អាមេរិកទំនងជាមិនហៅមេដឹកនាំហុងកុងទៅចូលរួមកិច្ចប្រជុំAPEC!

អាមេរិកនឹងមិនអញ្ជើញមេដឹកនាំហុងកុងដែលខ្លួនបានដាក់ទណ្ឌកម្ម ចូលរួមកិច្ចប្រជុំAPECឡើយ


ជំនួយការសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីររូបបានអះអាងរកាលពីថ្ងៃសុក្រ ទី ២៨ កក្កដា ថា អាមេរិកនឹងមិនអញ្ជើញមេដឹកនាំប្រតិបត្តិទីក្រុងហុងកុង លោក ចន លី (Jonh Lee) ដែលអាមេរិកបានដាក់ទណ្ឌកម្ម ធ្វើដំណើរមកកាន់ទីក្រុងSan Francisco ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅខែវិច្ឆិកាខាងមុខនេះឡើយ។ ខាងភាគីចិន ក៏បានសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចរបស់សហរដ្ឋអាមេរិកនេះ។
អាមេរិកទំនងជាមិនហៅមេដឹកនាំហុងកុងទៅចូលរួមកិច្ចប្រជុំAPEC!
ដោយ

សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែមិថុនាថា សមាជិកព្រឹទ្ធសភាមួយក្រុមមកពីបក្សសាធារណរដ្ឋរួមទាំងលោក Marco Rubio ផងបានផ្ញើលិខិតមួយច្បាប់ទៅក្រសួងការបរទេសអាមេរិកដើម្បីជំរុញឱ្យមានការហាមឃាត់លោក ចន លី មិនឱ្យចូលរួម។ យ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍កាសែត The Washington Post បានរាយការណ៍ដោយស្រង់សំដីមន្ត្រីអាមេរិកថា ការសម្រេចចិត្តបានធ្វើហើយ។ មួយថ្ងៃក្រោយមកគឺនៅថ្ងៃសុក្រ ជំនួយការសមាជិកសភាអាមេរិកពីររូបបានបញ្ជាក់ប្រាប់រ៉យទ័រថា ក្រសួងការបរទេសបានជូនដំណឹងដល់សមាជិកសភាថា លោកលីនឹងមិនត្រូវបានគេអញ្ជើញទេ។

នៅឆ្នាំនេះ អាមេរិកត្រូវធ្វើជាប្រធានប្តូរវេនដើម្បីរៀបចំកិច្ចប្រជុំAPEC ដែលនឹងប្រព្រឹត្តធ្វើឡើងនៅទីក្រុង San Francisco ក្នុងនោះហុងកុងក៏ជាសមាជិកនៃក្របខណ្ឌដៃគូសេដ្ឋកិច្ចAPECនេះដែរ។ ប៉ុន្តែទោះជាយ៉ាងណា មេដឹកនាំហុងកុងលោក ចន លី ដែលគេស្គាល់ថាជាមនុស្សដែលស្និទ្ធនឹងរដ្ឋាភិបាលទីក្រុងប៉េកាំងនោះ ត្រូវបានអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ២០២០។ ទណ្ឌកម្មនោះគឺសំដៅទៅលើសកម្មភាពរបស់លោកដែលដាក់ចេញច្បាប់សន្តិសុខជាតិហុងកុង«ដ៏តឹងរ៉ឹង»។

ទន្ទឹមគ្នានេះ លោក Marco Rubio ដែលជាសមាជិកព្រឹទ្ធសភាម្នាក់ក្នុងចំណោមសមាជិកផ្សេងទៀត ដែលបានដាក់លិខិតស្នើមិនឱ្យលោកលីចូលរួមនោះ បានឱ្យរ៉យទ័រដឹងថា «វាជាការធ្វើមួយដ៏ត្រឹមត្រូវ»។ ការអញ្ជើញបុគ្គល ដែលជាប់ទណ្ឌកម្មរឿងរំលោភសិទ្ធមនុស្ស គឺជារឿងដែលមិនគួរធ្វើឡើងទេ។ គួរជម្រាបថា កាលពីឆ្នាំ២០២០ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា លោកលីបានជាប់ពាក់ព័ន្ធនឹងរឿង«ការចាប់ខ្លួន បង្ខិតបង្ខំ ឃាត់ខ្លួនឬដាក់គុក» លើអ្នកតវ៉ាហុងកុងជាច្រើន ដែលតវ៉ាប្រឆាំងនឹងច្បាប់សន្តិសុខជាតិដែលខ្លួនឯងផ្ទាល់ជាអ្នកដាក់ចេញ។

ទោះយ៉ាងណា ទាក់ទិននឹងរឿងខាងលើអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ បាននិយាយថា ការចូលរួមរបស់គណៈប្រតិភូទាំងអស់ក្នុងព្រឹត្តិការណ៍ APEC គឺស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិកនិងឈរលើមូលដ្ឋានស្មារតី និងគោលការណ៍របស់ APEC។ អ្នកនាំពាក្យថា «យើងនឹងធ្វើការជាមួយហុងកុង និងប្រទេសចិនដើម្បីធានាបាននូវការចូលរួមដ៏សមស្របនៅ San Francisco»។ ប៉ុន្តែគេមិនបានបញ្ជាក់ថា តើលោកប្រធានាធិបតីអាមេរិកបានផ្ញើសំបុត្រអញ្ជើញសម្រាប់កិច្ចប្រជុំនេះហើយឬយ៉ាងណា។

ជាមួយគ្នានេះដែរ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅវ៉ាស៊ីនតោនបានសំដែង«ការជំទាស់យ៉ាងដាច់អហការ»ចំពោះការសម្រេចចិត្តនេះ។ លោកថា «នេះបានរំលោភលើច្បាប់របស់APEC និងធ្វើឱ្យបាក់បែកការប្តេជ្ញាចិត្តកសាងAPECរបស់អាមេរិកទៅវិញទេ»៕




អត្ថបទបន្ទាប់


តើប្រទេសចិនកំពុងដាក់ចេញនូវវិធានការអ្វីខ្លះ ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យដែល កំពុងតែធ្លាក់ចុះរស់ឡើងវិញ?

ព័ត៌មាន
ប្រទេសចិនកំពុងធ្វើការផ្លាស់ប្តូរវិធានការមួយចំនួន ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យដែលកំពុងតែធ្លាក់ចុះឲ្យរស់ឡើងវិញ ដោយបានបន្ធូរបន្ថយច្បាប់មួយចំ…

ADB អនុម័តកម្ចី១០០លានដុល្លារជូនកម្ពុជា ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្ម

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន នៅថ្ងៃទី០១ ខែសីហានេះ បានអនុម័តប្រាក់កម្ចីចំនួន ១00 លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ