រោងចក្របន្ទះឈីប

កូរ៉េខាងត្បូងគ្រោងបោះទុនជិត៥០០ពាន់លានដុល្លារ ដើម្បីសង់បណ្ដុំរោងចក្របន្ទះឈីបដ៏ធំមហិមា


ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានប្រកាសពីផែនការសាងសង់បណ្ដុំរោងចក្រផលិតបន្ទះឈីបដ៏ធំមហិមាមួយនៅភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល ដើម្បីជំរុញការវិនិយោគរបស់ក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន SK Hynix ឱ្យឈានដល់៤៧២ពាន់លានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៤៧។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
រោងចក្របន្ទះឈីប
ដោយ

សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងឧស្សាហកម្ម និងវិទ្យាសាស្ត្ររបស់កូរ៉េខាងត្បូង បានឱ្យដឹងថា ផែនការបង្កើតបណ្ដុំក្រុមហ៊ុនបន្ទះឈីប ដែលនឹងរួមបញ្ចូលទាំងតំបន់ឧស្សាហកម្មផ្សេងៗនៅទូទាំងខេត្តយឹងហ្គី (Gyeonggi) នៅភាគខាងត្បូងនៃប្រទេសនេះ គ្របដណ្ដប់លើផ្ទៃដីសរុប២១លានម៉ែត្រការ៉េ និងមានសមត្ថភាពផលិតបន្ទះឈីបប្រចាំខែបានចំនួនជិត៨លានបន្ទះឈីប នៅត្រឹមឆ្នាំ២០៣០។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង លោក អាន ឌុកហ្គុន (Ahn Duk-geun) បាននិយាយថា តាមរយៈការបង្កើតបណ្ដុំរោងចក្រ ឬក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយនេះនៅក្នុងពេលឆាប់ៗនេះ កូរ៉េខាងត្បូង នឹងឈានមុខគេនៅក្នុងការប្រកួតប្រជែងទូទាំងពិភពលោកក្នុងវិស័យបន្ទះឈីប និងផ្តល់ឱកាសការងារប្រកបដោយគុណភាពសម្រាប់យុវជនជំនាន់ក្រោយ។

ផែនការនេះក៏បានបង្ហាញពីកញ្ចប់ថវិកាដែលត្រូវចំណាយសម្រាប់ការបង្កើតគម្រោងដ៏អស្ចារ្យនេះផងដែរ​។ ក្រុមហ៊ុន Samsung Electronics គ្រោងនឹងបោះទុនវិនិយោគសរុបជាង៣៧៨ពាន់លានដុល្លារអាម៉េរិក សម្រាប់គម្រោងនេះរួមទាំងថវិកាជាង២៧២ពាន់លានដុល្លារអាម៉េរិក សម្រាប់ការបង្កើតរោងចក្របន្ទះឈីបថ្មី ចំនួន៦ទៀត នៅតំបន់យ៉ុងហ្គីន ស្ថិតនៅចម្ងាយ៣៣គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល ផងដែរ។

ក្រសួងឧស្សាហកម្មនេះបានឱ្យដឹងដែរថា ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់លេខ២ នៅកូរ៉េខាងត្បូង គឺក្រុមហ៊ុន SK Hynix ក៏គ្រោងបោះទុនវិនិយោគជាង៩០ពាន់លានដុល្លារអាម៉រិក ផងដែរ ដើម្បីសាងសង់រោងចក្របន្ទះឈីបថ្មីចំនួន៤កន្លែងទៀតនៅក្នុងតំបន់យ៉ុនហ្គីន នោះដែរ។

ក្រសួងដដែលនេះបានប៉ាន់ប្រមាណថា គម្រោងបង្កើតបណ្ដុំរោងចក្របន្ទះឈីបក្នុងទឹកប្រាក់សរុប៤៧២ពាន់លានដុលារអាម៉េរិក នេះនឹងជួយបង្កើតបានកន្លែងការងារប្រមាណ៣,៥លានកន្លែង៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជួយជំរុញការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារ RCEP ឱ្យកើនឡើងជិត២៩% នៅឆ្នាំ២០២៣?

នៅពេញមួយឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានទំហំ…

ការស្ទង់មតិបង្ហាញថា អាម៉េរិកទទួលបានការជឿទុកចិត្តពីសាធារណជនតិចជាងគេ លើការគ្រប់គ្រងបច្ចេកវិទ្យាថ្មីៗ

នៅមុនកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលចាប់ផ្ដើមក្នុងសប្តាហ៍នេះចាប់ពីថ្ងៃទី១៥ មករា ដល់ថ្ងៃទី១៩ មករា ការស្ទង់មតិមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ