ការពន្យារពេលអនុវត្តពន្ធចំណេញមូលធន

អ្នកឧកញ៉ា លី ហួរ៖ ការពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ជាការរួមចំណែករក្សាលំនឹងសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ


អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនលី ហួរគ្រុប និងជាប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជាបានបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចពន្យារពេលពីរឆ្នាំបន្ថែមទៀតក្នុងការអនុវត្តពន្ធលើចំណេញមូលធន។
អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងកិច្ចប្រជុំ

ការ​ពន្យារពេល​នេះ វា​ជា​ការ​រួមចំណែក​មួយ​ក្នុង​ការ​ជួយ​ស្តារ និង​រក្សា​និរន្តរភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​កំពុង​វាយលុក​ដោយ​វិបត្តិ​កូ​វី​ដ​-១៩​និយាយ​ជា​រួម និង​ចូលរួម​ចំណែក​ជួយ​គាំទ្រ​ក្នុង​ការ​រក្សា​លំនឹង​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​ផង​ដែរ​និយាយ​ដោយឡែក​។

រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​សម្រេច​ពន្យារពេល​ការ​ចាប់ផ្ដើម​អនុវត្ត​ការ​យកពន្ធ​លើ​ចំណេញ​មូលធន​ចំនួន​ពីរ​ឆ្នាំ​បន្ថែម​ទៀត ដើម្បី​ជួយ​សម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ការ​ប្រកប​អាជីវកម្ម​នានា​របស់​ក្រុមហ៊ុន សហគ្រាស ដែល​បាន និង​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ការ​សម្រេច​បែប​នេះ​របស់​រាជរដ្ឋាភិបាល ទទួល​បានការ​សាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ និង​អ្នករក​ស៊ីក្នុង​វិស័យ​ឯកជន ពិសេស​លើ​វិស័យ​អចលនទ្រព្យ​។

អ្នកឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​លី ហួរ​គ្រុប និង​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍ​លំនៅ​ឋាន​នៅ​កម្ពុជា​បាន​ចាត់​ទុក​ការ​ពន្យារពេល​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នេះ គឺជា​ការ​រួមចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ស្តារ និង​រក្សា​និរន្តរភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ខណៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​កំពុង​រង​ការ​គំរាមកំហែង ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​បញ្ហា​ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​លើ​ពិភពលោក ពិសេស​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​តែ​ម្តង​។ 

សម្រាប់​អ្នកឧកញ៉ា លី ហួរ ការ​ពន្យារពេល​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​ទៀត​សោត ក៏​ជា​កត្តា​រួមចំណែក​ជួយ​គាំទ្រ និង​ទ្រទ្រង់​ដល់​វិស័យ​អចលនទ្រព្យ និង​សំណង់​របស់​កម្ពុជា​ក្នុង​ការ​រក្សា​លំនឹង និង​បន្ដ​ចរន្ដ​ប្រតិបត្តិការ​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ លើស​ពី​នេះ ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ ក៏​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អនុគ្រោះ​របស់​រាជរដ្ឋាភិបាល​នេះ​ផង​ដែរ​។

អ្នកជំនាញ​ក្នុង​វិស័យសេដ្ឋកិច្ច និង​អចលនទ្រព្យ សុទ្ធតែ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​យន្តការ​ពន្យារពេល​អនុវត្ត​ការ​យកពន្ធ​លើ​ចំណេញ​មូលធន​នេះ​ក្នុង​ការ​ជួយ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​។ តាម​រយៈ​យន្តការ​នេះ​វា​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​បន្ដ​បោះទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ សំណង់ និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​។

ក្រុម​អ្នកជំនាញ​រំពឹង​ថា វិស័យ​អចល​ទ្រព្យ និង​ការ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ នេះ នឹង​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ បន្ទាប់​ពី​វិស័យ​ទាំងនេះ​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ពីរ​ខែ​ដើមឆ្នាំ​នេះ ទោះបី​កម្ពុជា​រួម​ទាំង​ពិភពលោក​កំពុង​ស្ថិត​វិបត្តិ​កូ​វី​ដ​-១៩ និង​បញ្ហា​ប្រឈម​ផ្នែក​ភាព​សាស្ត្រ​នយោបាយ​សកលលោក​ក៏​ដោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អារ៉ាប៊ីសាអូឌីត កំពុងរងសម្ពាធពីលោកខាងលិច និងត្រូវប្រឈមមុខជាមួយរុស្ស៊ី និងចិនកាន់តែខ្លាំង ជុំវិញរឿងផ្គត់ផ្គង់ប្រេង

ព័ត៌មាន
សហរដ្ឋអាមេរិក និងអង់គ្លេសកំពុងបង្កើនការដាក់សម្ពាធទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីឱ្យបូមប្រេងបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទៅឲ្យពួកគេ ហើយត្រូវចូ…

កូរ៉េខាងត្បូង មួយថ្ងៃមានឆ្លងកូវីដ១៩ដល់ជាង៤០ម៉ឺននាក់

ព័ត៌មាន
រលកព្យុះភ្លៀងកូវីដ១៩ កំពុងបន្ដបោកបក់កាន់តែខ្លាំងនៅប្រទេសកូរ៉េខាងត្បូង ដោយករណីឆ្លងកូវីដ១៩នៅក្នុងប្រទេសនេះ មានការកើនឡើងដល់ជាង ៤០ម៉ឺននាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ