ម្រេចកំពត

ការនាំចេញម្រេចកំពត មិនប៉ះពាល់ដោយសារវិធានការបិទខ្ទប់ទេ


ប្រធានសមាគមម្រេចកំពតកម្ពុជាបានកត់សម្គាល់ឃើញថា ដំណើរការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ២០២១ នៅតែមានស្ថានភាពល្អប្រសើរ បើធៀបនឹងឆ្នាំ២០២០ បើទោះបីជាមួយរយៈកន្លងមកនេះ កម្ពុជាមានការដាក់ចេញវិធានការបិទខ្ទប់ក៏ដោយ ក៏វាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារ ក៏ដូចជាការនាំចេញម្រេចកំពតនោះដែរ។
កសិករ​ប្រមូល​ផល​ម្រេច​ នៅ​ខេត្ត​កំពត។
ដោយ

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតកម្ពុជាបានអះអាងថា ការបិទខ្ទប់ភូមិរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដោយសារការរីករាតត្បាតនៃជំងឺកូវីដ-១៩ មិនបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញម្រេចកំពតនោះទេ។ ពោលគឺការនាំចេញម្រេចកំពតក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នៅតែរក្សាដំណើរការល្អប្រសើរបើធៀបនឹងឆ្នាំមុនៗ។

បើតាមលោក ងួន ឡាយ ម្រេចកំពតឆ្នាំនេះហាក់មានទីផ្សារល្អប្រសើរជាងឆ្នាំ២០២០ ដ្បិតមានក្រុមហ៊ុនធំៗជាច្រើនបានចុះកិច្ចសន្យាទិញម្រេចពីកសិករ។ ហើយតម្លៃសម្រេចគឺនៅដដែល មិនប្រែប្រួលទេ ដោយម្រេចខ្មៅ១គីឡូក្រាមលក់ចេញក្នុងតម្លៃ១៥ដុល្លារ ម្រេចក្រហម១គីឡូក្រាម២៥ដុល្លារ និងម្រេចស១គីឡូក្រាម២៨ដុល្លារ។ 

ប្រធានសមាគមម្រេចកំពតរូបនេះ បានគូសបញ្ជាក់បន្ថែមថា ពាក់ព័ន្ធទិន្នផលម្រេចកំពតនៅឆ្នាំនេះ ក៏មិនមានអ្វីប្រែប្រួលនោះដែរ បើធៀបនឹងឆ្នាំមុន។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទសម្រាប់អ្នកដាំម្រេចនៅឆ្នាំនេះ គឺភាពយឺតយ៉ាវក្នុងការប្រមូលផល។ ជាក់ស្តែងមកទល់ពេលនេះ ម្រេចកំពតទើបប្រមូលផលបានប្រមាណ ៥%ទៅ១០% តែប៉ុណ្ណោះ។ ភាពយឺតយ៉ាវនេះ គឺដោយសារកត្តាអាកាសធាតុមិនអំណោយ និងការពន្យាពេលដាំដុះជាដើម។

បើទោះបីជាម្រេចកំពតនៅរក្សាបានកំណើននាំចេញល្អ ក៏ពិតមែន ប៉ុន្ដែ បើមើលទៅលើការនាំចេញម្រេចជារួមក្នុងរយៈពេល៤ខែនៅក្នុង ឆ្នាំ២០២១ សម្រេចបានជាង ១ម៉ឺន៥ពាន់តោន ធ្លាក់ចុះជាង៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ផលិតផលម្រេចកម្ពុជានាំចេញទៅចំនួន ១២ប្រទេសរួមមាន ប៊ែលហ្សិក, សាធារណរដ្ឋឆេក, បារាំង, អាល្លឺម៉ង់ និងជប៉ុនជាដើម។

គួររំលឹកថា កាលពីឆ្នាំ២០២០ ការនាំចេញម្រេចកំពតសម្រេចបានប្រមាណ៧០តោន ខណៈឆ្នាំនេះសមាគមម្រេចកំពត រំពឹងថា អាចប្រមូលផលបានចន្លោះពី៩០ ទៅ១០០តោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មានលុយត្រឹម $200 ដុល្លាជាងក៏អាចទិញរថយន្តថ្មីជិះបានដែរ!

ព័ត៌មាន
បច្ចុប្បន្នយើងសង្កេតឃើញថា ទីផ្សាររថយន្តថ្មីក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងតែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែតម្លៃរថយន្តថ្មីមានតម្លៃប្រហ…

ព្យុះកូវីដ-១៩ ធ្ងន់ធ្ងរនៅឥណ្ឌា កំពុងធ្វើឲ្យប៉ះពាល់ពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា

ព័ត៌មាន
ក្រោយពីប្រទេសឥណ្ឌាមានការផ្ទុះរីករាលដាលឆ្លងកូវីដ-១៩ ខ្លាំង កម្ពុជាថ្មីៗនេះ ក៏បានសម្រេចហាមឃាត់ការធ្វើដំណើរពីឥណ្ឌា និងបានផ្អាកបណ្ដោះអាសន្នការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ