វិស័យហិរញ្ញវត្ថុ

កូរ៉េខាងត្បូង ត្រៀមថវិកាជិត៥៧ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនដែលបង្កើនការវិនិយោគលើបច្ចេកវិទ្យា និងសាជីវកម្មខ្នាតតូច


និយ័តករហិរញ្ញវត្ថុ បាននិយាយថា កូរ៉េខាងត្បូង បានរៀបចំកម្មវិធីផ្ដល់ជំនួយហិរញ្ញវត្ថុ ជិត៥៧ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនណា ដែលបានបង្កើនការវិនិយោគលើវិស័យសំខាន់ៗក៏ដូចជាអាជីវកម្មខ្នាតតូចដែលកំពុងប្រឹងប្រែងជម្នះនឹងផលប៉ះពាល់នៃអត្រាការប្រាក់កើនខ្ពស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យហិរញ្ញវត្ថុ
ដោយ

និយ័តករហិរញ្ញវត្ថុកូរ៉េខាងត្បូង បានលើកឡើងថា រដ្ឋាភិបាលក្រុងសេអ៊ូល និងធនាគារធំៗចំនួនប្រាំនៅពេលនេះបានត្រៀមកញ្ចប់ថវិកាជិត៥៧ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុន និងសាជីវកម្មក្នុងស្រុក ដែលបង្កើនការវិនិយោគលើបច្ចេកវិទ្យាទំនើបថ្មីៗ និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ពួកគេ។

គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការដាក់ចេញវិធានការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនេះធ្វើឡើងចំពេល ដែលអត្រាការប្រាក់កំពុងមានការកើនខ្ពស់ ដែលបានដាក់បន្ទុកបន្ថែមលើក្រុមហ៊ុនក្នុងស្រុក ខណៈដែលការលក់ និងការនាំចេញរបស់ពួកគេកំពុងតែធ្លាក់ចុះ។

បើតាមគណៈកម្មការខាងលើនេះ កម្មវិធីផ្ដល់ជំនួយហិរញ្ញវត្ថុនេះបានរួមបញ្ចូលទាំងថវិកាជាង១១ពាន់លានដុល្លារនៃប្រាក់កម្ចីគោលនយោបាយពីធនាគាររបស់រដ្ឋ សម្រាប់ឧស្សាហកម្មសំខាន់ៗដូចជាបន្ទះឈីប និងថ្មអាគុយជាដើម ខណៈធនាគារពាណិជ្ជ ក៏នឹងផ្តល់មូលនិធិជិត១៥ពាន់លានដុល្លារ ដើម្បីគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមផងដែរ។

ប្រធានគណៈកម្មការ FSC លោក គីម ជូ យុន (Kim Joo-hyun) បាននិយាយថា ធនាគារទាំងនោះត្រូវចាប់ផ្តើមខិតខំប្រឹងប្រែង ដើម្បីពង្រីកការគាំទ្រសម្រាប់ក្រុមហ៊ុនឱ្យលើសពីការត្រឹមតែផ្តល់ហិរញ្ញវត្ថុដល់អតិថិជន តាមរយៈការផ្តោតលើប្រាក់កម្ចីទិញផ្ទះបន្ថែមទៀត។

បើតាមថ្នាក់ដឹកនាំរូបនេះ ការវិវត្តនៃទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ការរីកចម្រើនផ្នែកបច្ចេកវិទ្យាក្នុងឧស្សាហកម្មធំៗ និងការបែកបាក់នៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក បានបង្កបញ្ហាប្រឈមថ្មីទៀតដល់ក្រុមហ៊ុនដែលបានបង្កើនតម្រូវការសម្រាប់កំណែទម្រង់បទប្បញ្ញត្តិ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ ហើយសម្រាប់ក្រុមហ៊ុន ដែលប្រឈមនឹងបញ្ហាសាច់ប្រាក់នៅក្នុងឆ្នាំនេះ ដោយសារតែអត្រាការប្រាក់កើនខ្ពស់ ធនាគារនឹងផ្តល់ការកាត់បន្ថយអត្រាការប្រាក់ជាបណ្តោះអាសន្នណាមួយ ដើម្បីជួយសម្រួលដល់អាជីវកម្មរបស់ពួកគេ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


លោក ពូទីន ថា លោក បៃដិន ថាមានលក្ខណគួរឱ្យទុកចិត្តបានជាងលោក ត្រាំ សម្រាប់រុស្ស៊ី

ព័ត៌មាន
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសរសើរលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិកថា ជាជម្រើសដ៏ល្អមួយដែលអាចទុកចិត្តបានជាងលោក ដូណាល់ …

សេដ្ឋកិច្ចអង់គ្លេសធ្លាក់ចូលក្នុងវិបត្តិ កំពុងធ្វើឱ្យតំណែងនាយករដ្ឋមន្ត្ររងការរង្គោះរង្គើ

ព័ត៌មាន
សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសដែលជាមហាអំណាចមួយនៅបស្ចឹមប្រទេស កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ខណៈស្ថិតិនៅឆមាសទីពីរនៃឆ្នាំ២០២៣ បង្ហាញពីក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ