វៀតណាម-ចិន

ហេតុអ្វីផ្លែស្រកានាគ និងទុរេនវៀតណាមប្រឈមនឹងហានិភ័យលើសតម្រូវការនៅឆ្នាំនេះ?


ដំណាំសក្ដានុពលដ៏សំខាន់របស់វៀតណាម គឺស្រកានាគ និងទុរេន កំពុងប្រឈមនឹងបញ្ហាទីផ្សារ ដោយសារតែកន្លងមកដំណាំទាំងនេះ វៀតណាមនាំចេញក្នុងចំនួនដ៏ច្រើនទៅកាន់ទីផ្សារចិន ប៉ុន្ដែ បច្ចុប្បន្ននេះ ប្រទេសចិនក៏មានការបង្កើនដាំដុះដំណាំនេះនៅក្នុងស្រុករបស់ខ្លួនកាន់តែច្រើនដូចគ្នាដែរ។ ដូច្នេះ គេរំពឹងថា ផ្លែស្រកានាគវៀតណាមអាចនឹងប្រឈមហានិភ័យផ្គត់ផ្គង់លើតម្រូវការ ខណៈដែលទុរេនវិញ ទំនងមានក៏នឹងមានការធ្លាក់ថ្លៃផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកវៀតណាម VN Express។
ផ្លែស្រកានាគ និងទុរេនវៀតណាមប្រឈមនឹងហានិភ័យលើសតម្រូវការ រូបភាព VN Express

កាលពីខែមុន ប្រទេសចិនបានប្រកាសថា ទិន្នផលផ្លែស្រកានាគរបស់ខ្លួន បានកើនដល់ប្រមាណ ១លាន៦សែនតោនឯណោះ ពោលគឺមានច្រើនជាងទិន្នផលរបស់វៀតណាមដល់ទៅ ២០ម៉ឺនតោន ខណៈតួលេខពីគយចិនវិញ បង្ហាញថា ក្នុងមួយឆ្នាំ ប្រទេសចិនមានតម្រូវការផ្លែស្រកានាគប្រមាណ ២លានតោន។

ទាក់ទងនឹងផ្លែទុរេនវិញ ប្រទេសចិនមានការនាំចូលប្រមាណ ៨០ម៉ឺនតោន ដែលមានតម្លៃដល់ទៅ ៤ពាន់លានដុល្លារកាលពីឆ្នាំមុន។ ប៉ុន្ដែ បើតាមអ្នកជំនាញ នៅឆ្នាំនេះ ប្រទេសចិនទំនងជានឹងនាំចូលតិចជាងមុន ដ្បិតថាកសិករនៅក្នុងប្រទេសនេះ បានដកពិសោធន៍បានដោយជោគជ័យលើការដាំដុះផ្លែឈើប្រភេទនេះ នៅក្នុងតំបន់ភាគខាងត្បូងរបស់ខ្លួន បន្ទាប់ពីបានសាកល្បងបរាជ័យអស់ជាច្រើនឆ្នាំកន្លងមក។

បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន នៅក្នុងខេត្ត ហៃណាបានរាយការណ៍ថា ខេត្តភាគខាតត្បូងនៃប្រទេសរបស់ខ្លួន កំពុងដាំដុះទុរេនជាង ២ពាន់ហិកតា ដែលអាចផ្ដល់ទិន្នផលបានប្រមាណ៤ម៉ឺន៥ពាន់ ទៅ៧ម៉ឺន៥ពាន់តោន ហើយរំពឹងថា នឹងអាចបេះលក់បាននៅក្នុងឆ្នាំ២០២៤។

នៅពេលដែលប្រទេសចិន ពង្រីកការដាំដុះផ្លែឈើ ក៏ដូចជាផលិតផលកសិកម្មដទៃទៀតបានកាន់តែច្រើន វាក៏ជាការគំរាមកំហែងមួយ សម្រាប់វៀតណាមដែរ ដ្បិតថា មានប្រហែល៩០% នៃផលិតផលកសិកម្មសំខាន់ៗរបស់វៀតណាម គឺមានការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ តួយ៉ាង ផ្លែស្រកានាគវៀតណាម ៩០% គឺនាំចេញទៅកាន់ប្រទេសចិន។

ចំពោះទុរេនវិញ នៅមួយរយៈចុងក្រោយនេះ វៀតណាមសម្រុកដាំដុះសម្បើមណាស់ ដោយសារតែមើលឃើញពីឱកាសទីផ្សារនាំចេញទៅចិនជាមួយតម្លៃខ្ពស់ រហូតដល់កសិករមួយចំនួនបានកែប្រែដីស្រែដែលធ្លាប់ដាំស្រូវ ទៅកែច្នៃសម្រាប់ដាំទុរេនវិញ បើទោះបីជា អ្នកជំនាញកសិកម្មអះអាងថា ការប្រើប្រាស់ដីមិនបានត្រឹមត្រូវ នឹងប្រឈមនឹងការខាតបង់យ៉ាងណាក្ដី។ គិតត្រឹមចុងឆ្នាំមុន ផ្ទៃដីដាំដុះទុរេនមានដល់ទៅ ១១ម៉ឺនហិកតា គឺមានច្រើនជាងផែនការដល់ទៅ៣ម៉ឺន៥ពាន់ហិកតាឯណោះ។

សូមបញ្ជាក់ថា នៅ២ខែដំបូងឆ្នាំ២០២៣ វៀតណាមនាំចេញបន្លែ ផ្លែឈើសរុបក្នុងតម្លៃប្រមាណ ៥៩២លានដុល្លារ កើនឡើងជិត១៨%។ ប្រទេសចិន គឺជាទីផ្សារនាំចេញផ្លែឈើដ៏ធំបំផុតរបស់វៀតណាម ដោយមានចំណែកដល់ទៅ ជាង៥៧% ឯណោះ។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម៕ចំពោះទុរេនវិញ នៅមួយរយៈចុងក្រោយនេះ វៀតណាមសម្រុកដាំដុះសម្បើមណាស់ ដោយសារតែមើលឃើញពីឱកាសទីផ្សារនាំចេញទៅចិនជាមួយតម្លៃខ្ពស់ រហូតដល់កសិករមួយចំនួនបានកែប្រែដីស្រែដែលធ្លាប់ដាំស្រូវ ទៅកែច្នៃសម្រាប់ដាំទុរេនវិញ បើទោះបីជា អ្នកជំនាញកសិកម្មអះអាងថា ការប្រើប្រាស់ដីមិនបានត្រឹមត្រូវ នឹងប្រឈមនឹងការខាតបង់យ៉ាងណាក្ដី។ គិតត្រឹមចុងឆ្នាំមុន ផ្ទៃដីដាំដុះទុរេនមានដល់ទៅ ១១ម៉ឺនហិកតា គឺមានច្រើនជាងផែនការដល់ទៅ៣ម៉ឺន៥ពាន់ហិកតាឯណោះ។

សូមបញ្ជាក់ថា នៅ២ខែដំបូងឆ្នាំ២០២៣ វៀតណាមនាំចេញបន្លែ ផ្លែឈើសរុបក្នុងតម្លៃប្រមាណ ៥៩២លានដុល្លារ កើនឡើងជិត១៨%។ ប្រទេសចិន គឺជាទីផ្សារនាំចេញផ្លែឈើដ៏ធំបំផុតរបស់វៀតណាម ដោយមានចំណែកដល់ទៅ ជាង៥៧% ឯណោះ។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម៕




អត្ថបទបន្ទាប់


តើការដួលរលំរបស់ធនាគារអាមេរិក SVB អាចនឹងរុញឲ្យមានវិបត្តិហិរញ្ញវត្ថុដូចឆ្នាំ២០០៧-២០០៨ ដែរ ឬយ៉ាងណា?

ព័ត៌មាន
ស្ថានភាពទីផ្សារហិរញ្ញវត្ថុរបស់អាមេរិកនៅតែមិនទាន់ថយចុះមកត្រជាក់វិញនៅឡើយទេ ចាប់តាំងពីមានព្រឹត្តិការណ៍ដួលរលំភ្លាមៗនូវធនាគារធំៗចំនួន៣របស…

កូរ៉េខាងត្បូងចាត់ទុកកិច្ចសហប្រតិបត្តិការជាមួយជប៉ុនកាន់តែសំខាន់ ដើម្បីទប់ទល់នឹងកូរ៉េខាងជើង

ព័ត៌មាន
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃពុធ ទី ១៥ មីនា នេះថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនមានសារៈសំខាន់ណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ