វិស័យទេសចរណ៍

អ្នកជំនាញអះអាងថា កម្ពុជា នៅតែជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរបរទេស ទោះកំពុងរងការឈ្លានពានពីថៃ ក៏ដោយ


ការឈ្លានពានទាំងកំរោលរបស់យោធាល្មោភសង្គ្រាមថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលបានអូសបន្លាយអស់រយៈពេលជាង ២សប្តាហ៍មកនេះ ចង់ ឬមិនចង់ វានឹងជំរុញឱ្យភ្ញៀវទេសចរអន្តរជាតិមួយចំនួនមានភាពភ័យខ្លាចក្នុងការមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា និង ថៃ។
វិស័យទេសចរណ៍
ដោយ

តែយ៉ាងណាមន្ត្រី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍បានអះអាងថា កម្ពុជា នៅតែជាគោលដៅទេសចរណ៍ ដែលមានសុវត្ថិភាពសម្រាប់ទទួលភ្ញៀវទេសចអន្តរជាតិ ចូលមកកម្សាន្ត ដ្បិតថា តំបន់ទេសចរណ៍ជាច្រើនរបស់កម្ពុជា មិនស្ថិតនៅជិតព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានជម្លោះនោះទេ ខណៈបច្ចុប្បន្នខេត្តគោលដៅទេសចរណ៍មួយចំនួននៅតែទទួលបានភ្ញៀវទេសចរអន្តរជាតិ ចូលមកលេងកម្សាន្តជាហូរហែ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានវាយតម្លៃថា តាមរយៈបញ្ហាសង្រ្គាមឈ្លានពានទាំងកំរោលរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា នាពេលបច្ចុប្បន្ននេះ ចង់ ឬមិនចង់វាបានប៉ះពាល់យ៉ាងខ្លាំងដល់ចរន្តសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍កម្ពុជា នៅក្នុងរដូវសម្បូរភ្ញៀវទេសចរនាចុងឆ្នាំនេះ ដោយសារភ្ញៀវទេសចរបរទេសមួយចំនួនហាក់ភ័យខ្លាចមិនហ៊ានចូលមកកម្សាន្តនៅកម្ពុជា ក្រោយទទួលព័ត៌មានអំពីបញ្ហាជម្លោះដ៏ក្តៅគគុករវាងកម្ពុជា-ថៃ។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ អ្វីដែលកម្ពុជា អាចបន្តធ្វើបាន​ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា គឺការផ្សព្វផ្សាយនូវព័ត៌មានពិតទៅកាន់ពិភពលោក និងផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជា ដែលនៅតែជាគោលដៅមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរចូលមកកម្សាន្ត ជាពិសេសគោលដៅទេសចរណ៍សំខាន់ៗ ដែលជាបេះដូងរបស់កម្ពុជា ដ្បិតថា សង្រ្គាមនេះ គឺស្ថិតនៅតំបន់មួយចំនួន នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ តែប៉ុណ្ណោះ។

​ជាមួយគ្នានេះ លោក ធិម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានអះអាងថា បច្ចុប្បន្នតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរក្នុងខេត្តសៀមរាប នៅតែទទួលបានភ្ញៀវទេសចរអន្តរជាតិ មកលេងកម្សាន្តក្នុងរង្វង់ជាង២ពាន់នាក់ក្នុង១ថ្ងៃ បើទោះបីជាកម្ពុជា ស្ថិតក្នុងវិបត្តិសង្រ្គាមឈ្លានពានពីយោធាថៃ យ៉ាងណាក្តី។ តែយ៉ាងណាលោកទទួលស្គាល់ថា ចរន្តរភ្ញៀវទេសចរ ដែលខេត្តសៀមរាបទទួលបាននៅរដូវសម្បូរភ្ញៀវឆ្នាំនេះហាក់មានការធ្លាក់ចុះតិចតួច បើធៀបនឹងឆ្នាំមុន ដោយសារការបិទច្រកព្រំដែនគោករវាងកម្ពុជា-ថៃ។ បើតាមប្រធានមន្ទីរទេសចរណ៍រូបនេះ ក្រសួងទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ​កំពុងរៀបចំឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយទៅកាន់ពិភពលោកអំពីគោលដៅទេសចរណ៍ខេត្តសៀមរាប ដែលមានសុវត្ថិភាពខ្ពស់សម្រាប់ភ្ញៀវទេសចរអន្តរជាតិ មកលេងកម្សាន្ត។

​មិនខុសគ្នានោះទេ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអះអាងដែរថា ទោះកម្ពុជា កំពុងរងការឈ្លានពានពីយោធាថៃ ក៏ពិតមែន តែវាមិនបានធ្វើឱ្យប៉ះពាល់ដល់ចរន្តភ្ញៀវទេសចរចូលមកលេងកម្សាន្តនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះនោះទេ។ យ៉ាងណាមិញស្របពេលបុណ្យចូលឆ្នាំសកលខិតជិតចូលមកដល់ផងនោះ ប្រធានមន្ទីរទេសចរណ៍រូបនេះ បានឱ្យដឹងថា កន្លែងស្នាក់នៅតាមតំបន់កោះនានា ក្នុងខេត្តព្រះសីហនុ ទទួលបានការកក់ពីភ្ញៀវទេសចរបរទេសស្ទើរពេញៗអស់ហើយ។

​ស្ថិតិទេសចររបស់ក្រសួងទេសចរណ៍ បានបង្ហាញថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជិត៥លាន២សែននាក់ ដោយក្នុងនោះភ្ញៀវទេសចរចិនមានចំនួនច្រើនជាងរហូតដល់១លាន១សែននាក់ កើនឡើងជិត៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤៕




អត្ថបទបន្ទាប់


តើការផ្គត់ផ្គង់សាច់មានការកើនឡើងយ៉ាងណា ក្រោយពលរដ្ឋភៀសសឹកកើនឡើងដល់ជាងកន្លះលាននាក់?

ការឈ្លានពាន និងការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃរបស់យោធាថៃ មកលើកម្ពុជា បានបង្ខំឱ្យពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនជាង៥២ម៉ឺននាក់ចាកច…

ឧត្តមសេនីយ៍រុស្ស៊ីម្នាក់បានស្លាប់ដោយសារការផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តនៅទីក្រុងមូស្គូ

គ្រាប់បែកបង្កប់ក្នុងរថយន្ត ១គ្រឿងបានផ្ទុះឡើង និងបានសម្លាប់ឧត្តមសេនីយ៍រុស្ស៊ីម្នាក់កាលពីថ្ងៃចន្ទ ទី២២ ធ្នូ ដែលនេះជាការសម្លាប់មន្ត្រីយោធាជាន់ខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ