ការនាំចេញទៅចិន

ចិនផ្អាកការនាំចូលផលិតផលអាហារកកពីប្រទេសចំនួន ១១ រួមទាំងកម្ពុជា


កំពង់ផែអន្តរជាតិនៅក្នុងខេត្តគ័ងទុងប្រទេសចិន បានសម្រេចផ្អាកការនាំចូលផលិតផលចំណីអាហារកកពីប្រទេសក្នុងតំបន់អាស៊ីចំនួន១១ ដែលក្នុងនោះ ក៏មានកម្ពុជាផងដែរ ដោយសារតែមានវិធានការទប់ស្កាត់កូវីដ-១៩ ដែលបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពនៃការផ្ទុកទំនិញរបស់កំពង់ផែមួយនេះ។ នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មានវៀតណាម VN Express។
ចិនផ្អាកការនាំចូលផលិតផលអាហារកកពីប្រទេសចំនួន ១១ រួមទាំងកម្ពុជា (រូបភាព៖https://www.thepoultrysite.com)
ដោយ

ចិន បានផ្អាកការនាំចូលផលិតផលចំណីអាហារកក ក្នុងនោះភាគច្រើនជាផលិតផលអាហារសមុទ្រកក មកពីប្រទេសចំនួន១១ នៅក្នុងតំបន់អាស៊ី រួមមាន កម្ពុជា វៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌា និង ប្រទេសមួយចំនួនទៀត។

អាជ្ញាធរវៀតណាមបានឲ្យដឹងថា ការផ្អាកការនាំចូលផលិតផលកកពីប្រទេសក្នុងតំបន់អាស៊ីទាំង១១ប្រទេសនេះ ត្រូវបានសម្រេច ដោយក្រុមហ៊ុនប្រតិបត្តិករកំពង់ផែហ្សាំងជាំងដោយផ្ទាល់តែម្ដង មិនមានការសម្រេចចិត្តពីខាងអាជ្ញាធរខេត្តគ័ងទុង ឬរដ្ឋាភិបាលចិននោះទេ។

ជុំវិញនឹងបញ្ហានេះ ខេមបូណូមីស បានសាកសួរទៅកាន់មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាដែរ ប៉ុន្ដែ លោកបានឆ្លើយតបថា ខាងភាគីកម្ពុជាពុំទាន់ទទួលបានការជូនដំណឹងពីរឿងផ្អាកការនាំចូលផលិតផលកកទៅកាន់ទីផ្សារចិននេះនៅឡើយទេ។

ជាមួយគ្នានេះដែរ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុរភាកម្មកម្ពុជា បានប្រាប់ក្រុមការងារខេមបូណូមីសថា លោកមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ពីការផ្អាកការនាំចូលផលិតផលអាហារក្លាសេទៅកាន់ប្រទេសចិន ដូចគ្នាដែរ ប៉ុន្តែលោកបានអះអាងថា បើទោះបីមានការផ្អាកការនាំចូលបែបនេះក៏ដោយ ក៏មិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិនឡើយ ព្រោះផលិតផលអាហារក្លាសេរបស់កម្ពុជាមានតិចតួចប៉ុណ្ណោះ ភាគច្រើនគឺជាផលិតផលកសិកម្ម។

សូមបញ្ជាក់ថា ប្រទេសចិន គឺនៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី១ របស់កម្ពុជា ដោយនៅរយៈពេល៤ខែដំបូងនៅឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង ចិនសម្រេចបានជាង៣ពាន់លានដុល្លារ កើនជិត២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារចិនមានទឹកប្រាក់ជាង៤២៣លានដុល្លារ កើនជាង ៤២% ខណៈដែលការនាំចូលទំនិញផ្សេងៗពីប្រទេសចិនមកវិញ គិតជាទឹកប្រាក់ជាង២ពាន់៥រយលានដុល្លារ កើនជិត១៧%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមវារីវប្បករ៖ កម្ពុជាមានសមត្ថភាពចិញ្ចឹមត្រី​បានគ្រប់គ្រាន់ទីផ្សារ ​ដោយមិនចាំបាច់នាំចូល

ព័ត៌មាន
សមាគមវារីវប្បករ(អ្នកចិញ្ចឹមត្រី)កម្ពុជាបានអះអាងថា ពលរដ្ឋខ្មែរចេះចិញ្ចឹមត្រីប្រកបដោយគុណភាពជាយូរមកហើយនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គ…

ចូ បៃឌិនហោះទៅជួបសម្ព័ន្ធមិត្តអង្គការ NATO ពិភាក្សាវិធីទប់ទល់ចិន និងរុស្សី ក្រោយចប់កិច្ចប្រជុំ G7

ព័ត៌មាន
លោក ចូ បៃឌិន ហោះទៅជួបសម្ព័ន្ធមិត្តអង្គការ NATO ដើម្បីពិភាក្សារកវិធីទប់ទល់ចិន និង រុស្សី។ ក្រោយបិទបញ្ចប់ជំនួបកំពូលក្រុមប្រទេសឧស្សាហកម្មជឿន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ