ការឆ្លងកូវីដ១៩

កូរ៉េខាងត្បូង មួយថ្ងៃមានឆ្លងកូវីដ១៩ដល់ជាង៤០ម៉ឺននាក់


រលកព្យុះភ្លៀងកូវីដ១៩ កំពុងបន្ដបោកបក់កាន់តែខ្លាំងនៅប្រទេសកូរ៉េខាងត្បូង ដោយករណីឆ្លងកូវីដ១៩នៅក្នុងប្រទេសនេះ មានការកើនឡើងដល់ជាង ៤០ម៉ឺននាក់ឯណោះក្នុងមួយថ្ងៃ ហើយវាកំពុងធ្វើឲ្យប្រទេសកូរ៉េខាងត្បូង ឈរកំពូលតារាងដែលមានអ្នកឆ្លងប្រចាំថ្ងៃច្រើនជាងគេបំផុតក្នុងពិភពលោកផងដែរ នៅគ្រាដែលរដ្ឋាភិបាលប្រទេសនេះ បាននិងកំពុងបន្ធូរបន្ថយវិធានការកូវីដ១៩កាន់តែច្រើនដែរ ស្របពេលប្រទេសមានអត្រាការចាក់វ៉ាក់សាំងបានដល់ទៅ៨០%នៃប្រជាជនសរុប។
កូរ៉េខាងត្បូង មួយថ្ងៃមានឆ្លងកូវីដ១៩ដល់ជាង៤០ម៉ឺននាក់

ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​នៅ​កូរ៉េ​ខាងត្បូង​បាន​កើនឡើង​ដល់​តួលេខ​រាប់​សែន​នាក់​ក្នុង​មួយ​ថ្ងៃ គិត​ចាប់តាំងពី​ពាក់កណ្ដាល​ខែកុម្ភៈ​មក​ម្ល៉េះ ហើយ​នៅ​តួលេខ​ចុង​ក្រោយ​នេះ ករណី​ឆ្លង​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​នេះ បាន​ហក់​ឡើង​ខ្ពស់​ដល់​ទៅ ជាង​៤០​ម៉ឺន​នាក់​។  បើ​គិត​ត្រឹម​១​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ កំណើន​ករណី​ឆ្លង​ថ្មី​បាន​កើនឡើង ២០%​។ នេះ​បើ​តាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​។

ប្រជាជន​មាន​វ័យ ១៨​ឆ្នាំ និង​ក្រោម​១៨​ឆ្នាំ​កូរ៉េ​ខាងត្បូង គឺ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង ហើយ​កត្តា​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​ក្នុង​វ័យ​នេះ គឺ​មាន​ចំណែក ២៦% នៃ​ករណី​ឆ្លង​ថ្មី ហើយ​ចំពោះ​ពលរដ្ឋ​ដែល​មាន​វ័យ​៦០​ឆ្នាំ​ឡើង​ទៅ ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​នោះ មាន​ចំណែក​១៧% នៃ​ករណី​ឆ្លង​ថ្មី ដែល​បាន​រក​ឃើញ​នា​ពេល​កន្លង​មកនេះ​។

គិត​ត្រឹម​កាលពី​ស​ប្ដា​ហ៍​នេះ ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ករណី​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ មាន​ប្រហែល​២៣០​នាក់ ហើយ​បច្ចុប្បន្ន មាន ៦៤%​នៃ​គ្រា​មន្ទីរពេទ្យ​ក៏​ត្រូវ​បាន​ពេញ​ទៅ​ដោយ​អ្នកជំងឺ ហើយ​តួលេខ​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​បន្ដ​កើនឡើង​ថែម​ទៀត​។

បច្ចុប្បន្ន កូរ៉េ​ខាងត្បូង មាន​ចំណែក​២០% នៃ​ករណី​ឆ្លង​ថ្មី​កូ​វី​ដ​១៩​នៅ​ទូ​ទាំង​ពិភពលោក គឺ​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ ច្រើន​ជាង​ប្រទេស​ណា​ណា​ទាំងអស់​។ នេះ​បើ​តាម​ការ​កត់ត្រា​តួលេខ​ដោយ​ស្ថាប័ន Worldometer​។ ប្រទេស​ឈរ​បន្ទាប់​ពី​កូរ៉េ​ខាងត្បូង ដែល​មាន​ករណី​ឆ្លង​ថ្មី​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​ច្រើន​ជាងគេ​បង្អស់​នោះ គឺ​អា​ល្លឺ​ម៉​ង់ វៀតណាម រុ​ស្ស៊ី និង​ហូ​ឡង់​។

ការ​កើនឡើង​នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នា​ពេល​ថ្មី​ៗ​នេះ គឺ​មួយ​ផ្នែក​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ប្រមូលផ្ដុំ​គ្នា​ទ្រង់ទ្រាយ​ធំ ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្មី កាលពី​ថ្ងៃ​ទី ៩ ខែមីនា​កន្លង​ទៅ​នេះ​។ រដ្ឋាភិបាល​ក៏​បាន​លុប​ចោលការ​រឹតត្បិត​មួយ​ចំនួន នៅ​តាម​ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​ផ្សេង​ៗ​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​ទាមទារ​ពី​សំណាក់​ម្ចាស់​អាជីវកម្ម ដែល​កត្តា​ធូរ​លុង​វិធានការ​ទប់ស្កាត់​កូ​វី​ដ​១៩​ទាំង​អស់នេះ​ហើយ ដែល​បង្ក​ឲ្យ​ករណី​ឆ្លង​បាន​ហក់​ឡើង​ខ្ពស់​បំបែក​កំណត់​ត្រា​របស់​ខ្លួន​យ៉ាង​ដូច្នេះ​។

យ៉ាងណា​ក៏​ដោយ​ចុះ កូរ៉េ​ខាងត្បូង មាន​ពលរដ្ឋ​៨០%​ហើយ​ដែល​បាន​ចាក់​វ៉ាក់សាំង និង​មានការ​ចាក់​ដូ​ស​ជំរុញ​ដល់​ពលរដ្ឋ​ដែល​មាន​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​ផង​ដែរ ដូច្នេះ​ហើយ ទើប​វា​បាន​ចូលរួម​កាត់​បន្ថយ​អត្រា​ស្លាប់​បាត​បង់ជីវិត​បាន​ច្រើន បើ​ធៀប​នឹង​កាលពីមុន​។ 

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ មេរោគ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​អូ​មី​ក្រុង បាន​ឆ្លង​រាលដាល​ដល់​កម្រិត​កំពូល​ហើយ ហើយ​រដ្ឋាភិបាល​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ករណី​ឆ្លង​នឹង​ធ្លាក់​ចុះ​មក​វិញ​ក្នុង​ពេល​ឆាប់​ៗ ប៉ុន្ដែ រដ្ឋាភិបាល​ហាក់​មិន​មាន​ផែនការ​ក្នុង​ការ​រឹតត្បិត​បន្ថែម​នោះ​ទេ​៕

None



អត្ថបទបន្ទាប់


អ្នកឧកញ៉ា លី ហួរ៖ ការពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ជាការរួមចំណែករក្សាលំនឹងសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ

អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនលី ហួរគ្រុប និងជាប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជាបានបង្ហាញការសាទរ និងគាំទ្រយ៉ាង…

អូស្ត្រាលីព្រមានដាក់ទណ្ឌកម្មចិន បើហ៊ានចេញមុខជួយផ្តល់អាវុធដល់រុស្ស៊ី

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានលើកឡើងថា អូស្ត្រាលីនឹងឈានទៅដល់ការពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មលើប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ