Advertisement
វៀតណាម​ច្នៃសំរាម​ទៅជាអគ្គិសនី

ចិន វិនិយោគរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅវៀតណាម


ក្រុមហ៊ុនចិន ធំមួយ ដែលដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅវៀតណាម កាលពីឆ្នាំមុននោះ បច្ចុប្បន្នរោងចក្រនេះ មាន សមត្ថភាព បញ្ចេញថាមពលអគ្គិសនី បានជាង ១២លាន គីឡូវ៉ាត់ម៉ោង ក្នុងរយៈពេល៣ខែ ដើម្បីផ្គត់ផ្គង់ការប្រាស់ដល់ប្រជាពលរដ្ឋក្នុងប្រទេស វៀតណាមប្រមាណ ១.៧០០ គ្រួសារ។ នេះបើតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មានចិន CCTV។
ចិន វិនិយោគរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅវៀតណាម (http://ven.vn)
ដោយ
Advertisement

ស្ថិតនៅ ទីក្រុង​ ខេន ធូ ដែលជាទីក្រុង​ធំជាងគេ​បង្អស់​នៃប្រទេសវៀតណាម រោងចក្រ​ផលិតថាមពល​បៃតង ដែលបំប្លែង​​កាកសំណល់​តាមផ្ទះ ឲ្យទៅជា​ថាមពលអគ្គិសនីប្រើប្រាស់ ដោយគ្មាន​ការបំភាយ​ក្លិន​ចេញក្រៅនោះឡើយ ហើយវាត្រូវបានគេចាត់ទុកថា ជាគម្រោង​គំរូមួយ ស្ថិតនៅក្រោម​គម្រោង​ខ្សែក្រវាត់មួយ និងផ្លូវ​មួយ​របស់ចិន។

ពីមុន ប្រជាជនវៀតណាម​តែង​ចោល ឬប្រមូលសំរាមដុត ពិសេស​សម្បកដូងតែម្ដង តែពេលនេះ ឡានដឹកសំរាម នៅទីក្រុង​ ខេន ធូ តែងតែចេញ​ប្រមូល​សំរាម ទាំងនោះ យ៉ាងទៀតទាត់ ដើម្បី​យកទៅ​រោងចក្រកែច្នៃ​​របស់ពួកគេ។ 

តាម​ប្រភពព័ត៌មាន​បាន​ឲ្យដឹងទៀតថា តាម​រយៈរោង​ចក្រ​កែច្នៃសំរាមនេះ សម្បកដូង ​៤ផ្លែ អាច​ផលិត​ចេញជា​ថាមពល​អគ្គិសនីប្រើប្រាស់​ជាមួយនឹង​កង្ហារ បាន​រហូតដល់​ ៤ម៉ោង។

ក្រៅពីកែច្នៃសំរាម​ទៅជា​ថាមពលអគ្គិសនីហើយនោះ រោងចក្រនេះ​ ក៏អាចកែច្នៃសំរាម ទៅជា​ផលិតផល​ប្រើប្រាស់​ដទៃទៀតផងដែរ។

ត្រូវបាន​ដាក់​ឲ្យប្រើប្រាស់​កាលពី​ចុងឆ្នាំ​២០១៨ រោងចក្រកែច្នៃសំរាមនេះ បាន​ប្រមូលសំរាម​កែច្នៃ​បានជាង ៥ម៉ឺន ៦ពាន់តោន ដោយក្នុងនោះ សំរាម​ភាគច្រើ​ន​ប្រមាណ ៦០% ប្រមូលមកពី ក្រុង ខៅ ធូ។

អ្នកជំនាញ បានបញ្ជាក់ថា វាពិតជាមានការលំបាកណាស់ សម្រាប់ប្រទេស​តំបន់ដីសណ្ដ​ទន្លេមេគង្គ ដូចជាវៀតណាម ក្នុងការ​អភិវឌ្ឍ​វារីអគ្គិសនី ដោយសារតែ​សណ្ឋាន​ដីរាបស្មើ បណ្ដាញខ្សែទន្លេ​ញឹក និងទឹកហូរធ្លាក់តិច។

យ៉ាងណាមិញ បច្ចេកវិទ្យា​រោងចក្រ​ថាមពល​បៃតង ដែល​ក្រុមហ៊ុនចិន បាននាំមកប្រទេស​វៀតណាម​នោះ គឺជា​គំរូ​ការអភិវឌ្ឍបៃតងមួយ​​ក្នុងប្រទេស​វៀតណាម និងត្រូវបាន​គេមើលឃើញថា នឹង​ជួយទាញមកនូវ​សក្ដានុពល​យ៉ាងធំធេង៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដា រំពឹងប្រាក់ចំណេញ ១០០ លានដុល្លារ នៅឆ្នាំនេះ ខណៈឆ្នាំមុនចំណេញបាន ៨៤ លានដុល្លារ

ព័ត៌មាន
អេស៊ីលីដា ដែលជាធនាគារធំជាងគេមួយនៅកម្ពុជានោះ រំពឹងថា ប្រាក់ចំណេញរបស់ខ្លួន នឹងកើនឡើងដល់១០០ លានដុល្លារអាមេរិក នៅឆ្នាំ២០១៩នេះ ពោលគឺ...

ឧកញ៉ា សៀ ឫទ្ធី ផ្តល់​គន្លឹះ​សំខាន់​ដើម្បី​កុំ​ឱ្យ​ចាញ់​បោក​ឈ្មួញ​អចលន​ទ្រព្យ​ទុច្ចរិត

ព័ត៌មាន
ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group ដែល​គេ​ស្គាល់​ថា​ជា​សេដ្ឋី​អចលនទ្រព្យ​ល្បី​ឈ្មោះ​​​នៅ​កម្ពុជា លោក​ឧកញ៉ា សៀ ឫទ្ធី ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ