
សារព័ត៌មាន Eco-Business ចុះផ្សាយថា រោងចក្រថាមពលពន្លឺព្រះអាទិត្យ មានតម្លៃ ៩,២លានដុល្លារ និងជាការវិនិយោគនិងសាងសង់ដោយក្រុមហ៊ុន SUNSEAP ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
នៅពេលដាក់ឲ្យដំណើរការនៅខែសីហា ឆ្នាំ២០១៧ រោងចក្រនេះនឹងផ្គត់ផ្គង់អគ្គិសនីបាន ១ភាគ៤នៃតម្រូវការអគ្គិសនីទាំងអស់នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលស្ថិតនៅជាប់ព្រំដែនវៀតណាមនេះ។
ជាងនេះទៅទៀត រោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនេះ ក៏នឹងជួយកម្ពុជាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បាន ៥៥០០តោនក្នុងមួយឆ្នាំ ផងដែរ។
គម្រោងវិនិយោគលើកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនេះ ផ្ដល់ហិរញ្ញប្បទានដោយកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអាកាសធាតុកាណាដាសម្រាប់វិស័យឯកជន នៅអាស៊ី និងវិនិយោគិនឯកជន៕