្វើឲ្យការបញ្ចេញឥណទានក្នុងវិស័យទេសចរណ៍របស់ធនាគារ SME ទើបសម្រេចបានត្រឹមជាង៣០%?


គិតមកទល់ពេលនេះមានរយៈពេលជាង១ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលដាក់ឲ្យដំណើរការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្បីស្ដារអាជីវកម្មទេសចរណ៍ដែលបានរងគ្រោះដោយសារវិបត្តិកូវីដ១៩។ យ៉ាងណាមិញក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ សហហិរញ្ញប្បទានដែលមានទំហំ១៥០លានដុល្លារនេះ ទើបបញ្ចេញអស់ជាង៥៤លានដុល្លារ ឬស្មើនឹងជាង៣០%ប៉ុណ្ណោះ ខណៈថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានអះអាងថា ធនាគារនឹងបញ្ចេញកញ្ចប់ហិរញ្ញប្បទាននេះឲ្យអស់ត្រឹមដំណាច់ឆ្នាំ២០២៣។
ជាង១ឆ្នាំមកនេះឥណទានស្តារវិស័យទេសចរណ៍ទើបបញ្ចេញអស់ជាង៣០%ប៉ុណ្ណោះ
ដោយ

តើមានកត្តាអ្វីទើបធ្វើឲ្យការបញ្ចេញឥណទានក្នុងវិស័យទេសចរណ៍របស់ធនាគារ SME ទើបសម្រេចបានត្រឹមជាង ៣០% ដូច្នេះ?
នៅអំឡុងខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានធនាគារសហគ្រាសធុនតូច និងមធ្យម ជាសេនាធិការ បានចាប់ផ្ដើមអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ក្នុងទំហំទឹកប្រាក់សរុប ១៥០លានដុល្លារ ដើម្បីទ្រទ្រង់ និងស្តារវិស័យទេសចរណ៍ ដែលរងគ្រោះដោយសារវិបតិ្តកូវីដ១៩។ ក៏ប៉ុន្តែ អស់រយៈពេលជាង ១ឆ្នាំមកហើយ ការផ្ដល់ឥណទានសម្រាប់វិស័យទេសចរណ៍ តាមរយៈធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ទើបសម្រេចបានទំហំទឹកប្រាក់ប្រមាណ៥៤លានដុល្លារ ដែលស្មើនឹងចំនួន ៣៦% នៃទំហំទឹកប្រាក់សរុបប៉ុណ្ណោះ។

លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកត់សម្គាល់ឃើញថា បច្ចុប្បន្នការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់កម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។ បើតាមលោក លឹម អូន កត្តាងើបឡើងវិញយឺតនៃវិស័យទេសចរណ៍នេះហើយ បានធ្វើឲ្យអ្នកប្រកបរបរទេសចរណ៍ មិនសូវមានទំនុកចិត្តក្នុងការស្នើសុំឥណទានបន្ថែម ដើម្បីចាប់ផ្ដើមអាជីវកម្ម ឬពង្រីកអាជីវកម្មរបស់ពួកគេឡើងវិញ ដែលធ្វើឲ្យតម្រូវការផ្នែកឥណទានរបស់វិស័យទេសចរណ៍ តាមរយៈធនាគារ SME នេះនៅមានកម្រិតនៅឡើយ។

លោកបន្តថា ដ្បិតគម្រោងផ្ដល់ហិរញ្ញប្បទាននេះ មានដំណើរការយឺតយ៉ាវ ក៏ពិតមែន តែរាជរដ្ឋាភិបាលនៅតែបន្តអនុវត្តរហូតទាល់តែអស់ចំនួនទឹកប្រាក់១៥០លានដុល្លារនេះ។ បើតាមលោក លឹម អូន ការអនុវត្តផែនការផ្ដល់ហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍នេះ អាចនឹងបន្តអូសបន្លាយរហូតដល់ឆ្នាំក្រោយ បើសិនស្ថានភាពវិស័យទេសចរណ៍មិនមានការប្រែប្រួលខ្លាំង និងមិនសូវមានទេសចរចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជាដូចសព្វថ្ងៃ។

សូមបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូចនិងមធ្យម។ គម្រោងនេះទៀតសោត មានទំហំទឹកប្រាក់សរុបចំនួន ១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារ តាមរយៈសហគ្រាសធុនតូចនិងមធ្យម និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ចំនួន៧៥លានដុល្លារ។ ម្ចាស់អាជីវកម្មម្នាក់ អាចដាក់ពាក្យស្នើសុំកម្ចី រហូតដល់ទំហំទឹកប្រាក់ ៤០ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់ ៦,៥% និងមានរយៈពេលរហូត ៧ឆ្នាំ៕




អត្ថបទបន្ទាប់


កម្មវិធី Change Make Her៖ មូលនិធិកូកា-កូឡា សហការជាមួយអង្គការកម្ចីខ្នាតតូច Kiva ដើម្បីជួយគាំទ្រដល់សហគ្រិនប្រមាណ ៤៥.០០០ នាក់ជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ

នៅប្រទេសកម្ពុជា អង្គការកម្ចីខ្នាតតូច Kiva បានជួយសម្រួលដល់សហគ្រិនដោយផ្តល់ប្រាក់កម្ចីជាង ៦៨ លានដុល្លារអាមេរិកដល់អ្នកស្វែងរកប្រាក់កម្ចីជាង ២៤៤…

សម្តេច ហ៊ុន ម៉ាណែត៖ អាស៊ានត្រូវរកប្រភពថ្មីនៃកំណើន បើចង់ក្លាយជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក

ស្ថានប័នមូលនិធិរូបិយវត្ថុអន្តជាតិ និងធនាគារពិភពលោកកត់សម្គាល់ឃើញថា ទោះបីសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះដោយសារការគំរាបកំហែងពីជំងឺកូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ