សូឡា-ថាមពល​ពន្លឺ​ព្រះអាទិត្យ

កម្ពុជា​នឹង​កសាង​ឧទ្យានសូឡា​តម្លៃជិត ៨លានដុល្លារ នៅកំពង់ឆ្នាំង


ប្រទេសកម្ពុជាទើបតែទទួលបាន​ហិរញ្ញប្បទាន ដើម្បីកែលម្អ​វិស័យថាមពលរបស់ខ្លួន ជាផ្នែក​នៃ​កិច្ច​ប្រឹងប្រែង​លើកកម្ពស់​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ប្រជាជនជិត ៥លាន​នាក់ ដែលរស់នៅដោយ​គ្មាន​អគ្គិសនី។
បន្ទះ​ស្រូបពន្លឺ​ព្រះអាទិត្យ។
ដោយ

កម្ពុជានឹងប្រើប្រាស់​កម្ចី ៧,៦៤​លានដុល្លារអាមេរិក ដែល​ផ្ដល់​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​ធ្វើ​ឲ្យ​ប្រភព​ផ្គត់ផ្គង់​ថាមពល​ឲ្យ​កាន់​តែសម្បូរបែប​ថែមទៀត ដោយ​កសាង​ឧទ្យាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ (សូឡា) ដែល​មាន​សមត្ថភាព​ ១០០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។ នេះ​បើយោងតាម​ការចុះផ្សាយរបស់ Smart Energyកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៩។

ឧទ្យានថាមពល​ពន្លឺ​ព្រះអាទិត្យ ឬ​ឧទ្យានសូឡា​នេះ នឹង​ស្ថាបនា​ឡើង​ជា​ផ្នែកមួយ​នៃ​គម្រោង​ឧទ្យានសូឡាជាតិ ដែលទទួលបាន​កម្ចី ១១លានដុល្លារអាមេរិក ពីធនាគារ​អភិវឌ្ឍន៍អាស៊ី និង​ជំនួយ​ឥត​សំណង​ ៣លានដុល្លារ​អាមេរិក ពី​មូលនិធិ​អាកាសធាតុ​យុទ្ធសាស្ត្រ (Strategic Climate Fund)។ 

មូលនិធិ​ភាពជាដៃគូ​ចំណេះដឹង និង e-Asia របស់​ប្រទេសកូរ៉េខាងត្បូង នឹងផ្ដល់​ជំនួយ​ឥតសំណង​ផ្នែក​បច្ចេកទេស ៥សែនដុល្លារអាមេរិក ដើម្បី​ជួយ​ អគ្គិសនីកម្ពុជា (EDC) និង​អាជ្ញាធរ​អគ្គិសនីកម្ពុជា ដើម្បី​អភិវឌ្ឍ​សមត្ថភាព​សូឡា​របស់​ខ្លួន ។ 

ប្រទេសកម្ពុជាក៏នឹងប្រើប្រាស់ជំនួយ​ឥតសំណង​ពី​ប្រទេស​កាណាដា និង​សិង្ហបុរី ដើម្បី​ពង្រីក​សមត្ថភាព​ថាមពល​ពន្លឺ​ព្រះអាទិត្យ​របស់ខ្លួន។ គិតមកទល់​បច្ចប្បន្ន ប្រទេស​កម្ពុជា​ទើបតែ​មាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ តែ ១០មេហ្គាវ៉ាត់ ប៉ុណ្ណោះ បើ​ទោះបីជាប្រទេស​នេះ​សម្បូរ​ពន្លឺ​ព្រះអាទិត្យ​ក៏ដោយ។ ប្រទេសនេះ​មាន​សក្ដានុពល​ធ្វើ​សមាហរណកម្ម​ថាមពល​ពន្លឺ​ព្រះអាទិត្យ ២០០មេហ្គាវ៉ាត់ ទៅក្នុង​បណ្ដាញ​ផ្គត់ផ្គង់​អគ្គិសនី​ជាតិ នៅឆ្នាំ​២០២១។ 

លោក Pradeep Tharakan អ្នកជំនាញ​ផ្នែក​ការប្រែប្រួល​អាកាសធាតុ​របស់ធនាគារ អភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា ៖ «ការមានប្រភព​ថាមពល​ដែល​ធូរថ្លៃ អាចជឿជាក់បាន និង​មាន​និរន្តរភាព គឺ​សំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ នៅក្នុង​ប្រទេស​ដែលសេដ្ឋកិច្ច​លូតលាស់​លឿន ដូច កម្ពុជា»។

អ្នកជំនាញដដែល និយាយបន្តទៀតថា ៖ «ជំនួយ​របស់ធនាគារ ADB មិនត្រឹមតែ​ជួយ​ដល់​ការធ្វើ​ពិពិធកម្ម​ប្រភព​ថាមពល​របស់​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ថាមពល​ពន្លឺ​ព្រះអាទិត្យប៉ុណ្ណោះ​នោះទេ ប៉ុន្តែ ក៏នឹង​ជួយ​កម្ពុជា សម្រេច​គោលដៅ​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ស្របទៅតាម​កិច្ចព្រមព្រៀង​អាកាសធាតុ ក្រុង​ប៉ារីស ផងដែរ»៕




អត្ថបទបន្ទាប់


រដ្ឋាភិបាល​ដំឡើង​ប្រាក់​បំណាច់​សម្រាប់​ចៅក្រម​និង​ព្រះរាជអាជ្ញា​នៅ​ទូទាំង​ប្រទេស

រដ្ឋាភិបាល​កម្ពុជា​កាលពីថ្ងៃទី​២៤ ខែ​ឧសភា កន្លង​ទៅ​​នេះ បាន​​ចេញ​អនុក្រឹត្យ​ថ្មី​មួយ​ ដំឡើង​ប្រាក់​បំណាច់​សម្រាប់​ចៅក្រម​និង​ព្រះរាជអាជ្…

តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​សហជីព​៦​រូប ក្នុងសំណុំរឿង​សោកនាដកម្ម​ផ្លូវ​វេង​ស្រេង

ចៅក្រម​សាលាឧទ្ធរណ៍ នៅថ្ងៃ​អង្គារ​នេះ បាន​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​សហជីព​ធំៗ​ចំនួន​៦​រូប បន្ទាប់ពី​ត្រូវ​បាន​រក​ឃើញ​មាន​ទោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ