វិស័យកសិកម្មអំឡុងពេលកូវីដ-១៩

នាយករដ្ឋមន្ត្រី៖ ស្ថានភាពដ៏លំបាកនៃកូវីដ-១៩ អាចក្លាយជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម


ស្របពេលដែលវិស័យស្នូលជាច្រើន នៃសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងដាំក្បាលចុះយ៉ាងខ្លាំង ដោយសារតែបបញ្ហា កូវីដ-១៩ នោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ វាអាចជាឱកាសកាលានុវត្តភាពរបស់វិស័យកសិកម្ម ខណៈដែល បច្ចុប្បន្ន រដ្ឋាភិបាលបានប្រកាសឲ្យត្រៀមស្ដុកទុកនូវស្បៀងអាហារ ពិសេសគឺអង្ករ អំបិល និងត្រីជាដើម។ សម្តេច ហ៊ុន សែនក៏បានអំពាវនាវឲ្យប្រជាកសិករបន្ដការពង្រីកការដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វឲ្យកាន់តែច្រើនថែមទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក ជំនួសការនាំចូល។
កម្ពុជាជា​ប្រទេស​កសិកម្ម ប៉ុន្តែ ជា​រឿយៗ កសិករ​ត្អូញត្អែរ​អំពី​ការខ្វះ​ទីផ្សារ​សម្រាប់​កសិផលរបស់​ពួកគាត់។
ដោយ

ថ្លែង​នៅក្នុងសន្និសីទ​សារព័ត៌មាន​នាព្រឹក​ថ្ងៃទី ០៧ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ឲ្យមានការ​ពង្រីកការដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារ ស្របពេលដែលបច្ចុប្បន្ននេះ ការនាំចូលផលិត​ផល​ទាំងនេះ ពី​ប្រទេស​ជិតខាងត្រូវ​​បាន​បិទ ដូច្នេះវាឱកាសសម្រាប់​កសិករ​ក្នុងស្រុក។

សម្តេច ហ៊ុន សែន​ មានប្រសាសន៍ថា «អំពាវនាវ​ឲ្យប្រជាជន​ជំរុញ​ការដាំដុះ​បន្លែ​បង្ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​​កាលៈទេសៈ​ដ៏លំបាកនេះ​ ហើយពេលហ្នឹង គឺវាត្រូវប៉ាន់ ព្រោះអាមកពី​ខាងក្រៅ​វាអត់ចូលបាន! អញ្ចឹង​ប្រជាពលរដ្ឋ​ដាំឱកាសនេះ គឺល្អ​! ឥឡូវវា​ជិតដល់​ដំណាក់​កាល​ដែលត្រូវ​ដាំហើយ​បន្លែបង្ការ ចឹងបន្លែបង្ការ​ ការចិញ្ចឹមសត្វ​ ពងមាន់ ពងទា ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក។ ត្រីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទាំងត្រីងៀន​ ត្រីឆ្អើរ​ ប្រហុក​ផ្អក! លេងឲ្យវាដល់​កម្រិត»។​​ 

សម្តេច បាន​គូសបញ្ជាក់ទៀតថា នៅក្នុងកាលៈទេសៈនេះ អាចនឹង​មាន​វិស័យ​មួយចំនួន​រងផលប៉ះពាល់ ដូចជាវិស័យទេសចរណ៍ និងឧស្សាហកម្មជាដើម ប៉ុន្ដែ ពេលវេលានេះ វាគឺជាកាលានុវត្តភាព​​សម្រាប់​វិស័យកសិកម្ម​កម្ពុជា ដែលកន្លងមក​ធ្លាប់តែ​មានកំណើនយឺត នឹងស្ទុះងើបឡើងវិញ។ សម្តេចបន្តថា នៅពេលខាងមុខនេះ គេ​នឹងបាន​មើលឃើញថា វិស័យកសិកម្ម​អាចនឹងហក់​កើនឡើង​ខ្លាំង ស្របពេល​ដែល​វិស័យ​ផ្សេងទៀត​ដែលធ្លាប់តែកើនឡើងនោះ នឹងត្រូវធ្លាក់ចុះ។

នាយករដ្ឋមន្ត្រី​កម្ពុជាមានប្រសាសន៍ថា «ប៉ះពាល់ទៅលើ​​វិស័យទេសចរណ៍ ​ប៉ះពាល់ទៅលើ​វិស័យឧស្សាហកម្ម​កាត់ដេរ ប៉ុន្ដែ​មិន​ប៉ះពាល់វិស័យកសិកម្មទេ! ផ្ទុយទៅវិញ កាលានុវត្តភាព​មាន​សម្រាប់​វិស័យកសិកម្ម ដែលតម្រូវឲ្យ​ប្រជាជនយើង​ ធ្វើការដាំដុះ​នូវមុខ​ទំនិញដែលចាំបាច់​ផ្គត់ផ្គង់​ក្នុងទីផ្សារ​ក្នុងស្រុក​។»។

សម្ដេច បន្ថែមថា «កន្លងទៅ​កំណើន​ក្នុងវិស័យ​ឧស្សាហកម្ម​ វិស័យសេវា​​កើនខ្ពស់ វិស័យកសិកម្មកើនទាប​។ នៅពេល​ខាងមុខនេះ កំណើន​ក្នុង​វិស័យឧស្សហកម្ម និងសេវាធ្លាក់ចុះ ​​កំណើន​ក្នុងវិស័យ​កសិកម្ម​នឹង​ហក់ឡើង​តែម្ដង។ នេះជាឱកាស​ដែលយើង​អាចមើលឃើញ​តាំងពីឥឡូវ។»

សូមបញ្ជាក់ថា បើតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បាន​បង្ហាញថា បើទោះបីជា​កម្ពុជា​កំពុងត្រូវជួបប្រឈមនឹងបញ្ហារីករាលដាលនៃបញ្ហា Covid-19 យ៉ាងក្ដី ប៉ុន្ដែ បើមើលទៅ​លើការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទាំងផ្លូវការ និងក្រៅផ្លូវការ នៅក្នុងរយៈពេល ៣ខែ ដំបូង នៅឆ្នាំ២០២០នេះ សម្រេចបាន ៣លានតោន។ ក្នុងនោះ ការនាំចេញផ្លូវការសរុបមានជាង ១,៦ លានតោន ខណៈដែលការនាំចេញក្រៅផ្លូវការមានប្រមាណ១,៣ លានតោន។

បើតាមសម្តេចហ៊ុន សែន ថ្មីៗនេះ រាជរដ្ឋាភិបាល​ក៏បាន​ប្រកាស​បញ្ជា​​មិនឲ្យ​នាំចេញ ត្រី ស្រូវ និងអង្ករស ផងដែរ ខណៈដែលអង្ករក្រអូប​នៅតែបន្ដ​នាំចេញបាន។ វិធានការ​ទាំងនេះ គឺក្នុងគោល​ដៅ​ធានា​សន្ដិសុខស្បៀងអាហារ អំឡុងពេល​មានវិបត្តិ Covid-19 កំពុងកើតមាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លទ្ធភាពដែលកម្ពុជាអាចដាក់ប្រទេសក្នុងភាពអាសន្ន មានត្រឹម០,១%ប៉ុណ្ណោះ

ព័ត៌មាន
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងភាពអាសន្នអាចមានលទ្ធភាពត្រឹម០,១%ប៉ុណ្ណោះ មានន័យថា លុះត្រាណា ទាល់តែមានសភ…

សម្តេចតេជោ៖ មិនឲ្យរឹបអូសផ្ទះសម្បែង ឬ ដីធ្លី ក្នុងអំឡុងពេល វិបត្តិជំងឺកូវីដ១៩

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសមិនឲ្យមានការរឹបអូសផ្ទះសម្បែង ឬ ដីធ្លីនៅក្នុងអំឡុងពេលវិបត្តិវីរុសកូវីដ ១៩នោះទេ ដោយស្នើឲ្យម្ចាស់បុរីមានក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ