ម្រេចកំពត

ប្រធានសមាគមម្រេចកំពត៖ ម្ចាស់ចម្ការម្រេច​ធំៗ​មួយចំនួន​បានបោះបង់ការដាំម្រេច ព្រោះក្ស័យធន


ថ្នាក់ដឹកនាំសមាគមម្រេចកំពតបានបញ្ជាក់ប្រាប់ ខេមបូណូមីស ថា យ៉ាងហោចណាស់មកទល់ពេលនេះ មានកសិករដែលជាម្ចាស់ចម្ការម្រេចកំពតប្រមាណ ៦០គ្រួសារហើយ ដែលបានបោះបង់ចោលការដាំដុះម្រេច ដោយសារតែក្ស័យធន ហើយពួកគេក៏បានងាកទៅរកធ្វើមុខរបរផ្សេងវិញ។ បើតាមតំណាងសមាគមម្រេចកំពតបញ្ជាក់ថា ភាគច្រើនអ្នកក្ស័យធនទាំងនោះ គឺជាម្ចាស់ចម្ការម្រេចខ្នាតធំៗតែម្ដង មិនសូវមានកសិករខ្នាតតូចៗនោះទេ។
កសិករ​ប្រមូល​ផល​ម្រេច​ នៅ​ខេត្ត​កំពត។
ដោយ

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានអះអាងប្រាប់ខេមបូណូមីសថា មានកសិករដាំម្រេចខ្នាតធំៗមួយចំនួននៅឆ្នាំនេះ បានសម្រេចបោះបង់របរដាំម្រេចទៅប្រកបការងារផ្សេងវិញ។ ការបោះបង់នេះ គឺដោយសារកសិករទាំងនោះជួបវិបត្តិហិរញ្ញវត្ថុ ដែលនាំឲ្យពួកគេខ្វះលទ្ធភាពក្នុងការបន្តរបរដាំដុះម្រេចមួយនេះ ព្រោះការដាំដុះ និងមើលថែទាំម្រេចនេះ គឺត្រូវចំណាយដើមទុនច្រើនគួរសមដែរ។

ប្រធានសមាគមម្រេចកំពតរូបនេះបានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នសមាគម និងក្រុមហ៊ុននាំចេញម្រេចកំពតបាន និងកំពុងរៀបចំយុទ្ធសាស្ត្រ និងប្រព័ន្ធលក់តាមអនឡាញក្នុងការជំរុញទីផ្សារម្រេចកំពតឲ្យកាន់តែធំជាងមុន ដើម្បីជួយដល់កសិករទាំងខ្នាតតូច និងខ្នាតធំ ខណៈបច្ចុប្បន្នការរៀបចំយុទ្ធសាស្ត្រទាំងនេះជិតរួចរាល់ហើយ។ 

បើតាមលោក ងួន ឡាយ បញ្ហាអាកាសធាតុបានបង្កឲ្យមានភាពយឺវយ៉ាវក្នុងការប្រមូលផលម្រេចកំពតនៅឆ្នាំនេះ ដោយបច្ចុប្បន្នការប្រមូលផលម្រេចទើបសម្រេចបានប្រមាណ២០% ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០២០ ការប្រមូលផលម្រេចកំពតបានចប់រួចរាល់នៅត្រឹមខែមិថុនា នេះ។ អ្នកជំនាញរូបនេះវាយតម្លៃថា ទិន្នផលម្រេចឆ្នាំនេះ អាចប្រហាក់ប្រហែលនឹងឆ្នាំមុន ឬធ្លាក់ចុះតិចតួច ដោយសារឆ្នាំនេះចម្ការម្រេចនីមួយៗហាក់ផ្តល់ទិន្នផលទាប។

បើតាមសមាគមម្រេចកំពតបានឲ្យដឹងថា ជាទូទៅម្រេចកំពត ដែលជាម៉ាកសម្គាល់ភូមសាស្ត្រនេះ អាចនាំចេញបានក្នុងរង្វង់ប្រមាណ៧០តោនក្នុងមួយឆ្នាំៗ ហើយសម្រាប់ឆ្នាំនេះ រំពឹងថា នឹងអាចនាំចេញបានក្នុងរង្វង់ប្រហាក់ប្រហែលនេះដែរ។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្នុងរយៈពេល៥ខែឆ្នាំ២០២១ ការនាំចេញម្រេចរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជិត៧ពាន់តោន កើនឡើងប្រមាណ៥០% បើធៀបនឹងឆ្នាំមុន ដែលមានប្រមាណជាង៤ពាន់តោន៕

None



អត្ថបទបន្ទាប់


កម្ពុជាកំពុងតាមដានយ៉ាងហ្មត់ចត់ ក្រោយក្រុមហ៊ុន KrisEnergy ប្រកាសអស់លទ្ធភាពសងបំណុល

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពលបានអះអាងថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហារបស់ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សិង្ហបុរី Kris…

តើគួរវិនិយោគលើដីធ្លី ឬផ្ទះសម្បែង? អ្នកឧកញ៉ា សៀ ឫទ្ធី ផ្ដល់គំនិតគន្លឹះមួយចំនួនសម្រាប់ពិចារណា

ការវិនិយោគលើវិស័យអចលនទ្រព្យ បានក្លាយជាការវិនិយោគដ៏ពេញនិយមមួយសម្រាប់អ្នកមានធនធាននៅកម្ពុជា។ ប៉ុន្ដែ ការវិនិយោគលើវិស័យនេះ ក៏ប្រឈមនឹងហាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ