ក្រុមតាលីបង់

ក្រុមតាលីបង់ជ្រើសក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ខណៈសមាជិកខ្លះមានឈ្មោះក្នុងបញ្ចីខ្មៅអាមេរិក


នៅមួយថ្ងៃបន្ទាប់ពីបោសសម្អាតចលនាបះបោរអស់ ព្រមទាំងបានគ្រប់គ្រងលើអាហ្វហ្កានីស្ថានយ៉ាងពេញដៃ ក្រុមតាលីបង់ បានប្រកាសពីសមាជិករបស់រដ្ឋាភិបាលបណ្តោះអាសន្នរបស់ខ្លួន ដើម្បីជាក្បាលម៉ាស៊ីនគ្រប់គ្រង និងដឹកនាំអាហ្វហ្កានីស្ថានសម្រាប់មួយរយៈពេលសិន។ សមាជិករដ្ឋាភិបាលនេះក៏មានដែរ រដ្ឋមន្ត្រីដែលមានឈ្មោះក្នុងបញ្ជីខ្មៅអាមេរិក ហើយដែលអាជ្ញាធរអាមេរិកតាមចាប់ខ្លួន ខណៈដែលរដ្ឋមន្ត្រីខ្លះទៀតត្រូវសហគមន៍អន្តរជាតិចាត់ទុកជាភេរវករ កាលពីពេលកន្លងមក។នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន​រ៉​យ​ទ័​រ​។
ក្រុម​​តាលីបង់​បាន​ចូលទៅ​កាន់​កាប់​វិមាន​ប្រធានាធិបតី​ នៅ​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន (រូបភាព៖ AP)
ដោយ

បើ​តាម​សន្និសីទ​សារព័ត៌មាន ក្នុង​ទីក្រុង​កា​ប៊ុល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧​ខែកញ្ញា អ្នកនាំពាក្យ​ក្រុម​តា​លី​បង់ បាន​អះអាង​ថា រដ្ឋាភិបាលបណ្តោះអាសន្ន​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន​នេះ នឹង​ត្រូវ​ដឹកនាំ​ដោយ​លោក ម៉ូ​ឡា ហា​សាន អា​គុន (Mullah Hasan Akhund) ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​។ ប៉ុន្តែ បុគ្គល​រូប​នេះ​ធ្លាប់​ត្រូវ​បាន​អង្គការសហប្រជាជាតិ ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប ចាត់ទុកជា​មេ​ភេរវ​ករ​មួយ​រូប​។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​កំពូល​ក្រុម​តា​លី​បង់​រូប​នេះ បាន​សម្តែង​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​ការ​គោរព​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា​នានា និង​ការ​ប្តេជ្ញា​ចិត្ត​ទាំងអស់​ដែល​មិន​ផ្ទុយ​នឹង​ច្បាប់​សាសនា​អ៊ី​ស្លា​ម​។

យ៉ាងណាមិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​កំណត់​សមាជិក​រដ្ឋាភិបាល​មួយ​ចំនួន ដែល​ដឹកនាំ​ដោយ​ក្រុម​តា​លី​បង់ ហើយ​បាន​ធ្វើការ​កត់​សម្គាល់ថា​ពុំ​មាន​ស្ត្រី​ណា​ម្នាក់ ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​នេះ​ទេ​។ ភាគី​សហរដ្ឋអាមេរិក​បាន​បន្ថែម​ទៀត​ថា ពិភពលោក​កំពុង​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ជុំវិញ​បញ្ហា​នេះ ហើយ​ជឿជាក់​យ៉ាង​មុតមាំ​ថា រដ្ឋាភិបាល​ថ្មី​នេះ​នឹង​មិន​ត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់​ដោយ​ងាយ​ឡើយ​។

សូម​ជម្រាប​ថា មិន​ត្រឹមតែ​បុគ្គល​កំពូល​របស់​រដ្ឋាភិបាលបណ្តោះអាសន្ន​អា​ហ្វ​ហ្កា​នី​ស្ថាន​នេះ​ទេ ដែល​ជា​មុខសញ្ញា​របស់​អា​មេ​រិ​ក និង​អន្តរជាតិ នៅ​មាន​បេក្ខភាព​រដ្ឋមន្ត្រី​ច្រើន​ទៀត​ដែល​ធ្លាប់ និង​នៅ​បន្ត​ស្ថិត​ក្នុង​បញ្ជីខ្មៅ​របស់​អា​មេ​រិ​ក​។ 

ក្នុង​នោះ​រួម​មាន លោក អាប់​ឌុ​ល ហ្គា​នី បា​រ៉ា​ដា (Abdul Ghani Baradar) ប្រធាន​ការិយាល័យ​នយោបាយ​តា​លី​បង់ ត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ស្តីទី​។ លោក Baradar គឺជា​បុគ្គល​មួយ​រូប ដែល​អា​មេ​រិ​ក​ធ្លាប់​តាម​ប្រមាញ់​ចាប់ខ្លួន​ដែរ និង​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ​នៅ​ប៉ា​គី​ស្ថាន​។

លោក ស៊ី​រ៉ា​ជូ​ឌី​ន អា​ខ្វា​នី (Sirajuddin Haqqani) ដែល​ជា​មុខសញ្ញា​ដ៏​សំខាន់​របស់ FBI អា​មេ​រិ​ក ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​ស្តីទី​។ អាជ្ញាធរ​អា​មេ​រិ​ក បាន​ចាត់​ទុក​លោក Haqqani ជា​ភេរវ​ករ​អន្តរជាតិ ហើយ FBI ធ្លាប់​ប្រកាស​ផ្តល់​រង្វាន់​ចំនួន ៥​លាន​ដុល្លារ​សម្រាប់​ព័ត៌មាន ដើម្បី​តាម​ចាប់​លោក Haqqani​ផង​ដែរ​។ ដោយឡែក តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្តីទី គឺជា លោក​ម៉ូ​ហា​ម៉ាត់ យ៉ា​ខុប (Mohammad Yaqoob) កូនប្រុស​របស់​ស្ថា​និក​ក្រុម​តា​លី​បង់​ផ្ទាល់​តែ​ម្តង​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃបន្ដអនុម័តថវិកាជាង ៥០០លានដុល្លារបន្ថែម ដើម្បីសង្គ្រោះសេដ្ឋកិច្ច និងប្រជាជនពីក្រញាំកូវីដ-១៩

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃនៅដើមសប្តាហ៍នេះ បានអនុម័តលើការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមចំនួន ប្រមាណ ៥២០លានដុល្លារអាមេរិកបន្ថែមទៀត ដល់ប្រជាជន ដែលរងផលប៉…

រាជរដ្ឋាភិបាលថៃ នឹងចែកឧបករណ៍តេស្តកូវីដ-១៩ ចំនួន ៨,៥លានឈុតដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋ

ព័ត៌មាន
ប្រទេសថៃ នៅមួយរយៈចុងក្រោយនេះ នៅតែបន្ដរកឃើញករណីឆ្លងកូវីដ-១៩ច្រើននៅឡើយប្រមាណជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយក្នុងនោះ តាមការយកសំណាកទៅពិនិត្យក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ