កិច្ចព្រមព្រៀងCPTPP

កូរ៉េខាងត្បូងត្រៀមលក្ខណៈស្នើសុំចូលរួមជាមួយកិច្ចព្រមព្រៀង CP TPP ក្រោយចិនស្នើចូលរួមដែរ


រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង បានបង្ហើបឲ្យដឹងនៅថ្ងៃច័ន្ទទី១៣ខែធ្នូ នេះថា ប្រទេសរបស់ខ្លួនកំពុងរៀបជើងព្រួល ត្រៀមលក្ខណសម្បត្តិ ដើម្បីដាក់ពាក្យស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀងវឌ្ឍនភាពគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CP TPP ខណៈដែលកិច្ចព្រមព្រៀងដ៏ធំមួយនេះ បច្ចុប្បន្នក៏កំពុងទាក់ទាញប្រទេសជាច្រើន តាមចែចូវសុំចូលរួម រួមមាន ប្រទេសចិន កោះតៃវ៉ាន់ អង់គ្លេស ហើយថ្មីៗនេះ ថៃក៏កំពុងចាប់អារម្មណ៍ចង់ចូលរួមផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង
ដោយ

មន្ត្រីជាន់ខ្ពស់សេអ៊ូល បានអះអាងថារដ្ឋាភិបាលបានបញ្ចប់ការពិភាក្សាគ្នារួចហើយ កូរ៉េខាងត្បូងនឹងដាក់សំណើសុំចូលរួមជាមួយកិច្ចព្រមព្រៀងវឌ្ឍនភាពគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CP TPP ដែរ ប៉ុន្តែមិនទាន់សម្រេចនៅឡើយទេថា ត្រូវដាក់សំណើនេះនៅថ្ងៃណា។

ទីបំផុតទៅកូរ៉េខាងត្បូង បានក្លាយជាប្រទេសទី៣ បន្ទាប់ពីសំណើដ៏តានតឹង រវាងចិន និងកោះតៃវ៉ាន់ ដែលបានស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀងដ៏ធំនេះដែរ ខណៈដែលកន្លងមក អង់គ្លេស និងថៃ ក៏មានបំណងចង់ចូលរួមដែរ។ មែនទែនទៅ កូរ៉េខាងត្បូង ហាក់បង្ហាញការស្ទាក់ស្ទើរជាយូរមកហើយ អំពីការស្នើសុំចូលរួមជាមួយ CP TPP។ ស្ទាក់ស្ទើរគឺនៅត្រង់ថា សេអ៊ូលបារម្ភខ្លាច ប៉ះពាល់ដល់ក្រុងប៉េកាំង ដែលជាដៃគូរដោះដូរពាណិជ្ជកម្មជាមួយខ្លួនដ៏ធំ។ ប្រសិនបើកូរ៉េ ស្នើសុំចូលរួមជាមួយ CP TPP ទាំងដែលចិនមិនទាន់ស្នើសុំ ឬមិនទាន់ជាសមាជិកផងនោះ វាអាចធ្វើឲ្យប៉េកាំងអាក់អន់ស្រពន់ចិត្ត។

ជាក់ស្តែង ការរៀបចំសំណើរបស់កូរ៉េខាងត្បូងនេះ គឺធ្វើឡើងមិនយូរប៉ុន្មាន បន្ទាប់ពីប៉េកាំងប្រកាសសុំចូលរួមជាមួយ CP TPP កាលពីខែកញ្ញាឆ្នាំនេះ។

គួរកត់សម្គាល់ថា អត្ថប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មដែលកូរ៉េខាងត្បូងនឹងទទួលបាន ប្រសិនបើសេអ៊ូល ក្លាយជាសមាជិករបស់ CP TPP មែននោះ គឺនឹងមានទំហំគិតជាទឹកប្រាក់ដល់ទៅ  ៨៦ពាន់លានដុល្លារអាមេរិកឯណោះ។ ប្រការនេះនឹងធ្វើឲ្យ CP TPP ក្លាយជាកិច្ចព្រមព្រៀងពហុភាគីមួយ ដែលផ្តល់ប្រយោជន៍ច្រើនជាងគេបំផុតសម្រាប់កូរ៉េខាងត្បូង ពោលគឺច្រើនជាងកិច្ចព្រមព្រៀង RCEP ទៅទៀត។ នេះបើតាមការប៉ាន់ស្មានពីអ្នកជំនាញនៅសហរដ្ឋអាមេរិក។

សូមជម្រាបថា CP TPP តំណាងឲ្យជាង ១៣,៥% នៃសេដ្ឋកិច្ចសកល ហើយការដោះដូរពាណិជ្ជកម្មរវាងប្រទេសសមាជិកទទួលបានការរួចពន្ធដល់ទៅ ៩៥%។ បើគិតជាចំនួនប្រជាជនសរុបរបស់ប្រទេសសមាជិក CP TPP គឺមានជាង ៥០០លាននាក់។

យ៉ាងណាមិញ ដើម្បីអាចបន្ថែមសមាជិកថ្មីបាន លុះត្រាណាតែសមាជិកទាំង ១១ប្រទេសរបស់ CP TPP រកបានកុងសង់ស៊ីស យល់ព្រមរួមគ្នាមួយ ទើបសមាជិកថ្មីនោះ អាចមានសិទ្ធិចូលរួមក្នុងកិច្ចព្រមព្រៀងនេះបានជាផ្លូវការ៕

None



អត្ថបទបន្ទាប់


ក្រុមប្រទេស G7 ព្រួយបារម្ភអំពីគោលនយោបាយសេដ្ឋកិច្ច បែបបង្ខិតបង្ខំរបស់ចិន

រដ្ឋមន្ត្រីមកពីក្រុមប្រទេសអ្នកមានសេដ្ឋកិច្ចអភិវឌ្ឍធំៗទាំង៧ ឬហៅកាត់ថា G7 នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានបង្ហាញក្តីព្រួយបារម្ភដូចៗគ្នា អំពីគោ…

Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ!

ដោយសង្កេតឃើញថាទីផ្សារប្រទេសកម្ពុជាមានការពេញនិយមជាមួយនឹងការបំពាក់គ្រឿងតុបតែងលម្អ (Accessories) ឬ កែបន្ថែម (Modified) សម្រាប់ឲ្យរថយន្តមើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ