សេដ្ឋកិច្ចជប៉ុន

ហេតុផលអ្វីខ្លះ រុញឲ្យសេដ្ឋកិច្ចជប៉ុនដាំក្បាលចុះលើសការរំពឹងទុក នៅត្រីមាសទី៣ឆ្នាំនេះ?


សេដ្ឋកិច្ចប្រជុំជប៉ុនកំពុងដើរថយក្រោយ មិននឹកស្មានដល់ក្នុងត្រីមាសទី៣ឆ្នាំ២០២២នេះ ពោលគឺជាការធ្លាក់ចុះអាក្រក់បំផុត បើធៀបនឹងត្រីមាសកន្លងមកក្នុងឆ្នាំនេះ។ ប្រាក់យេនបន្តដាំក្បាលចុះខ្លាំងជាដើមចមធំបំផុត ដែលច្រានទម្លាក់សេដ្ឋកិច្ចជប៉ុនមកដល់កំរិតមួយនេះ។ រវាងពីខែកក្កដាដល់ខែកញ្ញា សេដ្ឋកិច្ចជប៉ុនបានដាំក្បាលចុះ ០,៣% បើប្រៀបធៀបទៅត្រីមាសទី២ឆ្នាំ២០២២នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរធំៗជាច្រើន។
សេដ្ឋកិច្ចជប៉ុនដើរថយក្រោយដល់-០,៣%ត្រីមាសទី៣ឆ្នាំនេះ!

បើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃអង្គារ សេដ្ឋកិច្ចជប៉ុនមិនបានមានកំណើនដូចការប៉ាន់ស្មានរបស់អ្នកជំនាញទេ តែបានដើរថយក្រោយទៅវិញ ដោយបានធ្លាក់ចុះក្នុងកម្រិត ០,៣% បើប្រៀបធៀបទៅត្រីមាសទី២។

គេនៅចាំបានថាកាលពីត្រីមាសទី២ ជប៉ុនមានកំណើនសេដ្ឋកិច្ចល្អ ពោលគឺពីខែកក្កដាដល់កញ្ញា ជប៉ុនសម្រេចបានកំណើន ១,៨% ជំរុញដោយការបើកប្រទេសឡើងវិញ លុបចោលអស់នូវវិធានការកូវីដ១៩ និងអនុញ្ញាតឱ្យមានការចេញចូលពីទេសចរអន្តរជាតិឡើងវិញ។

មែនទែនទៅ មកពីកត្តាផ្ទៃក្នុង ដែលប្រាក់យេនធ្លាក់ចុះខ្លាំង ជាដើមហេតុធំជាងគេធ្វើឱ្យសេដ្ឋកិច្ចជប៉ុនដើរមកដល់ដំណាក់កាលនេះ។ ប្រាក់យេនចុះថោក គឺគិតពីខែមករាដល់ខែវិច្ឆិកាមកម្ល៉េះ ដោយបានធ្លាក់ថ្លៃដល់ទៅ២០% ដោយប្រៀបធៀបជាមួយប្រាក់ដុល្លារអាមេរិក។

ការដាំក្បាលចុះនៃប្រាក់យេន កំពុងបង្កការលំបាកដល់ការនាំចេញរបស់ជប៉ុនយ៉ាងខ្លាំងដែរ។ លំបាកក៏ដោយសារតែរូបិយបណ្ណរបស់ខ្លួនមានអត្រាទាបជាងប្រាក់ដុល្លារ ធ្វើឱ្យការនាំចេញខាតបង់ប្រាក់ច្រើន។ យ៉ាងណាក៏ដោយ ការនាំចេញក្នុងត្រីមាសទី៣បានកើនឡើងបន្តិចវិញ ពោលគឺកើនឡើងជិត២% បើធៀបនឹងត្រីមាសទី២។

ចំណែកការនាំចូលបានកើនឡើងជាង ៥% បើធៀបនឹងត្រីមាសមុន។ ទោះយ៉ាងណា ដោយសារតែប្រាក់យេនចុះថោក ធ្វើឱ្យការនាំចូលមានតម្លៃខ្ពស់ តម្លៃទំនិញក៏ឡើងថ្លៃ វាបានបណ្តាលឱ្យមានការកាត់បន្ថយការប្រើប្រាស់នៅក្នុងស្រុកផងដែរ។

កត្តាផ្ទៃក្នុងមិនល្អមួយចំនួនទៀតរួមមាន ករណីឆ្លងរាលដាលកូវីដ១៩ បានហក់ឡើងជាថ្មីនៅមួយរយៈចុងក្រោយ ដែលអាជ្ញាធរជប៉ុនចាត់ទុកប្រទេសខ្លួនថា កំពុងជួបប្រទះនឹងរលកឆ្លងទី៨ បន្ថែមជាមួយនឹងអត្រាអតិផរណាកាន់តែឡើងខ្ពស់ ដោយសារសង្គ្រាមនៅអ៊ុយក្រែន។ ប្រការទាំងនេះ បានធ្វើឲ្យប្រជាជនជប៉ុន លែងសូវហ៊ានចំណាយច្រើន។ ដោយឡែក វិស័យសំណង់អចលនទ្រព្យនៅជប៉ុន ក៏បានចុះថយផងដែរ ដោយសារតែតម្លៃសាងសង់ កាន់តែកើនឡើងខ្ពស់។

គួរជម្រាបថា កាលពីចុងខែតុលារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida បានដាក់ចេញវិធាន ស្រោចស្រង់សេដ្ឋកិច្ច ដោយបានផ្តល់ទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារទៀត ទៅក្នុងកញ្ចប់ថវិកាចំណាយ ដើម្បីជួយដល់ក្រុមគ្រួសារនៅជប៉ុន បន្ធូរបន្ថយផលប៉ះពាល់នៃអតិផរណា។

បើតាមការរំពឹងទុកជាមួយនឹងថវិកាទាំងនេះ នៅត្រីមាសចុងក្រោយឆ្នាំ២០២២ សេដ្ឋកិច្ចជប៉ុនអាចនឹងស្ទុះឡើងវិញខ្លះដែរ ជាមួយនឹងការបើកទ្វារប្រទេសទទួលទេសចរពីបរទេស ព្រមទាំងយុទ្ធនាការជំរុញទេសចរណ៍ក្នុងស្រុក។ យ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ច នៅតែអះអាងថាជប៉ុននឹងទទួលរងសម្ពាធដោយចៀសមិនរួចនៅដើមឆ្នាំក្រោយ ដោយសារតែសេដ្ឋកិច្ចសកលលោកដើរថយក្រោយ ធ្វើឲ្យតម្រូវការទំនិញត្រូវធ្លាក់ចុះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន Great Wall គ្រោងបង្កើនការវិនិយោគលើរថយន្តអគ្គិសនីទ្វេដងនៅថៃ

ព័ត៌មាន
ក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនចិនធំៗបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារ និងការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃ ព្រមទាំងមានការលើកទឹកច…

សមាគមចិញ្ចឹមសត្វស្នើរដ្ឋឲ្យជួយគិតគូរតភ្លើងចូលដល់កន្លែងចិញ្ចឹមសត្វ ដែលនៅឆ្ងាយៗពីផ្លូវធំៗ

ព័ត៌មាន
បញ្ហាអគ្គិសនី គឺជាបញ្ហាថ្លៃដើមមួយ ដែលអ្នកធ្វើកសិកម្ម ពិសេសអ្នកចិញ្ចឹមសត្វជួបប្រទះនឹងការចំណាយខ្ពស់ ដូច្នេះហើយ រាជរដ្ឋាភិបាលបាននិងកំពុងរកវិធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ